ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាំភ្លើង​ទាហាន​ទុក​បា.ញ់​ស្វាយ​កសាច់​ក្លែម​ស្រា​

12 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ​បុរស​​​​​ម្នាក់​ឈ្មោះ​ អ៊ុំ​ ពិស​ិដ្ឋ​ ហៅ​វី​ អាយុ​​៣២​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​​​អរិយក្សត្រ​ ឃុំ​អរិយក្សត្រ​ ​ស្រុក​​ល្វាឯម ខេត្ត​​​កណ្តាល បច្ចុប្បន្ន​​​ស្នាក់នៅ​​ភូមិថ្នល់​កែង​​ ឃុំ​​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​​ប្រា​​​សាទ​ ធ្វើជា​កម្មករ​​​នៅក្រុមហ៊ុន​​តៃ និញ សៀមរាប​​​ចម្ការ​កៅ​ស៊ូ​​​​​​បាន​ជាប់​​ចោទ​ពី​បទ​លួច​​​គាស់​បង្អួច​​​លួច​កាំភ្លើង​​​ម៉ាក​អាកា​បត់​ចំនួន​​​មួយដើម​​​ និង​គ្រាប់​ចំនួន​៩០​គ្រាប់​​ពីក្នុង​បន្ទាយ​​ទាហាន​

ខេត្តឧត្តរ​មានជ័យ ៖ ​បុរស​​​​​ម្នាក់​ឈ្មោះ​ អ៊ុំ​ ពិស​ិដ្ឋ​ ហៅ​វី​ អាយុ​​៣២​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​​​អរិយក្សត្រ​ ឃុំ​អរិយក្សត្រ​ ​ស្រុក​​ល្វាឯម ខេត្ត​​​កណ្តាល បច្ចុប្បន្ន​​​ស្នាក់នៅ​​ភូមិថ្នល់​កែង​​ ឃុំ​​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​​ប្រា​​​សាទ​ ធ្វើជា​កម្មករ​​​នៅក្រុមហ៊ុន​​តៃ និញ សៀមរាប​​​ចម្ការ​កៅ​ស៊ូ​​​​​​បាន​ជាប់​​ចោទ​ពី​បទ​លួច​​​គាស់​បង្អួច​​​លួច​កាំភ្លើង​​​ម៉ាក​អាកា​បត់​ចំនួន​​​មួយដើម​​​ និង​គ្រាប់​ចំនួន​៩០​គ្រាប់​​ពីក្នុង​បន្ទាយ​​ទាហាន​ កាល​ពី​វេលាម៉ោង​​​១០និង​៥៥នាទី​​​ព្រឹក​​​ថ្ងៃទី ​២៨​ សីហា​ កន្លង​ទៅ ។

លោក​វរសេនីយ៍​​ត្រី លី ដារិទ្ធ​ មេ​បញ្ជាការ​​​​ប៉េអឹម​​​ស្រុក​ត្រពាំង​​​ប្រាសាទ​​ឱ្យ​ដឹងថា​ បុរស​ជាប់​ចោទ​​​រូបនេះ​មុន​ពេល​​​ធ្វើសកម្មភាព​​​គឺ​ធ្លាប់​​​​ទៅហូប​បាយ​​ និង​ដេក​​​លេង​នៅ​​​ក្នុង​បន្ទាយ​​ទ័ព​ខាង​លើ​​​​​ ព្រោះ​មាន​​ប្អូន​ថ្លៃ​ម្នាក់​​​បម្រើ​ការ​​នៅ​ទី​នោះ​​​ ។ មុនពេល​ឃាត់​ខ្លួន​​​បុរស​រូបនេះ​​​ លោក​បាន​ទទួល​​ពាក្យ​បណ្តឹង​​ពីការ​បាត់​កាំភ្លើង​​​​ទើប​លោក​ដាក់​កម្លាំង​​​​ចុះ​ទៅ​ធ្វើ​​ការ​ស៊ើប​អង្កេត​​​ និង​បាន​​ឱ្យក្រុម​​​កម្មករ​​ធ្វើការ​​ស៊ើប​អង្កេត​​​ផង​ដែរ​ ។ បន្ទាប់​មក​មាន​​​​កម្មករ​រាយ​ការណ៍​​មក​ថា ពួកគេ​បាន​ឃើញ​​​ឈ្មោះ អ៊ុំ​ ពិសិដ្ឋ​​​ ហៅវី ​មាន​កាន់​​​កាំភ្លើង​​អាកា​បត់​​មួយ​ដើម​​យក​ទៅ​បាញ់​​​​ស្វា​បាន​​​មួយ​ក្បាល​​​​រួច​ក៏​បាន​​​យក​កាំភ្លើង​​​នោះ​ទៅលាក់​​ ។ បន្ទាប់​ពីបានទទួល​​ព័ត៌មាន​​​​នេះ​ លោក​បាន​ដឹក​នាំ​​កម្លាំង​​​ចុះ​ទៅ​ទីតាំង​ក្រុមហ៊ុន​​​នោះ​ឃើញ​​​ឈ្មោះ អ៊ុំ ពិសិដ្ឋ​​​ ហៅវី​ ​កំពុង​មាន​កម្មវិធី​​​ផឹក​ស៊ី​នៅក្នុង​ក្រុមហ៊ុននោះ​ ក៏​ឃាត់​ខ្លួន​ ចំណែក​​​បក្ស​ពួក​​ម្នាក់​ទៀត​ឈ្មោះ ណាក់​ ជាកម្មករ​​​រស់​នៅ​ជាមួយ​គ្នា​​​បាន​រត់​គេច​ខ្លួន​​​ចូល​ទៅក្នុង​ព្រៃបាត់​ស្រមោល​ ។

លោក​មេបញ្ជាការ​បញ្ជាក់​​​ថា បន្ទាប់​ពី​​​ឃាត់​ខ្លួន​​បុរស​រូប​នេះ​​ លោកបាន​​នាំយក​​​មក​ទី​​បញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​ស្រុក​ត្រពាំង​​​ប្រា​សាទ​ ដើម្បី​សាក​​សួរ​ចម្លើយ​ ។ ជន​ជាប់​ចោទ​​​បាន​ឆ្លើយ​សា​រ​ភាព​ថា ខ្លួន​​និង​បក្ស​ពួក​​​ម្នាក់​ពិតជា​​បាន​ធ្វើសកម្មភាព​​​គាស់​បង្អួច​លួច​យក​កាំ​ភ្លើង​​ប្រាកដ​មែន​​​ ។ យោង​តាម​ចម្លើយ​សារ​ភាព​​​និង​វត្ថុ​តាង​​ជាក់​ស្តែង​ លោក​បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​ជន​ត្រូវ​​ចោទ​ទៅសាលា​ដំបូង​ខេត្ត​​​​ដើម្បី​ផ្តន្ទា​ទោស​​​តាម​ផ្លូវ​ច្បាប់​ ៕