ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ក្រុង​ក្រចេះ​ ​បើក​យុទ្ធ​នា​ការ​ផ្សព្វផ្សាយ​​ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ លោក សរ ចំរ៉ុង អភិ​បាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣ កញ្ញា ២០១២ បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុងពិធី​​បើក​យុទ្ធ​នា​ការ​​ផ្សព្វ​ផ្សាយ​​ការិយា​ល័យ​​ច្រក​ចេញ-​ចូល​​តែមួយ​នៅ​ក្នុង​សាលា​ក្រុង​ក្រចេះ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​​លោក​-លោក​ស្រី អភិ​បាល​រង ស្នងការ​រងគ្រប់​កម្លាំង​ប្រដាប់អាវុធ​​ អភិ​បាល​ក្រុង លោក​-លោក​ស្រី ប្រធាន​មន្ទីរ​ ព្រមទាំង​អង្គ​ភាព​ជុំវិញ​​ខេត្ត​មួយ​ចំនួន​ទៀត ​និង​បាន​រៀប​ចំ​ជា

ខេត្ត​ក្រចេះ ៖ លោក សរ ចំរ៉ុង អភិ​បាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣ កញ្ញា ២០១២ បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុងពិធី​​បើក​យុទ្ធ​នា​ការ​​ផ្សព្វ​ផ្សាយ​​ការិយា​ល័យ​​ច្រក​ចេញ-​ចូល​​តែមួយ​នៅ​ក្នុង​សាលា​ក្រុង​ក្រចេះ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​​លោក​-លោក​ស្រី អភិ​បាល​រង ស្នងការ​រងគ្រប់​កម្លាំង​ប្រដាប់អាវុធ​​ អភិ​បាល​ក្រុង លោក​-លោក​ស្រី ប្រធាន​មន្ទីរ​ ព្រមទាំង​អង្គ​ភាព​ជុំវិញ​​ខេត្ត​មួយ​ចំនួន​ទៀត ​និង​បាន​រៀប​ចំ​ជា​ក្បួន​ដង្ហែ​​ដើម្បី​ផ្សព្វផ្សាយ​​នៅតាម​ដង​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ក្នុង​ក្រុង​ក្រចេះ ។

​អភិបាល​ស្តី​ទី​ក្រុង​ក្រចេះ ​លោក​កាន់ វ​ុទ្ធី បាន​ឱ្យ​ដឹងថា ​ការ​រៀបចំ​បើក​យុទ្ធនា​ការ​ផ្សព្វផ្សាយ​​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ព័ត៌​​​មាន​ឱ្យ​បាន​​ទូលំ​ទូលាយ​ស្តីពី​ការផ្តល់​​សេវា​ជូន​ប្រជា​ពល​រដ្ឋ​តាម​នីតិ​វិធី​សាមញ្ញ មាន​តម្លា​ភាព និង​មាន​ការ​កំណត់​ពេល​វេលា​ច្បាស់​លាស់​នៅ​កន្លែង​តែ​​មួយ​តាម​រយៈ​​ការ​​ប្រមូល​ផ្តុំ​សេវា​កម្ម​ដែល​ក្រសួង​ជំនាញ​ធ្វើ​ប្រតិភូ​កម្ម​ដល់​​រដ្ឋ​បាល​ក្រុង​​ក្រចេះ ​សំដៅ​ធ្វើ​ឱ្យ​សម្រេច​​ជោគ​ជ័យ ​នូវសេចក្តី​សម្រេច​​លេខ​១២ ស.ស.រ ​របស់​រាជ​រដ្ឋា​ភិបាល​ និងសេចក្តី​ប្រកាស​លេខ ៩២៧/៩២៨របស់​ក្រសួងមហាផ្ទៃ​​ដែល​ការ​ផ្សព្វ​ផ្សាយ​​​នេះ​ធ្លាប់​បាន​ធ្វើ​ក្នុង​ឆ្នាំ​កន្លង​ទៅ​​ជា​បន្ត​បន្ទាប់​​រួច​មក​ហើយ​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕