រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់សង្ស័យពុលថ្នាំនៅតាមផ្លូវលេខ១៣ ខាងក្រោយសណ្ឋាគារឆ្នេរទន្លេក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៤ កញ្ញា ២០១២ ។
ប្រភពឱ្យដឹងជំហានដំបូងថា បុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុជាង២០ឆ្នាំ សម្បុរ.ស សក់ខ្លី ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ស្លៀកខោប៉ារ៉ាជើងខ្លី ហើយការដែលស្លាប់នេះសង្ស័យពុលថ្នាំ ព្រោះនៅក្បែរខ្លួនសពឃើញមានកម្អួតពណ៌ខៀវ។ ទោះបីជាបែបណាសមត្ថកិច្ចជំនាញកំពុងពិនិត្យផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ