ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​​សព​មេ​បញ្ជា​ការ​រង​​​ប៉េអឹមស្រុក​​​ម្នាក់​ស្លា.ប់​​ក្នុង​ប្រឡាយ​ទឹក​

12 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​សព​មន្ត្រី​​ប៉េអឹម​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ស្លា.ប់​នៅ​ក្នុង​ប្រឡាយ​​ទឹក​ចិញ្ចើម​​ផ្លូវ​កាល​ពីវេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​​៤ កញ្ញា នៅ​ភូមិ​៦ ជាប់​​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាមរក៍​ ។ សព​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​អ៊ូ រតនា ​អាយុ​ប្រហែល​៥០​ឆ្នាំ ​ជា​មេ​បញ្ជា​​

ខេត្ត​ព្រៃវែង ៖ ​សព​មន្ត្រី​​ប៉េអឹម​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ស្លាប់​នៅ​ក្នុង​ប្រឡាយ​​ទឹក​ចិញ្ចើម​​ផ្លូវ​កាល​ពីវេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​​៤ កញ្ញា នៅ​ភូមិ​៦ ជាប់​​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាមរក៍​ ។ សព​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​អ៊ូ រតនា ​អាយុ​ប្រហែល​៥០​ឆ្នាំ ​ជា​មេ​បញ្ជា​​ការ​រង​កង​រាជ​អាវុធហត្ថ​​ស្រុក​ពាមរក៍ ។

​មិន​មាន​នរណា​ដឹង​ថា សព​នេះ​ស្លាប់​​តាងពី​​ម៉ោង​ប៉ុន្មាន​នោះ​ទេ តែ​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា សព​នេះ​ស្លាប់តាំង​ពី​​យប់​​ថ្ងៃទី​​៣ កញ្ញា ​ហើយ​បើ​តាម​ការ​​ពិនិត្យ​​នៅកន្លែង​កើត​ហេតុ​​ឃើញថា ជន​រង​គ្រោះ​ជិះ​​ម៉ូតូ​ម្នាក់​ឯង​​លើ​ដង​ផ្លូវ​ដែល​មាន​ប្រឡាយទឹក​​អម​សង​ខាង ដើម្បី​ល្បាត​ពេល​យប់​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ក៏​ដួល​ម៉ូតូ​​រអិលធ្លាក់​​ចូល​ប្រឡាយ ហើយ​​ម៉ូតូ​សង្កត់​លើ ។ នៅ​ក្នុង​ប្រឡាយ​មាន​ខ្សែ​ចរន្ត​អគ្គិ​សនី​​ដែល​ម៉ូតូ​​ជនរងគ្រោះ​ដួល​​សង្កត់​លើ ត្រង់​ខ្សែ​​មាន​​តំណ​ដែល​ចំណុច​នេះ​គេ​អាច​សន្និ​ដ្ឋាន​ថា ​ជន​រងគ្រោះ​​អាច​ស្លាប់​​ដោយ​​​សារ​ខ្សែ​ភ្លើង​​ឆក់​ផង​ដែរ ។​​ ​ជនរងគ្រោះ​​ជិះ​ម៉ូតូ​​ម៉ាកឌ្រីម​សេ​១២៥ ស៊េរី​២០០៨ ។ ក្រោយ​​ហេតុ​ការណ៍​កើតឡើង​សមត្ថ​កិច្ច​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​​ និង​ធ្វើ​កោសល្យ​​វិច័យ​​រួច​ប្រគល់​​សព​ឱ្យ​ក្រុម​​គ្រួសារ​ ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕