ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​៤​នាក់​ប្រើ​កាំភ្លើង​​២​ដើម​ ពូថៅ​១ ញញួរ១ ភ្ជង់​ប្លន់​វាយ​កម្ទេច​​ទូ​គ្រឿង​អលង្ការ​​ប្រមូល​យក​ជាង​២០​តម្លឹង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្ទះ​លក់​មាស​និង​ប្តូរ​ប្រាក់​មួយ​យីហោ​ជាង​ ខេង​ នៅ​ទល់​មុខ​ផ្សារ​ធំ​​​ទួល​សង្កែ​ហៅ​ផ្សារ​សាំហាន់​ ស្ថិត​ក្នុង​សង្កាត់​ទួល សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ត្រូវ​បាន​ចោរ​៤នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ ពីរ​គ្រឿង​​​​​បាន​មក​​ឈប់​​​មុខ​ផ្ទះ​សម្រុក​ចូល​​​វាយ​បំបែក​ទូ​មាស​​ប្រមូល​យក​គ្រឿង​អលង្ការ​​​ និង​ប្រាក់​ទៅ​អស់​ដែល​សកម្មភាព​នេះ​ត្រូវ​បាន​កើតឡើង​នៅ​វេលាម៉ោង​​៧និង​១០​នាទី​យប់​ថ្ងៃទី​​៣​ កញ្ញា​​ តែមួយ​ភ្លេត​

រាជធានីភ្នំពេញ ៖ ផ្ទះ​លក់​មាស​និង​ប្តូរ​ប្រាក់​មួយ​យីហោ​ជាង​ ខេង​ នៅ​ទល់​មុខ​ផ្សារ​ធំ​​​ទួល​សង្កែ​ហៅ​ផ្សារ​សាំហាន់​ ស្ថិត​ក្នុង​សង្កាត់​ទួល សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ត្រូវ​បាន​ចោរ​៤នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ ពីរ​គ្រឿង​​​​​បាន​មក​​ឈប់​​​មុខ​ផ្ទះ​សម្រុក​ចូល​​​វាយ​បំបែក​ទូ​មាស​​ប្រមូល​យក​គ្រឿង​អលង្ការ​​​ និង​ប្រាក់​ទៅ​អស់​ដែល​សកម្មភាព​នេះ​ត្រូវ​បាន​កើតឡើង​នៅ​វេលាម៉ោង​​៧និង​១០​នាទី​យប់​ថ្ងៃទី​​៣​ កញ្ញា​​ តែមួយ​ភ្លេត​ប៉ុណ្ណោះ ។

​តាម​ប្រភពព័ត៌មាន​​​​​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹងថា ​ក្រុម​ចោរ​ទាំង​នោះ​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​ចំនួន​​២ដើ​ម​ផង​ដែរ​ក្នុង​ការ​វាយ​បំបែក​ទូ​កញ្ចក់​ ។ អាជីវ​ករ​រង​គ្រោះ​​ឈ្មោះ ​ប៉េង សុខ​ខេង​ អាយុ​​៣៨​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ ​វន​ ពិសិដ្ឋ​​​ អាយុ​៤៣​ឆ្នាំ មុខរបរ​​លក់​គ្រឿង​អលង្ការ​ផង​ និង​ជា​ជាង​​ទង​ផង​ដែរ ។ ទោះ​បី​ជា​យ៉ាង​ណា​សកម្ម​ភាព​របស់​ក្រុម​ចោរ​មិនបាន​បង្ក​ឱ្យ​របួស​ស្នាម​មនុស្ស​ណាម្នាក់​ទេ​ ទោះ​បី​ពួក​ចោរ​ប្លន់​ទាំង​នេះ​មាន​អាវុធ​ក្តីគឺ​ធ្វើសកម្មភាព​​ប្លន់​យ៉ាង​រហ័ស​បំផុត​ ។ មន្ត្រី​ប៉ូល​ិស​ដែល​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ក្រោយ​ពេល​ពួក​ចោរ​ចេញ​ផុត​នោះ​​​មិន​ទាន់​បាន​សន្និដ្ឋាន​​បែប​ណា​មួយ​នៅ​ឡើយទេ ទាក់​ទិន​នឹង​អំពើ​ប្លន់​នេះ​​​​ ប៉ុន្តែ​រាល់​អំពើ​ប្លន់​យ៉ាង​រហ័ស​នេះ​បង្ហាញ​ថា​​ក្រុម​ចោរ​បាន​រៀប​ចំ​គម្រោង​ការ​​​​ប្លន់​ទុក​ជា​មុន​រួច​ទៅ​ហើយ​​ ទើប​បាន​ធ្វើ​សកម្ម​ភាព​​​លឿន​ហើយ​គេ​ច​ខ្លួន​រហ័ស​បែប​នេះ​ ។

នៅកន្លែងកើតហេតុក្រុម​ចោរ​បាន​បន្សល់​ទុក​កាបូបមួយ​ដែល​កាបូប​នេះ​ត្រូវបាន​សន្និដ្ឋាន​​ថា​ ពួក​ចោរ​យក​មក​សម្រាប់​ដាក់គ្រឿង​អលង្ការ​និង​ប្រាក់​ដែល​ប្លន់បាន​ តែ​ទំនងជាការ​ប្រមូល​អស់​ហើយ​នោះ ក៏​ទុក​ចោល​កាបូប​មួយ​នោះ​នៅ​មុខ​ផ្ទះ​អ្នក​​លក់​មាស ។ ​តាម​អាជីវករ​រងគ្រោះ​បាន​ឱ្យ​ដឹងថា ​ពួ​កចោ​រមាន​គ្នា​៤នាក់​​ តែ​ចូល​ធ្វើ​សកម្ម​ភាព​​តែ​៣នាក់​ទេ ​គឺ​ម្នាក់​កាន់​ពូថៅ​ចូល​មក​វាយ​ទូមាស​របស់គាត់​ ម្នាក់​កាន់កាំ​ភ្លើង​ភ្ជង់ និង​ម្នាក់ជាអ្នកប្រមូល​ ។ ​ការ​ប្រមូល​យក​នោះ​គឺ​ យកមិនអស់ទេ​នៅ​ស​ល់​ចិញ្ចៀន​ខ្លះ​​ជ្រុះ​រប៉ាត់​រប៉ាយ​​ជាមួយ​កម្ទេច​កញ្ចក់ ។ ការវាយនោះ​បាន​បាក់​ដង​ពូថៅ​ផងដែរ ។

​អាជីវករ​​រងគ្រោះ​និយាយ​ថា ​ការ​បាត់​បង់​ដោយ​អំពើ​ប្លន់​នេះ អស់ជាង​២០​ដំ​ឡឹង​ប្លាទីន ​គឺ​ជា​គ្រឿងអលង្ការ​មាន​ខ្សែក​និង​ខ្សែដៃ ។ ​មន្ត្រី​ប៉ូលិស​និយាយ​ថា ​អាជីវករ​រងគ្រោះ​នេះ លក់​មាស​នៅក្នុងផ្ទះ​ ហើយ​​តំបន់​នោះ​មាន​ស្ថាន​ភាព​អ៊ូអ៊រ​ និងមិននឹកស្មាន​ថា​ ចោរ​ហ៊ាន​ធ្វើ​សកម្ម​ភាព​ប្លន់​បែបនេះទេ ។ អាជីវកររងគ្រោះ​ឱ្យដឹង​ទៀតថា ​ផ្ទះ​នេះគាត់​ជួល​គេ​រកស៊ី​ទេ គឺ​ផ្ទះ​លេខ​០៥១G ៕