ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​យុវ​ជន​ម្នាក់​​ជាប់​ចោទ​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន​​នៅ​​ក្រុង​តា​ខ្មៅ

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​​ ​​​​ប៉ូលិស​​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​​ដូរ​គ្រឿង​ញៀនខេត្ត​សហ​ការ​​ជា​មួយ​ប៉ូលិស​​​ក្រុង​​តា​ខ្មៅ​បាន​ចាប់​​ខ្លួនយុវ​ជន​​ម្នាក់​​​កាល​ពី​​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃ​ទី​២ កញ្ញា នៅ​​​នឹង​ផ្ទះ​​​​​ ស្ថិត​ក្នុង​ភូមិ​​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ដោយ​រឹប​អូស​បាន​វត្ថុ​តា​ង​ថ្នាំ​ញៀន​ម៉ាទឹកកក​ចំនួន​១៨​កញ្ចប់ និង​​សម្ភារ​​វេច​ខ្ចប់​​ចែក​​ចាយ​​មួយ​ចំនួន​ទៀត ។

លោក​គង់ ស៊ីដន នាយ​ការិយាល័យ​ប៉ូលិស​​​ប្រឆាំង​គ្រឿង​​ញៀនខេត្ត ​បាន​​ឱ្យ​ដឹង​ថា ជន​​​​ដែល​​ត្រូវ​​ចាប់​ខ្លួន​នេះ ឈ្មោះ​​សោម ដឺ​លុច ​អាយុ​១៧​ឆ្នាំ មាន​ទី​លំ​នៅក្នុង​ភូមិ​-ឃុំ​ខាង​លើ ហើយ​បន្ទាប់​ពី​ឃាត់​ខ្លួន​​ ប៉ូលិស​​​​រឹប​អូស​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ម៉ា​ទឹក​កក​ចំនួន​១៨កញ្ចប់​ស្មើ​នឹង​​៤,២០​ក្រាម​​ជញ្ជីង​​សម្រាប់​ថ្លឹង​​ថ្នាំ​ញៀន​ចំនួន​​២ ​គ្រាប់​កាំ​ភ្លើង​កា​៥៤​ចំនួន​៥​គ្រាប់ ទូរ​ស័ព្ទ​​ដៃ​១​គ្រឿង និង​​សម្ភារ​​សម្រាប់​​វេច​ខ្ចប់​​​ថ្នាំ​ញៀន​​មួយ​ចំនួន​ទៀត ។

លោក​​នាយការិយា​ល័យ​​​ បាន​​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​កម្លាំង​​ជំនាញ​ធ្វើ​​ការ​​ស្រាវ​ជ្រាវ​យ៉ាង​​​យក​ចិត្ត​ទុក​ដាក់​រហូត​​ដល់​​កំណត់​​មុខ​សញ្ញា​​ជន​សង្ស័យ​​ឈ្មោះ​​សោម ដឺលុច ជា​ជន​សកម្ម​ចែក​ចាយ​ថ្នាំ​ញៀន​រួច​មក លោក​ក៏​​បាន​ដឹក​នាំ​​កម្លាំងប៉ូលិស​​ការិយាល័យ​​សហ​ការ​ជា​មួយ​ប៉ូលិស​​​​ក្រុង​តា​ខ្មៅ ចុះ​ធ្វើ​ការ​ឆែក​​ឆេរ​​ផ្ទះ​ជន​សង្ស័យ​​នៅ​ភូមិ​ព្រែក​​ឫស្សី សង្កាត់​ព្រែក​​ឫស្សី ក្រុង​តា​ខ្មៅ នៅ​វេលា​ម៉ោង​​៣​រសៀល​​ថ្ងៃទី​២ កញ្ញា និង​រឹប​អូស​​វត្ថុ​តាង​ដូច​​ខាង​​លើ ។

លោក​នា​​យ​ការិយា​ល័យ​​​បញ្ជាក់​ថា ចំពោះ​​ករណី​នេះ​​បន្ទាប់​ពី​​កម្លាំង​​ជំនាញ​​ការិយា​​ល័យ​ធ្វើ​​ការ​​សាក​សួរ​ជន​សង្ស័យ​បាន​ចម្លើយ​​សារ​ភាព​រួច​​មក​ក៏បាន​សម្រេច​​​កសាង​សំណុំ​រឿង​​ចោទ​ប្រកាន់​​ឈ្មោះ​សោម ដឺលុច ពីបទ​ចែក​ចាយ​ថ្នាំ​ញៀន​​ខុស​ច្បាប់ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ជន​សង្ស័យ​ត្រូវ​បាន​​កម្លាំង​​​​​ការិយា​ល័យ​​កសាង​សំណុំ​រឿង​​បញ្ជូន​ខ្លួន​​ទៅ​កាន់​​សាលា​ដំបូង​​ខេត្ត​​ ដើម្បី​ចាត់​ការ​​​តាម​នីតិវិធី​ ៕