ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ឈ្នះ​​រង្វាន់​​​ផ្សង​សំណាង​​របស់​​​ហាង​​New Collection

12 ឆ្នាំ មុន

​រាជ​ធានី​​ភ្នំ​ពេញ ៖ ​ថ្ងៃទី​​​២៦ ​ខែ​​កក្កដា ​កន្លង​មក ​​គឺ​ជា​​​ខែ​ដ៏​ជោគ​ជ័យ​​បំ​ផុត​​​ពាក់​ព័ន្ធ​​នឹង​ចំនួន​​​ផលិត​ផល​​ដែល​បាន​​លក់​ចេញ​​ក្នុង​រយៈ​ពេល​​៦​​​​​ខែ​​របស់​ហាង​លក់​​សម្លៀក​បំពាក់​​ទាន់​សម័យ​ New Collection ​។ កត្តា​ដែល​​ជំរុញ​​ឱ្យ​មាន​​លទ្ធ​ផល​បែប​នេះ​​គឺ​ការ​បន្ថែម​​​ឆ្នោត​ផ្សង​សំណាង​​ ដែល​មាន​​រង្វាន់​​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​​ អាស្រ័យ​​លើ​ចំនួន​​ទឹក​ប្រាក់​​ដែល​អតិ​ថិជន​​បានចំ​ណាយ ។ ​

រង្វាន់​​ទាំង​នេះ​​ គឺ​ជា​ការ​​ឧបត្ថម្ភ​​​​​ពី​ម្ចាស់​​​ឧបត្ថម្ភ​​មួយ​ចំនួន​​ដូច​ជា​​​ក្រុម​ហ៊ុន​​លក់​ផលិត​​ផល​ Shiseido, Osim, Boucheron ​និង​ហាង​​លក់​សម្លៀក​បំពាក់​ New Collection ​ផ្ទាល់​​តែ​ម្តង ។​​ជា​លទ្ធ​ផល ​​​អតិ​ថិជន​​ជា​ច្រើន​​បាន​រង់​ចាំ​ការ​​ចាប់​​ឆ្នោត​​​​ផ្សង​​សំណាង​​ដ៏​រំភើប​​​នេះ ហើយ​​ការ​ចាប់​ឆ្នោត​​ក៏​ត្រូវ​​បាន​ធ្វើ​ឡើង​​​ក្នុង​ហាង​ ​New Collection ផ្ទាល់​តែ​ម្តង ​។ ​​ឧត្តម​​ ថៃ​ភៀង ​​ប្រធាន​​​គ្រប់​គ្រង​​​​ផ្នែក​លក់​​​ក្នុង​ហាង​​​ New Collection ត្រូវ​​បាន​ផ្តល់​​កិត្តិ​​យស​​ ដើម្បី​ធ្វើ​ការ​​ចាប់​ឆ្នោត​ផ្តល់​​​​សំណាង​ជូន​អតិ​ថិ​ជន​ ។

ក្នុង​សន្លឹក​​ឆ្នោត​​​ទាំង​អស់​​មាន​​អតិ​ថិ​ជន​​ដែល​មាន​សំណាង​​​ចំនួន​៣៨​​រូប​ នឹង​ទទួល​​បាន​រង្វាន់ ។ ​អ្នក​ឈ្នះ​​រង្វាន់​​ម្នាក់​​​​ក្នុង​ចំណោម​​​នោះ​បាន​និយាយ​​ដោយ​​ត្រេក​អរ​​ថា ​«​ខ្ញុំ​​សប្បាយ​​​ចិត្ត​ណាស់​​ដែល​បាន​ឈ្នះ​​រង្វាន់​នេះ​ ។ ខ្ញុំ​​បាន​​ទិញ​ទំនិញ​​ដែល​មាន​គុណ​ភាព​​ល្អ​នៅ​ហាង​ New Collection ​ហើយ​ថែម​​ទាំង​មាន​​សំណាង​​ទទួល​បាន​​រង្វាន់​បន្ថែម​ទៀត!» ៕