ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិ​ធី​​ជប់លៀង​​គ្រួសារ​​រីក​រាយ​​ដល់​សហការី​​របស់​ក្រុម​ហ៊ុន​​ខ្មែរ​​ប្រ៊ូ​​វើ​រី​​

12 ឆ្នាំ មុន

រាជ​ធានី​​ភ្នំ​ពេញ ៖ ​ក្រុម​ហ៊ុន​​ខ្មែរ​​ប្រ៊ូ​វើរ​ី​​បាន​រៀប​ចំ​​​ឡើង​នូវ​​​ពិធី​ជប់លៀង​​គ្រួសារ​រីក​រាយ​​​មួយ​ជូន​ដល់​សហ​​ការី​​ ព្រម​ទាំង​​សមាជិក​​ក្រុម​គ្រួសារ​​ទាំង​អស់​នៅ​មជ្ឈ​​មណ្ឌល​​កម្សាន្ត​ឌ្រីម​លែនា​ថ្ងៃ​ទី​​១ កញ្ញា​ ​​ឆ្នាំ​​២០១២ ។​​កម្ម​វិធី​​ជប់​លៀង​​គ្រួសារ​រីក​រាយ​​នេះ ​ត្រូវ​​បាន​រៀប​ចំ​ឡើង​​​ក្នុង​គោល​​បំណង​​ថ្លែង​​នូវ​អំណរ​គុណ​​ និង​​លើក​ទឹក​ចិត្ត​​ដល់​សហការី​​​ក្រុម​ហ៊ុន​​ផលិត​ស្រា​បៀរ​​កម្ពុជា​ទាំង​អស់​ ​ដែល​បាន​ខិត

​រាជ​ធានី​​ភ្នំ​ពេញ ៖ ​ក្រុម​ហ៊ុន​​ខ្មែរ​​ប្រ៊ូ​វើរី​​បាន​រៀប​ចំ​​​ឡើង​នូវ​​​ពិធី​ជប់លៀង​​គ្រួសារ​រីក​រាយ​​​មួយ​ជូន​ដល់​សហ​​ការី​​ ព្រម​ទាំង​​សមាជិក​​ក្រុម​គ្រួសារ​​ទាំង​អស់​នៅ​មជ្ឈ​​មណ្ឌល​​កម្សាន្ត​ឌ្រីម​លែនា​ថ្ងៃ​ទី​​១ កញ្ញា​ ​​ឆ្នាំ​​២០១២ ។​​កម្ម​វិធី​​ជប់​លៀង​​គ្រួសារ​រីក​រាយ​​នេះ ​ត្រូវ​​បាន​រៀប​ចំ​ឡើង​​​ក្នុង​គោល​​បំណង​​ថ្លែង​​នូវ​អំណរ​គុណ​​ និង​​លើក​ទឹក​ចិត្ត​​ដល់​សហការី​​​ក្រុម​ហ៊ុន​​ផលិត​ស្រា​បៀរ​​កម្ពុជា​ទាំង​អស់​ ​ដែល​បាន​ខិត​ខំ​​បំពេញ​​ការ​​ងារ​របស់​ខ្លួន​​ប្រកប​ដោយ​​ការយក​ចិត្ត​ទុក​ដាក់​ និង​យ៉ាង​ស​កម្ម​​នា​ពេល​កន្លង​មក​ ព្រមទាំង​​បាន​សហ​ការ​​​គ្នា​ប្រកប​ដោយ​​ភាព​ស្មោះ​ត្រង់​ ក្នុង​ការ​ជួយ​​ធ្វើ​​ឱ្យ​​ក្រុម​ហ៊ុន​​ខ្មែរ​​ប្រ៊ូ​វើ​រី​​ទទួល​បាន​​នូវ​ភាព​​ល្បី​ល្បាញ​​ រឹង​មាំ និង​មាន​​ការ​រីក​ចម្រើន​​យ៉ាង​​ខ្លាំង​​ក្លានា​ពេល​បច្ចុ​ប្បន្ន​​ និង​ទៅ​ថ្ងៃ​អនា​គត​ ។

​កម្ម​វិធី​ជប់​លៀង​​នា​ថ្ងៃ​នេះ​​​ ក៏​នឹង​​ជួយ​ធ្វើ​​ឱ្យ​សហការី​ និង​សមា​ជិក​​ក្រុម​គ្រួសារ​​ស្រា​បៀ​រ​​​កម្ពុជា​​ទាំង​អស់​បាន​​សម្រាក​ និ​ង​កម្សាន្ត​​សប្បាយ​​ជាមួយ​គ្នា​​ ព្រម​ទាំង​​រឹត​បន្តឹង​​​នូវ​​ចំណង​សាម​គ្គី​​ភាព​​ មិត្ត​ភាព ​រវាង​​សមាជិក​​ក្រុម​គ្រួសារ​​ស្រា​បៀរ​​កម្ពុជា​​ទាំង​អស់​ ​ដែល​នឹង​​ជួយ​​ឱ្យ​​ការ​សហ​​ការ​ក្នុង​​ការ​ងារ​​ទៅ​ថ្ងៃ​អនា​គត​​កាន់​តែ​មាន​​ភាព​​ជិត​ស្និទ្ធ​ ​កាន់​តែ​រលូន​​ និង​ទទួល​​បាន​ជោគ​ជ័យ​​ច្រើន​ថែម​​ទៀត​​សម្រាប់​​យើង​​ទាំង​អស់​គ្នា​ ។​

​សូម​បញ្ជាក់​​ផង​ដែរ​ថា ​ថ្នាក់​ដឹក​នាំ​​ក្រុម​ហ៊ុន​​ខ្មែរ​​ប្រ៊ូ​វើរី ​​មាន​ចក្ខុ​វិស័យ​​​យូរ​អង្វែង​​​ក្នុង​ការ​អភិ​វឌ្ឍក្រុម​ហ៊ុន​​​ឱ្យ​ក្លាយ​​ទៅ​ជា​ក្រុម​ហ៊ុន​​ឈាន​មុខ​គេ​​នៅ​ក្នុង​ប្រទេស​​ និង​នៅ​​លើ​ឆាក​​​​អន្តរ​ជាតិ ព្រម​ទាំង​​មាន​ការ​ជឿ​​ជាក់​យ៉ាង​​មុត​មាំ​​ថា​​ សហ​ការី​​ក្រុម​​ហ៊ុន​​ផលិត​ស្រា​បៀរ​​កម្ពុជា​ទាំង​អស់​​​​នឹង​បន្ត​​ខិត​ខំ​ប្រឹង​​ប្រែង​​ ដើម្បី​​ជួយ​​ឱ្យ​ក្រុម​ហ៊ុន​​ដែល​​ជា​ទុន​​​របស់​ខ្មែរ​​១០០​ភាគ​រយ​អាច​សម្រេច​​បាន​នូវ​​ចក្ខុ​វិស័យ​​ដ៏​សំខាន់​នេះ ។

ជា​ង​នេះ​​​​ទៀត​ ក្រុម​ហ៊ុន​​មាន​មោទន​ភាព​​​យ៉ាង​ខ្លាំង​​ ដោយ​​សហ​​ការីទាំង​អស់​​សុទ្ធ​សឹង​​ជា​​បុគ្គល​​ដែល​មាន​សមត្ថ​ភាព​​ និង​មាន​​ការ​ទទួល​​ខុស​ត្រូវ​​ខ្ពស់​​ក្នុង​ការ​​ធ្វើ​ឱ្យ​​ក្រុម​ហ៊ុន​​មាន​ការ​រីក​ចម្រើន ​​ព្រម​ទាំង​​បាន​ជួយ​ឱ្យ​សង្គម​​ជាតិ​របស់​​យើង​​មាន​​ការ​អភិវឌ្ឍ​​ផង​ដែរ ៕