ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​​ដ៏​សកម្ម​២​នាក់ ត្រូវ​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​​ជា​មួយ​វត្ថុ​តាង​ថ្នាំ​ញៀន​​៣១​កញ្ចប់​​ប្រភេទ​ម៉ាទឹក​​កក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ជួញ​ដូរថ្នាំ​ញៀន​​២​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ ដក​ហូត​បាន​ថ្នាំ​ញៀន​​៣១​កញ្ចប់​ប្រភេទ​ម៉ា​ទឹក​កក ​ខណៈ​កំពុង​ធ្វើ​សកម្ម​ភាព​​នៅតាម​ផ្លូវ​លំ​មួយ ស្ថិត​​ក្នុងភូមិ​ព្រៃស្វាយ សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍​សែនជ័យ កាល​ពីវេលាម៉ោង​​៦​និង​២០​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ជួញ​ដូរថ្នាំ​ញៀន​​២​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ ដក​ហូត​បាន​ថ្នាំ​ញៀន​​៣១​កញ្ចប់​ប្រភេទ​ម៉ា​ទឹក​កក ​ខណៈ​កំពុង​ធ្វើ​សកម្ម​ភាព​​នៅតាម​ផ្លូវ​លំ​មួយ ស្ថិត​​ក្នុងភូមិ​ព្រៃស្វាយ សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍​សែនជ័យ កាល​ពីវេលាម៉ោង​​៦​និង​២០​នាទី​​ល្ងាច​ថ្ងៃទី​​២ ​កញ្ញា ២០១២។

​ជនសង្ស័យទាំង​២​នាក់​ម្នាក់​ឈ្មោះ​​សាំង ​ម៉ៅ ​អាយុ​៣២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ស ឃុំ​រៀម​​អណ្តើក ស្រុក​គីរីវង្ស ខេត្ត​តាកែវ និង​ម្នាក់​ទៀតឈ្មោះ​​ស្រឿន ស៊ន ​អាយុ​២៩​ឆ្នាំ ទីលំនៅ​​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ពុធ​ស ស្រុក​បាទី ខេត្ត​តាកែវ ​ដូចគ្នា​ត្រូវ​​​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​​កាន់​​អធិ​ការ​ដ្ឋាន​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ចាត់​​ការ​តាម​នីតិ​វិធី​ ។ ​ប្រភព​ព័ត៌​​មាន​ឱ្យ​ដឹងថា ​មុន​ពេល​​​កើត​ហេតុ​​មាន​ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​​ទៅ​សមត្ថ​កិច្ច​​ថា ​ឈ្មោះ​ស្រឿន ស៊ន ​ជាអ្នក​ជួញដូរគ្រឿង​​ញៀន​​ដ៏​សកម្ម​ម្នាក់​ក្នុង​ភូមិ​​ ហើយ​សមត្ថ​កិច្ច​ក៏ចុះឃាត់​ខ្លួន ​រហូត​​ឈានដល់​ឃាត់​បក្សពួក​​បាន​ម្នាក់​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕