ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​ពិព័រណ៍​​ចិន អីរ៉ា​ស៊ី​លើក​ទី​២ នៅ​តំបន់​​ស្វយ័ត​ស៊ីន​ជាំង អ៊ុយ​ហ្គ័រ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិព័រណ៍​​ចិន អីរ៉ា​ស៊ីលើក​ទី​២ បាន​ប្រារព្ធ​បើក​ជា​ផ្លូវ​ការ​នា​រសៀល​ថ្ងៃទី​២ កញ្ញា ​២០១២ នៅ​សាល​សន្និសីទ អ៊ូរុំឈី ទីក្រុង​អ៊ូរុំឈី តំបន់​ស្វយ័តស៊ីន​ជាំង​ អ៊ុយ​ហ្គ័រ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ។ ពិធី​នេះ​​ត្រូវបាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​វេន​ ជា​ប៉ាវ ​នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា,

រាជធានីភ្នំពេញ ៖ ពិព័រណ៍​​ចិន អីរ៉ា​ស៊ីលើក​ទី​២ បាន​ប្រារព្ធ​បើក​ជា​ផ្លូវ​ការ​នា​រសៀល​ថ្ងៃទី​២ កញ្ញា ​២០១២ នៅ​សាល​សន្និសីទ អ៊ូរុំឈី ទីក្រុង​អ៊ូរុំឈី តំបន់​ស្វយ័តស៊ីន​ជាំង​ អ៊ុយ​ហ្គ័រ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ។ ពិធី​នេះ​​ត្រូវបាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​វេន​ ជា​ប៉ាវ ​នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា, លោក A.Atambayev ប្រធានា​ធិបតី​សាធារណ​រដ្ឋ​ ហ្ជីអឺជិស្ថាន, ​លោក Mohamed Waheed ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ម៉ាដៀវ, លោក​ ម៉ាស៊ីម៉ូវ  នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ហ្កាហ្សាដ្ឋាន, លោក​​ អា អាគីឡូវ ​នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​តាជីគីស្ថាន, លោក​​ ការីម ហាលីលី អនុ​ប្រធានាធិបតី​​នៃ​សាធារណ​រដ្ឋ​ អ៊ិស្លាម ​អាហ្គា​នីដ្ឋាន, លោក​​ អាលី បាបាកាន ឧប​នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ទួកគី, លោក​ ​ហ្ចេន ភីតធើរ ​បាក​កេន​ណេឌឺ អតីត​នាយក​រដ្ឋ​មន្ត្រី​ហូឡង់, លោក​ តូនី ប្លែរ ​អតីត​នាយក​រដ្ឋ​មន្ត្រី​ចក្រ​ភព​អង់​គ្លេស ​ព្រម​ទាំង​វត្ត​មាន​​លោក​​ លោក​ជំទាវ​​ជា​ឥស្សរជន​ជាន់​ខ្ពស់​មកពី​បណ្តា​ប្រទេស​​នានា ​នៅតំបន់​អឺរ៉ុប អាស៊ី និង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​​ប្រមាណ​១​ពាន់​​នាក់ ។

ពិព័រណ៍​ចិន អាស៊ីអឺរ៉ុប គឺជា​វេទិកា​មួយ​ដ៏​សំខាន់​​ដែល​បាន​បង្កើត​ឡើង​ដើម្បីពង្រឹង​បន្ថែម​ទៀត ​នូវការ​ផ្លាស់​ប្តូរ​​កម្រិត​​ខ្ពស់​ និង​ច្រើន​វិស័យ​ រួម​ទាំង​​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​​រវាង​ប្រទេស​​ចិន​ជា​មួយ​​នឹង​បណ្តា​ប្រទេស​​អាស៊ី​​ និង​អឺរ៉ុប​​ដោយ​ផ្អែក​​លើ​មូល​ដ្ឋាន​​នៃ​ការ​ប្រារព្ធ​​ធ្វើ​ពិព័រណ៍​​ពាណិជ្ជ​កម្ម និង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ ​​នៅ​ទី​ក្រុង​អ៊ូ​រុំឈី ​ប្រទេស​ចិន​ដ៏ជោគជ័យ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕