ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​​ដឹក​មនុស្ស​​​ជាង​10នាក់​​​​ពេញ​ខាង​​ក្នុង​រួច​បើក​គូទ​ជិះ​​4នាក់​ទៀត​​​​​បើក​ផ្គើន​​​ប៉ូលិស​​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពិត​ជា​គួរ​ឱ្យ​ខ្លា​ច​មែន​ ខណៈ​​រថយន្ត​កាមរី​​ពណ៌​ទឹក​ប៊ិច​មួយ​គ្រឿង​​​ដឹក​មនុស្ស​​ច្រើន​ហួស​កំណត់​​​រហូត​​ជាង​​១០​នាក់​​​ គឺ​ផ្នែក​ខាង​ក្នុង​​​​ញាត់​មនុស្ស​​​ពេញណែន​ ឯ​ផ្នែក​ឃ្លុប​គូទ​មាន​ផ្ទុកមនុស្ស​​រហូតដល់​ទៅ​​​​៤នាក់​​ទៀត​​​ដែល​ការ​ដឹក​​​បែ​ប​នេះ​​ប្រឈម​​នឹង​​គ្រោះ​ថ្នាក់​​ណាស់​ ហេតុ​ការណ៍​​​​នេះ​​កើត​​​ឡើង​លើ​ដង​ផ្លូវ​​​ជាតិ​​លេខ​​​៥​ ពីខេត្ត​​បន្ទាយ​មាន​ជ័យ​ឆ្ពោះ​ទៅ​​ខេត្ត​បាត់​ដំបង​​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពិត​ជា​គួរ​ឱ្យ​ខ្លា​ច​មែន​ ខណៈ​​រថយន្ត​កាមរី​​ពណ៌​ទឹក​ប៊ិច​មួយ​គ្រឿង​​​ដឹក​មនុស្ស​​ច្រើន​ហួស​កំណត់​​​រហូត​​ជាង​​១០​នាក់​​​ គឺ​ផ្នែក​ខាង​ក្នុង​​​​ញាត់​មនុស្ស​​​ពេញណែន​ ឯ​ផ្នែក​ឃ្លុប​គូទ​មាន​ផ្ទុកមនុស្ស​​រហូតដល់​ទៅ​​​​៤នាក់​​ទៀត​​​ដែល​ការ​ដឹក​​​បែ​ប​នេះ​​ប្រឈម​​នឹង​​គ្រោះ​ថ្នាក់​​ណាស់​ ហេតុ​ការណ៍​​​​នេះ​​កើត​​​ឡើង​លើ​ដង​ផ្លូវ​​​ជាតិ​​លេខ​​​៥​ ពីខេត្ត​​បន្ទាយ​មាន​ជ័យ​ឆ្ពោះ​ទៅ​​ខេត្ត​បាត់​ដំបង​​ កាល​ពី​​ថ្ងៃទី​​១ កញ្ញា​ ។

តាម​​ប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា​ មុន​ចេញ​ដំណើរ​រថយន្ត​​មួួ​យ​គ្រឿង​នេះ​​បាន​ញាត់​​មនុស្ស​ផ្នែក​ខាង​មុខ​សរុប​​​៤នាក់​​​​​ទាំង​​អ្នក​បើក​​​បរ​ ចំណែក​​​ផ្នែក​ខាង​ក្រោយ​​​​អ្នក​​ដំណើរ​​ជិះ​ប្រជ្រៀត​គ្នា​ធ្វើ​ដូច​ខ្វះ​រថយន្ត​ជិះ​ណាស់​​​អី​ុចឹង​​​ មិន​តែ​ប៉ុណ្ណោះ​ ឃ្លុប​​គូថ​រថយន្ត​​​ក៏​ត្រូវ​​​ផ្ទុក​​​មនុស្ស​៤នាក់​​​​ផ្សេង​ទៀត​​ដែល​អ្នក​ជិះ​ខាង​​ក្រោយ​នោះ​​មើល​ទៅ​ដូច​ជា​​​វេទនា​​ភ្នែក​យ៉ាង​ខ្លាំង​​​ព្រោះ​ជិះ​ត្បុល​​​ក្បាល​​ឈ្ងោក​​មុខ​មក​ក្រោម​លើក​ដៃ​ទ្រ​ដំបូល​ឃ្លុប​គូទ​រថយន្ត​មាន​សភាព​​ដូច​ជា​ស្វា​​ទុំ​មែក​​ឈើ​​អីុចឹង​ ។

គេ​សម្គាល់​​​ឃើញ​ថា តាម​ដង​​​ផ្លូវ​ជាតិ​​លេខ​៥​បច្ចុប្បន្ន​​​មិន​ថា​រថយន្ត​មួយ​គ្រឿង​​​ខាង​លើ​​​នេះ​ទេ​​ សូម្បី​តែ​រថយន្ត​​​ផ្សេង​ទៀត​ក៏​ដូច​គ្នា​​​ដែរ​ ភាគ​ច្រើន​​គេ​ឃើញ​​ផ្ទុក​មនុស្ស​​ផ្នែក​ខាង​ក្នុង​​ប្រជ្រៀត​គ្នា​ ដោ​យ​កៅអី​​​​ផ្នែក​​​ខាង​មុខ​គេ​ផ្ទុក​​៣​ទៅ​​៤​នាក់​​ដែល​បញ្ហា​នេះ​ធ្វើឱ្យ​មជ្ឈ​ដ្ឋាន​​​នានា​ជា​ច្រើន​​​រិះ​គន់​​​ទៅ​លើ​​សមត្ថ​កិច្ច​​​ដែល​ធ្វើការ​តាម​ដង​ផ្លូវ​​​ជាតិ​មួយ​ខ្សែ​នេះ​ឆ្លង​កាត់​​ពី​ខេត្ត​​មួយ​ទៅ​​ខេត្ត​មួយ​មិន​យក​ចិត្ត​ទុកដាក់​​​ ឬ​ទប់​​​ស្កាត់​​​បញ្ហា​នេះ​​ពិសេស​​ប៉ូលិស​ចរាចរ​សណ្តាប់​ធ្នាប់​​​សាធា​រណ​ៈ​​​តាម​ខេត្ត​ ។

ផ្អែក​លើ​ការ​រិះគន់​ពី​សំណាក់​​មជ្ឈ​ដ្ឋាន​​​នានា​នេះ​សង្ឃឹម​​ថា សមត្ថកិច្ច​​​​ជំនាញ​​​នឹង​ចាត់​វិធានការ​​​ទប់ស្កាត់​បញ្ហា​នេះ​ប្រយោជន៍​ដើម្បី​​​​រួម​ចំណែក​​ពង្រឹង​​​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​​​ពិសេស​​​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​តាម​ដង​ផ្លូវ​ជាតិ​​​ដែល​កើត​មាន​​​ជាយថាហេតុ​ ៕