ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ចចាប់​ខ្លួន​ស្ត្រី​2នាក់​រកស៊ី​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ក្នុង​ស្រុក​កំរៀង

12 ឆ្នាំ មុន

​​ខេត្តបាត់ដំបង ៖ ​​​​​​​​​​​​សមត្ថ​​កិច្ច​ស្រុក​កំរៀង​​បាន​ចាប់​ខ្លួនស្ត្រី​២​នាក់​ជាមួយ​នឹង​ថ្នាំញៀន​ជាង​១៤០​គ្រាប់​សម្រាប់​​ចែក​ចាយ​បន្ត​ទៅ​ឱ្យអ្នក​ប្រើ​ប្រាស់​​ ។​ ករណីរសៀល​ថ្ងៃ​ទី​៣១​ សីហា​ នៅ​ភូមិ​អូរ​អន្លក់​ ឃុំ​តាសែន​ ស្រុក​កំរៀង ក្នុងខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។
លោកឈឹម គឹម​ហុង អធិការ​នគរបាល​ស្រុក​កំរៀង​ឱ្យដ​ឹង​ថា ស្ត្រី​​ទាំង​២នាក់​នោះ ​ម្នាក់ឈ្មោះ​ វែង សល់ អាយុ​៣០ឆ្នាំ​ និងម្នាក់​

​​ខេត្តបាត់ដំបង ៖ ​​​​​​​​​​​​សមត្ថ​​កិច្ច​ស្រុក​កំរៀង​​បាន​ចាប់​ខ្លួនស្ត្រី​២​នាក់​ជាមួយ​នឹង​ថ្នាំញៀន​ជាង​១៤០​គ្រាប់​សម្រាប់​​ចែក​ចាយ​បន្ត​ទៅ​ឱ្យអ្នក​ប្រើ​ប្រាស់​​ ។​ ករណីរសៀល​ថ្ងៃ​ទី​៣១​ សីហា​ នៅ​ភូមិ​អូរ​អន្លក់​ ឃុំ​តាសែន​ ស្រុក​កំរៀង ក្នុងខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។
លោកឈឹម គឹម​ហុង អធិការ​នគរបាល​ស្រុក​កំរៀង​ឱ្យដ​ឹង​ថា ស្ត្រី​​ទាំង​២នាក់​នោះ ​ម្នាក់ឈ្មោះ​ វែង សល់ អាយុ​៣០ឆ្នាំ​ និងម្នាក់​ទៀត​ឈ្មោះ​ស៊ុយ ស៊ីណែត អាយុ​៣៥ឆ្នាំ ពួក​គេ​រស់​នៅ​ក្នុង​ភូមិ​​ឃុំ​ខាង​លើ ។

ជន​សង្ស័យ​ទាំង២នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង​បទ​ល្មើស​ជាក់​ស្តែង​ ពេលពួកគេ​កំពុង​ដោះដូរគ្រឿង​ញៀន ។ លោកអធិការ​បញ្ជាក់ថា ជន​សង្ស័យ ត្រូវកម្លាំង​របស់លោក​តាម​​​ដាន​សកម្ម​ភាព​ពួក​គេ​មួយ​រយៈ​កន្លង​មក​នេះ ។ ហើយក្រោយ​ពី​កំណត់​បាន​នូវ​​មុខ​សញ្ញា​ លោក​​ស្នង​ការ​ខេត្ត​ក៏​បាន​បញ្ជា​ភ្លាមៗ​ឱ្យកម្លាំង​របស់​លោក​ចាត់​វិធាន​ការតែម្តង​ ។​ ស្ត្រី​ឈ្មោះវែង សល់ ត្រូវ​បានចាប់ខ្លួន​ដំបូង​ ក្រោយ​មក​ទើប​តាម​ចាប់​ឈ្មោះ​ស៊ុយ ស៊ីណែត​ បាន​ម្នាក់​ទៀត​ ដែលជា​គូ​កន​រក​ស៊ី​បទ​ល្មើស​នេះ​ និង​រឹប​អូស​បាន​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេ​តាមីន​​ចំនួន​១៤២​គ្រាប់​ពី​ពួកគេ​ ។

ស្ត្រី​ឈ្មោះវែង សល់ ​សារភាព​ថា ក្រៅ​ពី​រកស៊ី​លក់​ដូរ​ថ្នាំញៀន​ ខ្លួន​ក៏ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន​នេះ​ដែរ​ ។​ ខ្លួន​បានទិញ​ថ្នាំ​ញៀន​នេះ​ពី​ឈ្មោះ​ស៊ុយ​ ស៊ីណែត ដើម្បី​យក​មក​ចែក​ចាយ​បន្ត និង​ប្រើ​ប្រាស់ខ្លួន​ឯង តែថា​ខ្លួន​ទើប​បែក​គំនិត​​លក់​ដ​ូរក្នុង​រយៈ​ពេល​ថ្មីៗ​នេះទេ​ ។ រីឯ​ឈ្មោះស៊ុយ ស៊ីណែត វិញ​សារ​ភាព​ថា​ ខ្លួន​ក៏ទើប​ប្រកប​រប​របំពាន​ច្បាប់​នេះ​ជា​លើក​ទី១​ និង​ទើប​ចាប់​ផ្តើម​ថ្មីៗនេះ​ដែរ​​ ។ ខ្លួន​ចេះ​រកស៊ី​របរ​នេះ​ ដោយសារ​បុរស​ម្នាក់​ជាលើក​ដំបូង​ ក្នុង​គ្រា​ដែល​ខ្លួន​ជួប​បុរស​នោះ ពេលទៅពិនិត្យជំងឺ​នៅ​មណ្ឌល​​សុខ​ភាព​ ។ ក្រោយ​ពី​សួរ​នាំ​សុខ​ភាព​របស់​ខ្លួន​ បុរស​នោះបាន​ប្រាប់ឱ្យ​ខ្លួនរក​​ស៊ី​លក់ថ្នាំ​ញៀន​ ដោយ​ប្រាប់ថា​ ងាយ​នឹងបាន​ប្រាក់​ចំណេញ​យក​មកព្យាបាលជំងឺ ។​ ស្ត្រីឈ្មោះស៊ុយ ស៊ីណែត បញ្ជាក់​ថា​ ដោយ​​ឮ​បុរស​នោះ​ប្រាប់ពី​វិធី​រក​ប្រាក់​បាន​ងាយៗ​បែប​នេះ​ ខ្លួន​ក៏​សម្រេច​ទិញ​ថ្នាំ​ពី​បុរស​នោះ​មកលក់បន្ត ដោយ​ទិញ​ចូល​១​គ្រាប់​ថ្លៃ​៧០​បាត​ និងលក់​ចេញ​១​គ្រាប់​ថ្លៃ​១៣០​បាត​ គឺ​អាច​ចំណេញ​​បាន​ជិត​ពាក់​កណ្តាល​ដែរ តែ​ទើប​ចាប់​ផ្តើម​លើក​ដំបូង​ក៏ត្រ​ូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែម្តង ។

លោក​ឈឹម​ គឹមហុង ​បានថ្លែងដែរថា ក្រោយ​ពី​ចាប់​ខ្លួន​ស្ត្រី​ទាំង​២នាក់​ខាង​លើ​នេះ​ លោក​ស្នង​ការ​េខត្ត​បាន​បញ្ជា​ឱ្យសមត្ថកិច្ច​របស់​លោក​តាម​ស្រាវ​ជ្រាវ​ ដើម្បី​កំណត់​មុខ​សញ្ញា​ជន​​ជាប់ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ។ ចំពោះ​ជន​សង្ស័យ​​​ទាំង​២​នាក់​នេះ​ត្រូវ​កម្លាំង​របស់​លោក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់ដំបូងខេត្ត ៕