ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លេខ​598​ជា​​ដង​​ផ្លូវ​​​​​ដែល​មាន​​​ការ​អភិវឌ្ឍ​លឿន​​​ទៅ​មុខ​​យ៉ាង​​ឆាប់​​រហ័ស​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​​ ៖ ​ផ្លូវ​មួយ​ខ្សែ​​លាត​សន្ធឹង​កាត់​តាម​​រង្វង់​មូល​​កាំកូស៊ី​ធី​ឆ្ពោះ​​ទៅគីឡូ​ម៉ែត្រ​លេខ​៩ គឺ​​ជា​​ដង​ផ្លូវ​​លេខ​​៥៩៨​​ ដែល​​សាធារណ​ជន​​ទូទៅ​​​ហៅ​ថា ​ផ្លូវ​ជា​សុផារ៉ា ។ ​ពី​មុន​ផ្លូវ​នេះ​​​ត្រូវ​បាន​​ចាត់​ទុក​​ជា​តំបន់​​​​ជាយ​ក្រុង​គ្មាន​​មនុស្ស​រស់​​នៅ​កុះករ ប៉ុន្តែ​​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ផ្លូវ​ជា​សុផារ៉ា ​ត្រូវ​បាន​ក្រុម​អ្នក​អភិ​វឌ្ឍន៍​​ជ្រើស​រើស​​ទីតាំង​​នេះ ដើម្បី​សាង​សង់​​ជា​បុរី​​ អគារ​​ស្នាក់​នៅ​ ការិយា

រាជ​ធានី​ភ្នំពេញ​​​​​ ៖ ​ផ្លូវ​មួយ​ខ្សែ​​លាត​សន្ធឹង​កាត់​តាម​​រង្វង់​មូល​​កាំកូស៊ី​ធី​ឆ្ពោះ​​ទៅគីឡូ​ម៉ែត្រ​លេខ​៩ គឺ​​ជា​​ដង​ផ្លូវ​​លេខ​​៥៩៨​​ ដែល​​សាធារណ​ជន​​ទូទៅ​​​ហៅ​ថា ​ផ្លូវ​ជា​សុផារ៉ា ។ ​ពី​មុន​ផ្លូវ​នេះ​​​ត្រូវ​បាន​​ចាត់​ទុក​​ជា​តំបន់​​​​ជាយ​ក្រុង​គ្មាន​​មនុស្ស​រស់​​នៅ​កុះករ ប៉ុន្តែ​​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ផ្លូវ​ជា​សុផារ៉ា ​ត្រូវ​បាន​ក្រុម​អ្នក​អភិ​វឌ្ឍន៍​​ជ្រើស​រើស​​ទីតាំង​​នេះ ដើម្បី​សាង​សង់​​ជា​បុរី​​ អគារ​​ស្នាក់​នៅ​ ការិយា​ល័យ​​ធ្វើ​ការ​​របស់​ស្ថាប័ន​រដ្ឋ​ និង​ឯក​ជន​ ព្រម​ទាំង​​ទីតាំង​​ប្រកប​អាជីវ​កម្ម​នានា​​ ដែល​​​​ធ្វើ​ឱ្យ​ផ្លូវ​​មួយ​ខ្សែ​​នេះ​មាន​ភាព​រីក​ចម្រើន​អ៊ូ​អរ​គួរ​ឱ្យ​កត់​សម្គាល់​ ។

ជាក់​ស្តែង ​​ផ្លូវ​ជា​សុផារ៉ា ​ក្នុង​ពេល​បច្ចុ​ប្បន្ន​​ត្រូវបាន​ក្រុម​អ្នក​អភិ​វឌ្ឍន៍​សាង​សង់​បុរី​ចំនួន​៧​​ក្នុង​នោះ​ បុរី​វិមាន​​ភ្នំពេញ ក៏​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ជាប់តាម​ដង​​ផ្លូវ​ជា​សុផារ៉ា​តែ​ម្តង។ ​ក្រៅ​​ពី​ការ​សាង​សង់​​ជា​បុរី​ ក៏​មាន​​ការិយា​ល័យ​ធ្វើ​ការ​របស់​ស្ថាប័ន​រដ្ឋ និង​ឯក​ជន​​ជា​ច្រើន​​ដូច​ជា ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៣ ​​ក្រុម​​ហ៊ុន​​ទូរស័ព្ទ​​ចល័ត​​ហេឡូ ក្រុម​ហ៊ុន DKSH ក្រុម​ហ៊ុន​ផលិត​​ទឹក​ប​រិ​សុទ្ធ​​វីតាល់ ​ទីតាំង​ផ្តល់​​ស្លាក​លេខ​​រថយន្ត​របស់​អគ្គនាយក​​ដ្ឋាន​​ដឹក​ជញ្ជូន​​ ស្នងការ​​ដ្ឋាន​នគរ​បាល​​រាជធានី​ភ្នំពេញ ​សាលា​អប់រំ​កាយ និង​កីឡា​…។ល។

ដោយ​សារ​តែ​​ភាព​រីក​ច​ម្រើន​ និង​ដើម្បី​​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​​ពល​រដ្ឋ​​​ដែល​រស់​នៅ និង​ធ្វើ​ចរា​ចរណ៍​តាម​ដង​ផ្លូវ​នេះ ​ក៏​មាន​ការ​បើក​ជា​ទីតាំង​​ប្រកប​អាជីវ​កម្ម​នានា​ដូចជា​ស្ថានីយ​​ប្រេង​ឥន្ធនៈ​​ ភោជនីយ​ដ្ឋាន ​កន្លែង​លាង​រថយន្ត ប្តូរ​ប្រេង​ម៉ាស៊ីន​ជា​ដើម ។ ​ជាក់​ស្តែង​​យើង​សង្កេត​ឃើញ​ស្ថានីយ​ប្រេងឥន្ធនៈ​​មួយ​ដែល​មានទីតាំង​ធំទូលាយ​​ មាន​ឈ្មោះ​ថា ​ដេប៉ូ​តេលា វិមាន​ភ្នំពេញ ​នៅ​ជិត​ទល់​មុខ​បុរីវិមាន​ភ្នំពេញ ។ ​​

បើ​ពិនិត្យ​​តាម​ស្លាក​​ផ្សព្វ​ផ្សាយ​​របស់ស្ថានីយ​​នេះ នឹង​មាន​បើក​​ជា​ភោជនីយ​ដ្ឋាន​ កន្លែង​លាង​រថយន្ត ប្តូរ​ប្រេង​ម៉ាស៊ីន ​ក្រោម​ស្លាក​យីហោ​ប្រាយ​ស្តារ៍​​ថែម​​​ទៀត​​ ។ តាម​រយៈ​​ការ​រីក​ចម្រើន​​ទាំង​នេះ​យើង​ជឿ​ជាក់​​ថា ​ផ្លូវ​ជា​សុផារ៉ា ​នឹង​កាន់តែ​​មាន​សន្ទុះ​​លឿន​ថែម​ទៀត នា​ពេល​​ដ៏ខ្លី​ខាង​មុខ​ ​ជា​ពិសេស​ផ្លូវ​មួយ​ខ្សែ​​នេះ​នឹងជួយ​​​​ធ្វើ​ឱ្យ​រាជ​ធានី​ភ្នំពេញ ​កាន់តែ​​មាន​ការ​អភិវឌ្ឍ និង​ស្រស់​​បំព្រង​បាន​មួយ​កម្រិត​ទៀត ៕