ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី៣១ សីហា នៅស្នងការដ្ឋាននគរបាលខេត្ដមានរៀបចំពិធីប្រគល់ថវិកាសមាគមមិត្ដនគរបាលជាតិកម្ពុជាជូនដល់នាយ-នាយរង និងមន្ដ្រីនគរបាលដែលទទួលមរណភាព។ ពិធីនេះប្រារព្ធធ្វើក្រោមអធិបតីភាពលោកផាន់ សុផេង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកមា្មធិការមូលដា្ឋនសមាគមមិត្ដនគរបាលជាតិកម្ពុជាខេត្ដ និងមានការចូលរួមពីលោកស្នងការរងជាច្រើនរូបទៀត ដោយនាំយកថវិកាចំនួន២៤លានរៀលប្រគល់ជូនដល់គ្រួសារមន្ដ្រីនគរបាលដែលបានទទួលមរណភាពចំនួន៦នាក់ ។
គ្រួសារមន្ត្រីនគរបាលដែលទទួលបានថវិកា សមាគមមាន ១-គ្រួសារលោកវរសេនីយ៍ត្រី ញា សារ៉ាត ២-គ្រួសារលោកអនុសេនីយ៍ទោ យ៉ង់ សាឡាត់ ៣-គ្រួសារលោកអនុសេនីយ៍ត្រី ហែម ជាវ ៤-គ្រួសារលោកព្រិន្ទបាលឯកម៉ី ឡា ៥-គ្រួសារលោកព្រិន្ទបាលទោ យ៉ាត តូ និង៦-គ្រួសារលោកពលបាលឯកផូ ឃុយ ដែលសម្រាប់គ្រួសារសពនីមួយៗទទួលបានថវិកា៤លានរៀល តាមលក្ខន្តិកៈរបស់សមាគមមិត្ដនគរបាលជាតិ ។
លោកផាន់ សុផេង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីលោកនាយឧត្ដមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិហើយនៅពេលទទួលបានថវិកានេះហើយធ្វើយ៉ាងណាប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីកសាងជីវភាពក្រុមគ្រួសាររស់នៅឱ្យបានសមរម្យ ៕
ចែករំលែកព័តមាននេះ