រាជធានីភ្នំពេញ ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៣១ សីហា ២០១២ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់សមាគមអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈដឹកនាំសមាគមសម្រាប់អាណត្តិទី៧ នៅសណ្ឋាគារ សូហ្វីតែល ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក លោកស្រី ថ្នាក់ដឹកនាំសមាគម អាជ្ញាធរពាក់ព័ន្ធ និងផ្នែកជំនាញកំពុងប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍ជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាសនោះលោកថោង ខុន បានលើកឡើងថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាដែលធ្វើឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើង ជារៀងរាល់ឆ្នាំ ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការរីកចម្រើននៃវិស័យទេសចរណ៍នៅកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាព នយោបាយដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាពកំណើននៃវិស័យទេសចរណ៍ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ