រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំរបស់ក្រសួងអប់រំ មានប្រសាសន៍ឱ្យដឹងថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបជាប់ទាំងអស់ជាង៨៦% ក្នុងនោះនិទ្ទេសល្អប្រសើរ (A) មានចំនួន១០៥នាក់ និងនិទ្ទេសល្អណាស់ ( B) មានចំនួន៣.៥០៥នាក់ កាលពីការប្រកាសលទ្ធផលនេះបានធ្វើឡើងកាលពីថ្ងៃទី៣១ សីហា នៅតាមមណ្ឌលនានាទូទាំងរាជធានីភ្នំពេញ និងថ្ងៃទី១ កញ្ញា ២០១២ នៅតាមមណ្ឌលនានាទូទាំងប្រទេស ។
មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣១ សីហា ២០១២ ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១១-២០១២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦, ៧, ៨ សីហា កន្លងទៅ ។ បេក្ខជន សិស្សថ្នាក់ទី១២ ចំនួន១១៤.៤១៤នាក់ ស្ត្រីជិត៥០% បានដាក់ពាក្យចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ