ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​២​នាក់​រក​ស៊ីចែក​ចាយ​​គ្រឿងញៀ.ន​​នៅក្នុង​ស្រុក​​កំរៀង​

12 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​ ៖ ស្ត្រី​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​កំរៀង​ចាប់​ខ្លួន​ជា​មួយ​នឹង​​ថ្នាំ​ញៀន​ជាង​១៤០​គ្រាប់ សម្រាប់ចែក​ចាយ​បន្ត​​ទៅ​ឱ្យ​អ្នក​ប្រើ​ប្រាស់ ​បាន​កាល​ពី​រសៀល​ថ្ងៃទី​៣១ សីហា ២០១២ នៅចំណុច​ភូមិ​អូរ​អន្លក់​ ​ឃុំ​តាសែន​ ស្រុក​កំរៀង ក្នុង​គ្រា​ដែល​កំពុង​ប្រព្រឹត្ត​​បទ​ល្មើស​ជាក់​ស្តែង​ ។

លោក​ឈឹម គឹម​ហុង អធិការ​នគរបាល​ស្រុក​កំរៀង ឱ្យ​ដឹង​ថា ​ស្ត្រី​២​នាក់​ដែល​ចាប់​ខ្លួន​នោះ​ ១-ឈ្មោះ​វែង សល់ អាយុ​៣០ឆ្នាំ និង​២-ឈ្មោះ​ស៊ុយ ស៊ីណែត អាយុ​៣៥​ឆ្នាំ ពួក​គេរស់​នៅ​ភូមិ-ឃុំ​​ខាងលើ ។ លោក​គឹ​ម​ហុង បន្តថា ​ជន​​សង្ស័យ​ទាំង​​២​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង ​ពេល​ពួក​គេ​កំពុង​ដោះដូរ​គ្រឿងញៀន ។ ​លោក​បញ្ជាក់ថា ជនសង្ស័យ​ត្រូវ​​កម្លាំង​របស់​លោក​​តា​ម​ដាន​​សកម្ម​ភាពពួក​គេ​មួយ​រយៈ​កន្លង​មក​នេះ ​ក្រោយ​ពី​កំណត់​​បាន​នូវមុខ​សញ្ញា​ លោក​ស្នងការ​ខេត្ត​ក៏​បាន​បញ្ជា​ភ្លាមៗ​ឱ្យ​​កម្លាំង​​របស់​​​លោក​ចាត់​​វិធាន​ការ​តែម្តង ។ ​លោក​អធិការ​ថា ឈ្មោះ​វែង សល់ ត្រូវ​បាន​​ចាប់​ខ្លួន​ដំបូង​ក្រោយ​មក​ទើប​តាម​ចាប់​ឈ្មោះ​ស៊ុយ ស៊ីណែត ​បាន​ម្នាក់​ទៀត​ដែល​ជា​គូ​កន​រក​ស៊ី​​បទល្មើស​​នេះ​ និង​រឹប​អូស​បាន​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​ចំនួន​១៤២​គ្រាប់​ពីពួកគេ ។

​ស្ត្រីឈ្មោះវែង សល់ បាន​សារភាពថា ក្រៅពី​រក​ស៊ី​លក់​ដូរ​ថ្នាំញៀន​​ខ្លួន​ក៏​ជា​អ្នក​​ប្រើ​​​ប្រាស់​ថ្នាំញៀន​​នេះ​ដែរ ។ ស្ត្រី​រូប​នេះ​ថា ខ្លួន​​បាន​ទិញ​ថ្នាំ​ញៀន​នេះ​​ពី​ឈ្មោះ​​ស៊ុយ ស៊ីណែត ដើម្បី​​យក​មក​ចែកចាយ​​បន្ត និង​ប្រើ​ប្រាស់​​ខ្លួន​ឯង​តែថា ខ្លួន​ទើប​បែក​គំនិត​លក់​ដូរ​ក្នុង​រយៈ​ពេលថ្មីៗ​នេះ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕