ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​៣​ជ្រុង​នៃ​​ផ្សារ​សិរី​សោភ័ណ​ក្លាយ​ទៅ​ជា​កន្លែង​​លក់​ទំនិញ និង​ផ្ញើ​កង់​ម៉ូតូ​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ផ្សារ​សិរីសោភ័ណ​ គឺជា​ផ្សារ​មួយ​ដែល​នៅ​ចំ​បេះដូង​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ប៉ុន្តែ​ចំពោះ​​ការ​រៀបចំ​សណ្តាប់​ធ្នាប់​​ហាក់​ដូច​ជា​នៅ​​មាន​កម្រិត ដោយ​នៅ​ជុំ​វិញ​ផ្សារ​ចំនួន​​២​ជ្រុង ​គឺ​ជ្រុង​​ខាង​ត្បូង​​ និង​​ខាង​លិច​បាន​ក្លាយ​​ទៅ​ជា​កន្លែង​​លក់​ត្រី និង​បន្លែ​ រួម​ទាំង​​ទំនិញ​ផ្សេងៗ​ជា​ច្រើន​ សូម្បី​​​​តែ​ម៉ូតូ​​ ឬ​អ្នក​​ថ្មើរ​ជើង​សឹង​តែ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ គឺ​ណែន​ណាន់​តាន់​តាប់​ចង្អៀត​តែម្តង។​

ខេត្ត​បន្ទាយមានជ័យ ៖ ផ្សារ​សិរីសោភ័ណ​ គឺជា​ផ្សារ​មួយ​ដែល​នៅ​ចំ​បេះដូង​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ប៉ុន្តែ​ចំពោះ​​ការ​រៀបចំ​សណ្តាប់​ធ្នាប់​​ហាក់​ដូច​ជា​នៅ​​មាន​កម្រិត ដោយ​នៅ​ជុំ​វិញ​ផ្សារ​ចំនួន​​២​ជ្រុង ​គឺ​ជ្រុង​​ខាង​ត្បូង​​ និង​​ខាង​លិច​បាន​ក្លាយ​​ទៅ​ជា​កន្លែង​​លក់​ត្រី និង​បន្លែ​ រួម​ទាំង​​ទំនិញ​ផ្សេងៗ​ជា​ច្រើន​ សូម្បី​​​​តែ​ម៉ូតូ​​ ឬ​អ្នក​​ថ្មើរ​ជើង​សឹង​តែ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ គឺ​ណែន​ណាន់​តាន់​តាប់​ចង្អៀត​តែម្តង។​ ចំណែក​​ឯ​ជ្រុង​​ខាង​ជើង​វិញ បានក្លាយ​ជា​កន្លែង​​លក់​ផ្លែ​ឈើ​​ លក់​ត្រី និង​ផ្ញើ​កង់​ម៉ូតូ​​ផង​ដែរ ។

​​​អ្វី​ដែល​គេ​កត់​សម្គាល់​​នោះ គឺ​នៅ​ជ្រុង​ផ្សារ​នីមួយៗ​គេ​សង្កេត​ឃើញ​ដាក់​ស្លាក​ចរា​ចរណ៍​មិន​ឱ្យ​​ជិះ​បញ្ច្រាស​ទិស​គ្នា តែ​វា​មិន​អាច​អនុ​វត្ត​បាន​ទេ អ្នក​បើក​​​រថយន្ត​ និង​ម៉ូតូ​​ត្រូវ​តែ​បង្ខំ​ចិត្តជិះ​បញ្ច្រាស​ទិស ព្រោះ​ផ្លូវ​​ចង្អៀត​ពេក​​ ។ ទន្ទឹម​​នឹង​នោះ​​ដែរ ក៏​មាន​អ្នក​បើក​​​ម៉ូតូ និង​​រថយន្ត​​ខ្លះ​​នាំគ្នា​ត្អូញត្អែរ​ផង​ដែរ ហើយ​​ប្រសិន​បើ​​មាន​រថយន្ត​ណា​មួយ​ឈប់​ចត​នោះ​នឹង​មាន​ការ​កក​ស្ទះ​​ចរាចរណ៍​ ប៉ុន្តែ​​គេ​​មិន​ឃើញ​​មាន​សមត្ថ​កិច្ច​​ណា​មួយ​ដែល​នៅ​ការ​ពារ​ផ្សារ​នោះ​ចេញ​មក​រៀប​ចំ​សណ្តាប់​ធ្នាប់​​ចរាចរណ៍​​ឱ្យ​មាន​របៀប​រៀប​រយ​​នោះ​ឡើយ ។

​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕