ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធន​ធាន​ទឹក​អំពាវនាវ​ឱ្យ​ខេត្ត​ចំនួន​១៧ប្រុងប្រយ័ត្ន​ទឹកជំនន់​កើតឡើង

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេសកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុង ខេត្តចំនួន១៧ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយត្ន័ខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ កញ្ញា ២០១២នេះ ។

ការអំពាវ​នាវ កាលពីថ្ងៃទី១ កញ្ញា ២០១២ ម្សិលមិញ​នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយមបានតាមដានស្ថាន​ភាព​អា​​កាស​ធាតុឃើញថា ប្រទេសកម្ពុជាកំពុង​​ទទួល​រងពី​ជ្រលងស​ម្ពាធទាប​ដែលកំពុងអូសបន្លាយលើអាង ទន្លេមេគង្គរហូត ដល់ភាគខាងជើងប្រទេសកម្ពុជា និង​​កំពុងបង្កើន​​ឥទ្ធិពល​កាន់តែខ្លាំង ដែលលក្ខណៈ​បែប​នេះ នឹងបង្កឲ្យផ្ទៃមេឃ មានពពក ច្រើនមីដេរដាស ហើយអាចធ្វើឲ្យ មាន​ភ្លៀង​ធ្លាក់​ច្រើន ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ កញ្ញានេះ និងកម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបនឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ។

ខេត្ត​ទំាង​១៧ ដែល​ក្រសួង​ធនធាន​ទឹកប្រកាសឲ្យអា​ជ្ញាធរ​ដែនដី និងប្រជា​ពលរដ្ឋបង្កើន​ការប្រុង​ប្រយ័ត្ននោះរួមមាន៖ ខេត្តឧត្តរ មានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រះ​វិហារ ក្រចេះ កំពង់ចាម កំពង់ធំ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នំាង តាកែវ កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយ​រៀង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕