ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​ប្រឡង​​សញ្ញា​បត្រ​ទុតិយ​ភូមិ​បាន​ប្រកាស​ បេក្ខ​ជន​​៤៤៥​នាក់ ជាប់​ស្ទើ់រ​ទាំង​អស់​ធ្លាក់​តែ​​សិស្ស​ប្រុស​៨​នាក់​ប៉ុណ្ណោះ​ នៅ​ខេត្ត​ប៉ៃលិន

12 ឆ្នាំ មុន

ខេត្ត​​ប៉ៃលិន​ ៖ លទ្ធផល​​ប្រឡង​​សញ្ញា​បត្រ​ទុតិយ​ភូមិ​​ ឬ​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១២ នេះ ដែល​មាន​​សិស្ស​ចំនួន​៤៤៥​នាក់ ក្នុង​នោះ​​មាន​សិស្ស​​ស្រី​ចំនួន​២០២​នាក់ ​បាន​​ជាប់​ស្ទើរ​តែ​ទាំង​អស់​​ធ្លាក់​តែ​សិស្ស​​ប្រុស​ចំន​ួន​៨​​នាក់​ប៉ុណ្ណោះក្នុង​ខេត្ត​ប៉ៃលិន ។ ​ការ​បិទ​ប្រកាស​ឈ្មោះ​​បេក្ខ​ជន​​មក​ពី​មណ្ឌល​ប្រឡង​ចំនួន​២ គឺ​មណ្ឌល​វិទ្យា​​សាស្ត្រ​ និង​​វិទ្យា​​សាស្ត្រ​សង្គម ដែល​​បាន​ធ្វើ​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃទី​​១ កញ្ញា នៅ​​ក្នុង​វិទ្យា​

ខេត្ត​​ប៉ៃលិន​ ៖ លទ្ធផល​​ប្រឡង​​សញ្ញា​បត្រ​ទុតិយ​ភូមិ​​ ឬ​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១២ នេះ ដែល​មាន​​សិស្ស​ចំនួន​៤៤៥​នាក់ ក្នុង​នោះ​​មាន​សិស្ស​​ស្រី​ចំនួន​២០២​នាក់ ​បាន​​ជាប់​ស្ទើរ​តែ​ទាំង​អស់​​ធ្លាក់​តែ​សិស្ស​​ប្រុស​ចំន​ួន​៨​​នាក់​ប៉ុណ្ណោះក្នុង​ខេត្ត​ប៉ៃលិន ។ ​ការ​បិទ​ប្រកាស​ឈ្មោះ​​បេក្ខ​ជន​​មក​ពី​មណ្ឌល​ប្រឡង​ចំនួន​២ គឺ​មណ្ឌល​វិទ្យា​​សាស្ត្រ​ និង​​វិទ្យា​​សាស្ត្រ​សង្គម ដែល​​បាន​ធ្វើ​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃទី​​១ កញ្ញា នៅ​​ក្នុង​វិទ្យា​ល័យ​​ហ៊ុន សែន ក្រុង​ទេព​និម្មិត ។

​យុវសិស្ស​​​ឈ្មោះ​អាន សុភា ​ភេទប្រុស អាយុ​១៨ឆ្នាំ ​បាន​ឱ្យ​ដឹងថា ក្រោយ​ពេល​ប្រឡង​ថ្នាក់​ជាតិ​អស់​រយៈ​ពេល​​៣​ថ្ងៃ​​រួច​ មក​រូប​គេ​តែង​មាន​អារម្ម​ណ៍​​ភ័យ​ផង​អរ​ផង អន្ទះ​សា​ចង់​ដឹង​លទ្ធ​ផល​​យ៉ាង​ខ្លាំង ​​ព្រោះ​អ្វីដែ​ល​គេ​បាន​ខិតខំ​ប្រឹង​រៀន​សូត្រ​​​​ ពេល​ប្រឡង​ ​វិញ្ញា​សារ​​ខ្លះ​​គេចេះ​ហើយ​​ខ្លះ​ទៀត​រូប​គេ​មិន​​ចេះ​ក៏​ធ្វើ​មិន​បាន​ដែរ ។ ​យុវ​សិស្ស​ដដែល​បន្ត​ទៀត​ថា ​លុះ​នៅ​ព្រឹក​ថ្ងៃទី​១ កញ្ញា ​ពេល​ឮ​ដំណឹង​​ថា លោក​គ្រូ​បាន​បិទ​ប្រកាស​​លទ្ធ​ផល​​ប្រឡង​ហើយ​រូបគេ​​ក៏​ជិះ​ម៉ូតូ​​​​ទៅ​មើល​ឃើញ​ឈ្មោះ​របស់​​គេ​ជាប់​ហើយ ដោយ​ទទួល​បាន​និទ្ទេស​ C ថែម​ទៀត ទើប​ធ្វើ​​ឱ្យ​រូប​​គេ​សប្បាយ​រីក​រាយ​​ខ្លាំង​ណាស់​​យក​អ្វី​​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​ ដោយ​​ចាត់ទុក​​ថា នេះជា​ជោគជ័យ​​ដ៏ធំ​មួយ​​សម្រាប់​ការ​សិក្សា​​របស់​គេ​អស់​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕