ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមាន​ផ្ទៃពោះ​​២​ខែ​អង្វរ​ប្តី​សុំ​យក​កូន​ចេញ​មិន​ព្រម​នាង​ចង.ក​សម្លា.ប់​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​​មាន​ផ្ទៃ​ពោះ​​២​ខែ​បាន​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លា.ប់​​ខ្លួន​​​ឯង បណ្តាល​ឱ្យ​ស្លា.ប់​​​បាត់​បង់​ជីវិត​​​ក្រោយ​​ពេល​មាន​ទំនាស់​​បន្តិច​បន្តួច​​ជា​មួយ​ប្តី​​ពីរឿង​​​សុំ​យក​កូន​ចេញ​តែ​ប្តី​​មិន​ព្រម​​ ព្រោះ​ពួក​គេទាំង​២​នាក់ ទើប​តែ​រៀប​ការ​មិន​ទាន់​បាន​កូន​មួយ​នៅឡើយ ខណៈ​ពេល​ដែល​ប្តី​ជាប់​រវល់​​ទៅលេង​បាល់​បាត់​នាង​ក៏​បាន​ចង​.ក​សម្លា.ប់​​ខ្លួន​នៅ​ក្នុង​បន្ទប់​​ទឹក​តែម្តង ។

រាជធានីភ្នំពេញ ៖ ស្ត្រី​​មាន​ផ្ទៃ​ពោះ​​២​ខែ​បាន​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់​​ខ្លួន​​​ឯង បណ្តាល​ឱ្យ​ស្លាប់​​​បាត់​បង់​ជីវិត​​​ក្រោយ​​ពេល​មាន​ទំនាស់​​បន្តិច​បន្តួច​​ជា​មួយ​ប្តី​​ពីរឿង​​​សុំ​យក​កូន​ចេញ​តែ​ប្តី​​មិន​ព្រម​​ ព្រោះ​ពួក​គេទាំង​២​នាក់ ទើប​តែ​រៀប​ការ​មិន​ទាន់​បាន​កូន​មួយ​នៅឡើយ ខណៈ​ពេល​ដែល​ប្តី​ជាប់​រវល់​​ទៅលេង​បាល់​បាត់​នាង​ក៏​បាន​ចង​.ក​សម្លាប់​​ខ្លួន​នៅ​ក្នុង​បន្ទប់​​ទឹក​តែម្តង ។

ហេតុការណ៍​នោះ​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពីវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​​១ កញ្ញា ២០១២ ​នៅ​​ក្នុង​បន្ទប់​​​ទឹក​នៃ​បន្ទប់​លេខ​២០៨ជាន់​ទី​១ ផ្ទះជួល ​ក្រុម​ទី​៦ ភូមិ​អង្គ​ សង្កាត់​​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ ។ ​ស្ត្រី​រូប​នោះ​ឈ្មោះ​ពៅ លីដា អាយុ​១៨​ឆ្នាំ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​នាង​មាន​ផ្ទៃ​ពោះ​២​ខែ​ ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​ខាង​លើ និង​មាន​ស្រុក​​កំណើត​​ភូមិ​សម្ល​ឆៅ ឃុំ​តន្ត្រី ​ស្រុករមាស​​ហែក​ ខេត្ត​ស្វាយរៀង ។ ​​នាង​បាន​យក​ខ្សែ​នីឡុង​ដែល​ជា​ខ្សែ​វាំង​នន​បង្អួច​​ចង.ក​ជាប់​​ជា​មួយ​មាត់​ទ្វារ​បន្ទប់​​ទឹក​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នោះតែម្តង ។ ដោយ​ឡែ​កប្តី​របស់​នាង​ឈ្មោះ​​នេត ដារ៉ា ​អាយុ​២៣​ឆ្នាំ ជាកម្ម​ករ​រោងចក្រ​កាត់​ដេរ​ មាន​ស្រុក​កំណើត​ភូមិ​ក្អែក​ពង​ ​ឃុំ​អំពិល​ទឹក ​ស្រុក​កំពង់​ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង ។

​សាច់​ញាតិ​​ខាង​ប្តី​បាន​រៀប​រាប់​​ប្រាប់​ឱ្យ​សមត្ថ​កិច្ច​​​ដឹង​ថា នាង​ពៅ លីដា នឹង​ប្តី​របស់​នាង​ឈ្មោះ​នេត ដារ៉ា ​បាន​​រៀប​ការ​ជា​មួយ​​គ្នា​រយៈ​ពេល​​៥​ខែ​​មក​ហើយ​​​ពេល​នេះ​​នាង​មាន​ផ្ទៃពោះ​២​ខែ​ទៀត​ផង ​បន្ទាប់​ពីបាន​ដឹង​ថា​ ខ្លួន​​មានផ្ទៃពោះ​​នាង​តែង​តែ​និយាយ​សុំ​ប្តី យក​កូន​នោះ​ចេញ នាង​មិន​ចង់​ទុក​​​កូ​ន​នេះទេ ​ដោយ​ប្រាប់ថា មិន​​ទាន់​ចង់​បាន​កូន ។ ​ចំណែក​​ប្តី​របស់​នាង​ ទោះ​បី​ជា​នាង​អង្វរ​យ៉ាង​​ណា​ក៏​​មិន​ព្រម​ឱ្យ​យក​កូន​នេះ​ចេញ​ដែរ ព្រោះ​​ពួក​គេ​ទើប​តែ​រៀប​ការ​ថ្មីៗ​​​នៅ​មិន​ទាន់​​​មាន​កូន​ម្នាក់​ផង ហើយ​បុរស​ជា​ប្តី​កំពុង​ចង់​បាន​កូន​ផង ទើប​មិន​យល់​ព្រម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជ​ធានី​​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕