ខេត្តស្ទឹងត្រែង ៖ រយៈពេល៨ខែ ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋខ្មែរ៨៩នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ ប៉ុន្តែ ក្នុងចំណោមនេះ បានដោះលែងមកវិញចំនួន៨៥នាក់ រត់រួច៣នាក់ និងកំពុងជាប់ឃុំ១នាក់ នៅស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។
នេះបើយោងតាមប្រភពពីមន្រ្តីវរៈការពារព្រំដែនលេខ៧០១ ដែលប្រាប់កោះសន្តិភាពកាលពីថ្ងៃសុក្រទី៣១ សីហា ២០១២ កន្លងមកថ្មីៗនេះ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ភាគច្រើនក្នុង ចំណោមប្រជាពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរចាប់ខ្លួនខាងលើ គឺចូលទៅរកកាប់ឈើគ្រញូង និងបរបាញ់សត្វព្រៃ ។ ចំណែកប្រជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងជាប់ឃុំខ្លួននោះគឺត្រូវបានទាហានព្រំដែនឡាវចាប់ខ្លួនកាលពីថ្ងៃទី៨ កុម្ភៈ ២០១២កន្លងមក ពីបទជួញដូរគ្រឿងញៀន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ