ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​អនុញ្ញាតឱ្យលោក​​ឌីង ​លីង៉ូ ​ប្រធាន​ក្រុម​ហ៊ុន​ឌឺឡុងហ្គ្រុប​របស់ប្រទេស​ចិន​ជួប​សម្តែង​ការ​គួរ​សម

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​​ឌឺឡុងហ្គ្រុប​របស់​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​មាន​គម្រោង​​បណ្តាក់​ទុន​វិនិ​យោគ​​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​​​២​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុងការ​បង្កើត​​សួនឧស្សាហកម្ម​រោង​ចក្រ​​ផលិត​ដែក​ថែប ​និងបង្កើត​រោង​ម៉ាស៊ីន​​កិនស្រូវ ​នៅ​ព្រះ​​រាជាណាចក្រ​​កម្ពុជា សម្រាប់​ផ្គត់​ផ្គង់​​ក្នុងស្រុក​ និងធ្វើការ​នាំ​ចេញ​​ទៅ​​កាន់ទីផ្សារ​អន្តរជាតិ ។

ក្នុងជំនួប​សម្តែង​ការ​គួរសម ​ជាមួយសម្តេចអគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​ដែល​ធ្វើឡើង​​​នៅ​ផ្ទះ​សំណាក់​ភ្ញៀវ​រដ្ឋ Xinjiang ក្នុង​តំបន់​ស្វយ័ត​​ស៊ី​ន​ជាំង​​​​អ៊ុយហ្គ័រ ​​នា​រសៀល​ថ្ងៃ​ទី១ កញ្ញា ​លោក​ឌីង ​លីង៉ូ ​​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ដោយ​សារ​តែ​ប្រទេស​​កម្ពុជា​មាន​ស្ថិរភាព​​នយោ​បាយ​យ៉ាងល្អប្រសើរ​ ពិសេស​​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី ក្រុមហ៊ុន​របស់​លោក​មានបំណង​​​​បណ្តាក់​ទុនវិនិយោគ​​​ដែលមានទឹកប្រាក់​ប្រមាណ​២​ពាន់​​លានដុល្លារ​​អាមេរិក ក្នុងការបង្កើត​សួនឧស្សាហកម្ម​រោងចក្រ​ផលិត​ដែកថែប​ និងរោងម៉ាស៊ីន​​កិនស្រូវ​នៅក្នុង​ប្រទេស​កម្ពុជា ។

​លោក​​ប្រធាន​​ក្រុម​ហ៊ុន​​មាន​ប្រសាសន៍​បន្តថា ​ក្រុមហ៊ុន​របស់លោកកំពុង​ធ្វើការ​សិក្សា​​នៅក្នុង​ខេត្ត​ចំនួន​៣​របស់​​​ប្រទេស​កម្ពុជា គឺ​ខេត្ត​កំពត​​​ ព្រះសី​ហន​ុ ​​​​និង​ខេត្ត​កោះ​កុង ដើម្បីបង្កើត​​សួនឧស្សាហកម្ម​​ រោង​ចក្រ ​​និងរោងម៉ាស៊ីនកិនស្រូវ ​ដែលមាន​បំណង​បើក​សម្ពោធ​ការ​ដ្ឋាន​​ជា​ផ្លូវការ​នៅ​ក្នុង​​ខែ​វិច្ឆិកា ​​ក្នុង​ឱកាស​​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ចិន វេន ជាប៉ាវ ​​អញ្ជើញ​មក​​ចូលរួម​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​លើកទី២១ នៅព្រះ​រាជាណាចក្រ​កម្ពុជា ។ ​​តាមរយៈ​​កិច្ចសន្ទនា​គ្នានោះ លោក​ប្រធាន​ក្រុមហ៊ុន​​បានស្នើ​​សុំនូវ​​អនុសាសន៍​​ខ្ពង់ខ្ពស់​​បំផុត ពីសម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​​លើ​គម្រោង​​វិនិយោគ​​ទុន​របស់​ក្រុមហ៊ុនលោក​នៅក្នុង​ប្រទេស​កម្ពុជា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕