ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​​ចាក់​សម្លា.ប់​​បុរស​ជន​ពិការ​ត្រូវ​សមត្ថ​កិច្ច​វែក​មុខ​រក​ឃើញ​ហើយ​ គឺ​ជា​ស្ត្រី​ផ្តើម​ចេញពី​ករណី​ចាប់​រំលោ.ភ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នគរបាល​ផ្នែក​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​៧មករា បាន​ចាប់​ឃាត់​​ខ្លួន​ស្ត្រី​ឈ្មោះ​​ម៉ុក ​វណ្ណធី ​អាយុ​៣២​ឆ្នាំ ជា​​អ្នក​​លក់​បបរ​ ស្នាក់​​នៅ​ផ្ទះ​លេខ​៣៣E2 ​ផ្លូវ​លេខ​១៩៨ ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា កាល​ពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១ កញ្ញា ​២០១២ ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​​ករណី​​មនុស្ស​ឃាត។

រាជធានីភ្នំពេញ ៖ ​នគរបាល​ផ្នែក​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​៧មករា បាន​ចាប់​ឃាត់​​ខ្លួន​ស្ត្រី​ឈ្មោះ​​ម៉ុក ​វណ្ណធី ​អាយុ​៣២​ឆ្នាំ ជា​​អ្នក​​លក់​បបរ​ ស្នាក់​​នៅ​ផ្ទះ​លេខ​៣៣E2 ​ផ្លូវ​លេខ​១៩៨ ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា កាល​ពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១ កញ្ញា ​២០១២ ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​​ករណី​​មនុស្ស​ឃាត។

គួរ​បញ្ជាក់​​ថា ​កាល​ពី​​ថ្ងៃទី​៣០ សីហា ២០១២ ​វេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​​បុរស​រងគ្រោះ​ឈ្មោះ​​ប៉ាត់ ​សុវណ្ណារ៉ា អាយុ​​២២​ឆ្នាំ ​ជា​ជន​ពិការ​​ជើង​ទាំង​ពីរ​​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥AE2 ផ្លូវ​លេខ​១២៥ ​ក្រុម​៣៨​​ ភូមិ​៥ សង្កាត់​បឹង​ព្រលឹត ​ខណ្ឌ​៧​មករា ត្រូវ​ស្ត្រី​សង្ស័យ​​យកកូន​​កាំបិត​ចាក់​​ជា​ច្រើន​​កាំបិត​​ដោយ​​មួយ​កាំបិត​ចំ​បំពង់.ក បណ្តាល​ឱ្យ​ស្លាប់​​តែម្តង ។ ​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ស្ត្រី​សង្ស័យ​បាន​​យក​ខោអាវ​ទៅ​ហាល ដោយ​ផ្ទះ​ស្ត្រី​​សង្ស័យ​ និង​បុរស​រងគ្រោះ​នៅ​ជិតគ្នា​ ខណៈ​នោះ​បុរស​រង​គ្រោះ​ឃើញ​ក៏​ហៅ​ឱ្យ​​មក​ជួយ​មើល​តេឡេទូរទស្សន៍​​ លុះ​​ពេល​ស្ត្រី​​សង្ស័យ​​ចូល​ទៅ​​ ដើម្បី​មើល​តេឡេ​ បុរស​រង​គ្រោះ​ក៏ទាញ​​ទ្វារ​បិទ​ចាក់​សោ​ រួច​ក៏​ចាប់​នាង​បម្រុង​​រំលោភ​ តែ​ត្រូវ​​នាង​ប្រវាយ​ប្រតប់​​រើបម្រះ​រួច​ ។ ភ្លាម​នោះ​ឃើញ​កូន​កាំបិត​ចិត​បន្លែទៅជិត​នោះ​ក៏​ទាញ​យក​មក​ចាក់​បុរស​រងគ្រោះ​នៅ​លើ​រាង​កាយ​ជា​ច្រើន​​កាំបិត និង​មាន​ចាក់​​មួយ​កាំ​បិត​ចំ​បំពង់.ក​​តែ​ម្តង ។ ក្រោយ​ពី​ដឹង​ថា បុរស​រង​គ្រោះ​ស្លាប់​ហើយ ​នាង​ក៏​​រើ​កកាយ​​ខោអាវ​ពេញ​បន្ទប់​ដោយ​បំភាន់​​ជា​ករណី​ប្លន់ ។

គួរ​រំលឹក​ថា យុវជន​​ម្នាក់​ត្រូវបាន​គេ​សន្និ​ដ្ឋាន​ជំហាន​ដំបូងថា បាន​អារ.ក​​ខ្លួន​ឯង​ស្លាប់ ដោយ​សារ​តូចចិត្ត​​នឹង​ភាព​ពិការ​របស់​ខ្លួន (ប៉ូលី​យ៉ូ) ​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​និង​​៣០​នាទី​​រសៀល​ថ្ងៃទី​៣០ សីហា ២០១២ នៅ​ផ្ទះ​លេខ​15E2 ផ្លូវ​លេខ​១២៥ ស្ថិត​ក្នុង​សង្កាត់​​បឹង​ព្រលឹត ខណ្ឌ​៧មករា ហើយ​ពេល​នេះ​ប៉ូលិស​មូល​ដ្ឋាន​​កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ដើម្បី​ស្វែង​រក​មូល​ហេតុពិតប្រាកដ ។

​ការ​សន្និ​ដ្ឋាន​​ជំហាន​ដំបូង​ និង​ក្រោយ​​ការ​ត្រួត​ពិនិត្យ​ជា​បន្ត​បន្ទាប់​​វា​មិន​ដូច​គ្នា​នោះទេ ​ដោយ​យោងលើ​ស្ថាន​ភាព​ក្នុង​ផ្ទះ​ហាក់​មាន​សភាព​រាយ​ប៉ាយ​ និង​ទ្វារ​ផ្ទះ​នៅខាងក្រៅ​​​មាន​ចាក់​សោ​ហាក់​​បិទ​ផ្ទប់​មិន​ឱ្យ​អ្នក​នៅ​ខាងក្នុង​ចេញ និង​មិន​ឱ្យ​អ្នក​នៅ​ខាង​ក្រៅ​ចូល​នោះ ប៉ូលិស​​បាន​​បង្វែរការ​សន្និ​ដ្ឋាន​​ពី​ការ​អារ.ក​​សម្លាប់​​ខ្លួន​ឯង​ទៅជា​រឿង​ឃាត​កម្ម​ និង​ប្លន់​សម្លាប់​វិញ ​ពោល​គឺ​អាច​​មាន​ឃាត​​ជន​ណា​មួយ​ជា​អ្នក​អារ.ក​​ស្លាប់​ជន​រងគ្រោះ​​ពិការ​ដោយ​ស្វិត​ជើង​ទាំង​២នេះ​ ហើយ​​រើ​កកាយ​​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ ។

​យុវជន​រងគ្រោះ​ឈ្មោះ​ប៉ាត់ ​សុវណ្ណរ៉ា ​អាយុ​២២​ឆ្នាំ ​មាន​ប្អូន​ស្រី​ម្នាក់ ​មាន​ម្តាយ​ឈ្មោះ​ជន បុប្ផាភួង ​អាយុ​៤៥​ឆ្នាំ លក់​​មី និង​កាហ្វេ​នៅ​​ផ្សារ​​អូរ​ឫស្សី ​ឪពុក​ឈ្មោះ​ទិត្យ សុខឿន អាយុ​៤៣​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ ​ក្រុម​គ្រួសារ​​ច្រើន​តែ​​រវល់​មិន​សូវ​នៅ​​ផ្ទះ​ជុំគ្នា​ទេ ហើយ​យុវជន​​​ពិ​ការ​នេះ​ច្រើនតែ​នៅចាំ​ផ្ទះ​… មុន​ពេល​កើតហេតុ​​លោក​​យាយរបស់​​យុវជន​រងគ្រោះ​បាន​ឡើង​នៅ​លើ​​ផ្ទះ ប៉ុន្តែឃើញ​​សោ​ចាក់​ជាប់​នៅ​មាត់​ទ្វារ​​ ក៏​គិតថា ប្រហែល​​គ្មាន​អ្នក​ណា​នៅ និង​បាន​សួរនាំ​តៗ​គ្នា​​ក៏ដឹងថា ​យុវជន​ប៉ាត់ សុវណ្ណារ៉ា ​នៅ​ក្នុង​ផ្ទះ​មិន​មាន​ចេញ​ទៅណា​នោះទេ ​លោក​យាយ​​ក៏​អើត​មើល​​ទៅ​ខាងក្នុង​ក៏​ឃើញ​​ឈាម​ស្រក់​លើ​កំរាល​ឥដ្ឋ​ច្រើន​កន្លែង​​ ទើប​ស្រែ​ក​ផ្អើល​ឆោឡោ ។

​ប៉ូលិស​បាន​ឱ្យ​ដឹងថា ​ក្រោយ​ពេល​​កាត់​សោ​ចូល​ទៅ​ខាងមុខ​ ក៏​ប្រទះ​ឃើញ​យុវជន​ប៉ាត់ សុវណ្ណារ៉ា ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​​ ដោយ​មាន​ស្ថាន​ភាព​​អារ.ក​… ចំណែក​អីវ៉ាន់​​ក្នុងផ្ទះ​​ឃើញ​មាន​សភាពរាយ​ប៉ាយ​​ខុស​ប្រក្រតី​ ដូចជា​ទូដាក់​អីវ៉ាន់ ក៏ត្រូវ​រើ​កកាយ​ផង​ដែរ ហាក់​មាន​អ្នក​ណា​រុះរើ​​ ដើម្បី​ស្វែងរក​វត្ថុ​​មាន​តម្លៃ​​ដូចជា​មាស​ ប្រាក់ ​គ្រឿង​អលង្ការ​ និង​លុយ​កាក់​ជាដើម ។ តាម​ការ​ពិនិត្យ​​ជំហាន​ដំបូង​ឃើញថា ​ជន​រងគ្រោះ​​​ត្រូវ​គេ​កន្ត្រាក់​ខ្សែ​ដៃប្រាក់​​មួយ​ខ្សែ និង​ខ្សែ.កប្រាក់មួយ​ខ្សែចេញពី​ខ្លួន​ ហើយ​បោះ​ចោល​ក្បែរ​នោះ ប៉ុន្តែ​​ទ្រព្យ​សម្បត្តិ​​ផ្សេង​ទៀត​មិន​មាន​បាត់​បង់​អ្វីទេ ​ព្រោះ​គ្រួសារ​​នេះ​មិន​មែន​ជា​អ្នក​មាន​នោះឡើយ ។

យោង​តាម​​សភាព​មិន​ប្រក្រតី​​នៅក្នុងផ្ទះ​​​ ប៉ូលិស​​បាន​សន្និ​ដ្ឋាន​​ថា ​យុវជន​រងគ្រោះ​​អាច​ត្រូវ​ជនដៃ​ដល់​​ប្លន់​សម្លាប់​ដោយ​អារ.ក​ រួច​ហើយ​​រើ​កកាយ​​ស្វែង​រក​ទ្រព្យ​​​សម្បត្តិ.​.. ឬថា ​អាច​ជា​រឿង​​គំនុំ​​ ដោយ​ជន​ដៃ​ដល់​អារ.ក​​សម្លាប់​ រួច​ហើយ​ឆ្លៀត​ស្វែង​រក​ទ្រព្យ​សម្បត្តិ ៕