រថយន្តក្រឡុកស៊ីម៉ង់ត៍ដាច់ហ្វ្រាំងរអិលពីលើស្ពានមុនីវង្សថ្មី បុករះរថយន្ត ម៉ូតូ រ៉ឺម៉ក របួសមនុស្សម្នាក់
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនមួយកំពុងបើកចុះពីលើស្ពានព្រះមុនីវង្សថ្មី ពីលិចទៅកើតបានដាច់ហ្វ្រាំងរអិលទៅបុករះរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង រ៉ឺម៉ង់១គ្រឿង និងបង្កឱ្យរបួសមនុស្សម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២ កញ្ញា លើស្ពានព្រះមុនីវង្សថ្មី ច្បារអំពៅ ខណ្ឌមានជ័យ ។
ចែករំលែកព័តមាននេះ