រាជធានីភ្នំពេញ ៖ «ឆ្ពោះទៅរកភាពរីកចម្រើនថ្មីមួយទៀតសម្រាប់ជំនាញសិល្បៈ» នេះគឺជាអ្វីដែលបុស្បា ប៉ាន់ កំពុងធ្វើ ។ តារាចម្រៀងវ័យក្មេងដ៏លេចធ្លោរូបនេះ បានចាកចេញពីកម្ពុជាតាមយន្តហោះកាលពីរាត្រីថ្ងៃទី២៩ សីហា ឆ្ពោះទៅសិក្សានៅសាលា WALNUT HILL SCHOOL FOR THE ARTS ជាសាលាសិល្បៈតន្ត្រីល្បីឈ្មោះបំផុតក្នុងសាកលលោក ស្ថិតនៅក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ។

បុស្បា ប៉ាន់ ជាកូនខ្មែរម្នាក់ប្រកបដោយមោទនភាព ព្រោះមានតែនាងជាអ្នកចម្រៀងអូប៉េរ៉ា ម្នាក់គត់ចេញពីបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាសីុអាគ្នេយ៍ដែលបានចូលរៀននៅសាលានោះដំបូងគេ ។សាលា WALNUT HILL SCHOOL FOR THE ARTS ផ្តល់អាហារូបករណ៍ឱ្យបុស្បា ប៉ាន់ ៥០% ខណៈសិស្សរៀននៅសាលានោះក្នុងមួយឆ្នាំត្រូវបង់ថ្លៃសិក្សាចំនួន៥ម៉ឺនដុល្លារ ។ ក្រៅពីនេះវិស័យឯកជន និងសប្បុរសជនក្នុងស្រុកឧបត្ថម្ភបុស្បា ប៉ាន់ ៣០% ។ នៅសល់២០%ទៀត ជាអ្វីដែលបុស្បា ប៉ាន់ ពិសេសឪពុកម្តាយនាងកំពុងខ្វល់ខ្វាយ ព្រោះពួកគាត់ពុំមានលទ្ធភាព ។ ដូច្នេះហើយអ្នកមានគុណរបស់តារាចម្រៀងវ័យក្មេងដែលយកចិត្តទុកដាក់បណ្តុះបណ្តាលកូនគួរឱ្យសរសើរនេះ កំពុងតែស្វះស្វែងរកការឧបត្ថម្ភ ។ ពួកគាត់អំពាវនាវឱ្យសប្បុរសជនជួយសម្រាប់ការសិក្សារបស់បុស្បា ប៉ាន់ ព្រោះថ្វីដ្បិតសម្រាប់ការចេះដឹងផ្ទាល់ខ្លួនរបស់នាង តែនាងជាធនធានសិល្បៈមួយរបស់កម្ពុជា ហើយនាងនឹងចូលរួមចំណែកអភិវឌ្ឍក្នុងវិស័យសិល្បៈ វប្បធម៌ជាតិនាពេលខាងមុខ ។
តាមលោកប៉ាន់ ម៉េងហ៊ាង ជាឪពុកឱ្យដឹងថា កូនស្រីរបស់លោកត្រូវសិក្សានៅសាលានោះរយៈពេល៩ឆ្នាំ ។ នាងត្រូវចំណាយពេលបីឆ្នាំនៅសាលានោះ មុននឹងបន្តរយៈពេល៦ឆ្នាំទៀត ដើម្បីបញ្ចប់កម្រិតខ្ពស់បំផុតផ្នែកចម្រៀងអូប៉េរ៉ា និងតន្ត្រី ។បុស្បា ប៉ាន់ ជាសិស្សក្មេងជាងគេនៅសាលានោះ ព្រោះសាលាទទួលសិស្សអាយុចាប់ពី១៨ឆ្នាំឡើង ខណៈនាងមានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដោយនាងមានទេពកោសល្យខ្ពស់ទើបមានឱកាសពិសេសនេះ ។សាលា WALNUT HILL SCHOOL FOR THE ARTS បើកដំបូងនៅឆ្នាំ ១៨៩៣ និងក្លាយជាសាលាតន្ត្រីល្បីឈ្មោះក្នុងលោក ។ ឆ្នាំនេះ សាលាទទួលសិស្សមានទេពកោសល្យផ្នែកចម្រៀងអូប៉េរ៉ា តែ៥រូបប៉ុណ្ណោះ ក្នុងនោះមានបុស្បា ប៉ាន់ ពីកម្ពុជាគួរឱ្យមានមោទនភាព ។
ចែករំលែកព័តមាននេះ