ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​តែ​មួយ​ពេល​តែ​មួយ​ដើម​ឈើ​ប្រភេទ​តែ​មួយ​មនុស្ស​2នា​ក់ចង.ក​សម្លា.ប់​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ មនុស្សពីរ​នាក់​បាន​ចង.ក​​សម្លា.ប់ខ្លួន​ក្នុងថ្ងៃតែមួយ​ ពេល​តែមួយ​ និងប្រភេទដើមឈើ​តែមួយ​ ប៉ុន្តែស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​ខុសគ្នា ។ ហេតុការណ៏នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង​​៣និង៣០នាទី​រសៀល​ថ្ងៃទី២៨​ សីហា​ នៅស្រុក​រលាប្អៀរ និង​ស្រុកកំពង់​

ខេត្ត​កំពង់ឆ្នាំង ៖ មនុស្សពីរ​នាក់​បាន​ចង.ក​​សម្លាប់ខ្លួន​ក្នុងថ្ងៃតែមួយ​ ពេល​តែមួយ​ និងប្រភេទដើមឈើ​តែមួយ​ ប៉ុន្តែស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​ខុសគ្នា ។ ហេតុការណ៏នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង​​៣និង៣០នាទី​រសៀល​ថ្ងៃទី២៨​ សីហា​ នៅស្រុក​រលាប្អៀរ និង​ស្រុកកំពង់​លែង។   

យោងតាម​សេចក្តីរាយ​ការណ៍​របស់​នគរ​បាល​ស្រុក​រលាប្អៀរឱ្យ​ដឹងថា​ នៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៨​ សីហា​ យុវជន​​ម្នាក់​ឈ្មោ​កើ​ អីុសា​ អាយុ​១៧ឆ្នាំ ជន​ជាតិខ្មែរ​អ៊ិស្លាម​ មាន​ទីលំនៅភូមិទឹកហូត​ ឃុំ​ទឹកហូត បាន​ចង.ក​សម្លាប់ខ្លួន​នឹង​ដើម​ស្វាយ​ចន្ទីនៅ​ចម្ងាយ​ប្រមាណ​៥០ម៉ែត្រពីខាងក្រោយផ្ទះ​ដោយ​ពុំមាននរណាបានដឹងឡើយ​ គឺ​រហូត​ដល់​ម៉ោង​​៤និង៣០នាទីរសៀលថ្ងៃដដែល​ ទើប​គេប្រទះ​ឃើញសព​និង​​មាន​ការ​ភ្ញាក់ផ្អើលឡើង​ ។ ប្រភព ដដែល​បន្តថា យុវជនខាងលើបានខឹង​​ឪពុក​ម្តាយ​ស្តី​បន្ទោស​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​យុវ​ជន​ខ្មែរអ៊ិស្លាមរូបនោះ ត្រូវ​បាន​បង​ប្អូន​អះអាង​ថា​ មានជំងឺសរសៃប្រសាទផងដែរ ។

ដោយឡែកក្នុងវេលាម៉ោងនិងថ្ងៃ​ដដែល​នេះដែរ​ បុរសម្នាក់ឈ្មោះ​ឡាច​ ខន​ អាយុ​៤១​ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុក​កំពង់​លែង​ បាន​ចង.ក​សម្លាប់ខ្លួន​នៅ​នឹង​ដើមស្វាយ​ចន្ទីដូច​គ្នានេះដែរ​ នៅខាង​កើត​ផ្ទះ​ចម្ងាយ​ប្រមាណ​៥០ម៉ែត្រ​​ដោយ​ពុំមាន​នរណាដឹង​ពី​មូល​ហេតុ​ច្បាស់លាស់ ប៉ុន្តែតាម​ការ​អះអាង​របស់ប្រជា​ពលរដ្ឋ​ថា ​ប្រហែល​ជា​ខ្មោច​នាំ ​។ មន្ត្រីនគរ​បាល​​​ស្រុកកំពង់លែងនិយាយថា​ បុរសរូបនេះ មាន​ប្រពន្ធ​ ប៉ុន្តែប្រពន្ធ​បាន​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​មី​ឱ្យ​គេនៅឯខេត្តពោធិ៍សាត់យូៗ​ទើបមកម្តង ហើយ​ថ្ងៃដែល​បុរស​រូបនេះចង.ក​សម្លាប់ខ្លួន​ប្រពន្ធនៅឯខេត្តពោធិ៍សាត់ឯណោះ​​ទេ ​គ្រួសារ​នេះ​​ជាគ្រួសារក្រីក្រ​ មាន​កូនកំពុង​រស់​នៅក្នុង​បន្ទុក​៦នាក់ ។
ប្រភពដដែលបានបន្តដោយស្រង់សម្តី​ប្រជាពលរដ្ឋថា គ្រួសារនេះ មិន​ដែល​មាន​ការ​ឈ្លោះប្រកែក​គ្នាអ្វីទេ​ ចំណែក​ឯបុរស​ជាប្តី​មាន​ចរិត​ស្លូត​បូត​មិន​ដែល​ចេះ​រក​រឿង​ប្រពន្ធ​កូន​ឡើយ​ ។ ចំណែកឯការគិតខ្លីសម្លាប់ខ្លួនបែប​នេះ គឺ​ប្រហែលជាមកពីមានខ្មោចនាំ​ ប៉ុន្តែ​នេះ​គ្រាន់​តែ​​ជាអបិយជំនឿប៉ុណ្ណោះ​ ។​ ទោះជាយ៉ាង​ណា​ក្រោយ​​ពីមន្ត្រី​​ជំនាញពិនិត្យនិង​ធ្វើកោសល្យ​វិច័យ​ហើយ​ក៏បាន​ប្រគល់​សពទាំង​ពីរទៅ​ក្រុម​គ្រួសារ​យក​ទៅឱ្យធ្វើ​បុណ្យ​តាមប្រពៃណីរៀងៗខ្លួន ៕