ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រត់​ក្មេង​ស្រីវ័​យ​7​ខែ​លក់​ឱ្យ​គេ​តម្លៃ​500​ដុល្លារ​

12 ឆ្នាំ មុន

ខេត្តព្រះ​វិហារ​ ៖ ​ក្មេងស្រីតូច​​ម្នាក់​​អាយុ​៧ខែ​​ត្រូវ​បាន​ស្ត្រី​ជា​មិត្ត​ភក្តិ​របស់ម្តាយ​លួច​យក​​មក​លក់​តម្លៃ​​៥០០ដុល្លារ​កាលពី​ដើម​ខែ​សីហា ​កន្លងទៅ​​ ហើយ​​​ត្រូវ​បា​ន​សមត្ថ​កិច្ច​រក​ឃើញ​នៅ​ថ្ងៃទី​២៧ សីហា ​​​ក្នុងភូមិ​ធម្មជាតិ​ ​ឃុំ​ស្រឯម ​ស្រុកជាំក្សាន្ត​ និង​បាន​ហៅ​ម្តាយ​បង្កើត​ ព្រម​​ទាំង​ជីដូន​​ជីតា​មក​ទទួល​យក​​នៅចំពោះ​មុខ​សមត្ថ​​កិច្ច​នៅសាលា​ដំបូងខេត្ត​នា​​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ​បន្ទាប់​ពី​នាងតូច​បាន​ឃ្លាត​ពីម្តាយ​

ខេត្តព្រះ​វិហារ​ ៖ ​ក្មេងស្រីតូច​​ម្នាក់​​អាយុ​៧ខែ​​ត្រូវ​បាន​ស្ត្រី​ជា​មិត្ត​ភក្តិ​របស់ម្តាយ​លួច​យក​​មក​លក់​តម្លៃ​​៥០០ដុល្លារ​កាលពី​ដើម​ខែ​សីហា ​កន្លងទៅ​​ ហើយ​​​ត្រូវ​បា​ន​សមត្ថ​កិច្ច​រក​ឃើញ​នៅ​ថ្ងៃទី​២៧ សីហា ​​​ក្នុងភូមិ​ធម្មជាតិ​ ​ឃុំ​ស្រឯម ​ស្រុកជាំក្សាន្ត​ និង​បាន​ហៅ​ម្តាយ​បង្កើត​ ព្រម​​ទាំង​ជីដូន​​ជីតា​មក​ទទួល​យក​​នៅចំពោះ​មុខ​សមត្ថ​​កិច្ច​នៅសាលា​ដំបូងខេត្ត​នា​​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ​បន្ទាប់​ពី​នាងតូច​បាន​ឃ្លាត​ពីម្តាយ​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍​ ។

ក្មេងស្រីតូច​​​នេះ​ឈ្មោះ​​ផា នំឧប៊ុន​​ ជាជន​ជាតិ​ថៃ​ ​​ម្តាយ​ឈ្មោះ​រ៉ាន់ ​សុខា ​អាយុ​៣០​ឆ្នាំ ​ជន​ជាតិខ្មែរ ​​​ទីលំនៅ​សព្វ​ថ្ងៃ​​ភូមិ​ស្រឡៅ​ ឃុំ​កំរៀង​ ​ស្រុក​កំរៀង ​ខេត្តបាត់​ដំបង ​។ ​​ដោយ​ឡែក​​ស្ត្រី​ ​ជាមិត្ត​​ភក្តិ​​របស់​ម្តាយ​ក្មេង​ស្រី​ត្រូវ​បាន​សមត្ថ​​កិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅសាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវ​​ច្បាប់​ ។​​ ចំណែក​ស្ត្រី​ជាប់​ចោទ​លួចកូន​គេ​​យក​ទៅលក់​នេះ​​​ឈ្មោះ​គង់ ចន្ធូ ​អាយុ​៣០​ឆ្នាំ​​ មាន​ទីលំនៅ​ភូមិ​ឫស្សី​ សង្កាត់​​អូរ​ឫស្សី ក្រុង​ក្រចេះ ​ត្រូវ​បាន​សា​លា​ដំបូ​ងខេត្ត ​សម្រេច​ឃុំ​ខ្លួន​ជាបណ្តោះ​អាសន្ន​ នៅ​ពន្ធ​នាគារ​ខេត្ត​រង់​ចាំ​ការ​កាត់​ទោស ​។ ​​​

តា​ម​ស្ត្រី​ជាម្តាយ​ក្មេង​ស្រីតូច ​​​រៀប​រាប់​ថា ស្ត្រី​ឈ្មោះ គង់​ ចន្ធូ​ ​ជាមិត្តភក្តិ​​​រកស៊ី​នៅ​ឯ​ព្រំ​​ដែន​ថៃ​ជាមួយគ្នា ​។ ​នៅថ្ងៃទី២៥ សីហា ​ ឈ្មោះ​​​គង់ ​ចន្ធូ​ ​បាន​បបួល​គាត់​ជាមួយ​​ឱ្យ​​យក​កូន​​មកលេង​​នៅ​​ខេត្តសៀមរាប ​ដោយ​​​ពេល​ចេញ​ពី​ព្រំដែន​​បាន​ដេក​​នៅ​ផ្ទះ​សំណាក់​ជាមួយគ្នា​ ​លុះ​ព្រឹក​​ឡើង​ថ្ងៃទី​២៦ សីហា ​ឈ្មោះ​គង់ ចន្ធូ ​ក៏​​បាន​នាំ​កូនស្រី​​គាត់​​ជិះ​រថយន្ត​ឈ្នួល​មកកាន់​ខេត្ត​សៀម​​​រាប​ ។ ពេល​​​មក​ដល់​ក្រុង​សៀមរាប​ ឈ្មោះ​​​គង់ ​ចន្ធូ ​បានបង្ខំ​ឱ្យ​​​​ចូល​ធ្វើ​ក្រចក ​ហើយ​ខ្លួន​ជាអ្នក​ធានា​ពកូន​ឱ្យ ពេល​នោះ​គាត់​ក៏ព្រម​ប្រគល់​កូន​ស្រី​ទៅ​ឱ្យ​ស្ត្រី​ឈ្មោះ​គង់ ​ចន្ធូ ​ជាអ្ន​ក​ព​​ ហើយ​​ចូល​ទៅ​ធ្វើ​ក្រចក​ក្នុងផ្សារ​ក្បែរព្រះ​អង្គ​ចេក ​ព្រះអង្គចម ​​។ ​​ប្រហែល​១ម៉ោង​​ក្រោយ​មក​ពេល​ធ្វើ​ក្រចក​​រួច​រាល់ ​​ចេញ​មក​វិញ​ក៏​ទូរ​ស័ព្ទរក​​ឈ្មោះ​ចន្ធូ ​ពេល​​នោះស្ត្រី​ឈ្មោះគង់ ចន្ធូ ​​បាន​ឆ្លើយ​​តប​ថា ​ចាំបន្តិច​​​រូបគេ​កំពុង​រក​រថយន្ត​ទៅ​ខេត្ត​ក្រចេះ​ ។ ពេល​នោះ​​​​ចាំ​បាត់​ៗ​រហូតដល់​ម៉ោង​៥​ល្ងាច​​ក៏ទូរ​ស័ព្ទ​​លែង​ចូល​ បន្តិចក្រោយ​មក​​ស្ត្រី​ឈ្មោះ​ចន្ធូ ​ក៏​បាន​យក​ទូរស័ព្ទ​អ្នក​ដទៃ​​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា ឪពុក​របស់​ខ្លួន​​​​បើក​រថយន្ត​​មក​យក​ដោយ​ប្រញាប់​ពេក​មិន​បាន​ចាំទេ​ និង​​​ប្រាប់​ម្តាយ​កុមារី​តូច​ថា ​មិន​បាច់​ចាំទេ ​សូម​ឱ្យ​ទៅចាំ​​នៅខេត្ត​បាត់​ដំបង​ទៅ ។

ទោះ​ជាយ៉ាង​ណា ដោយ​សារ​ការ​​​អាណិតកូន​​ស្ត្រី​ជា​ម្តាយ​​ក៏​ខំប្រឹង​ទូរ​ស័ព្ទ​​​ទៅ​រក​ឈ្មោះ​ចន្ធូ​ តែ​​ទូរស័ព្ទ​បាន​បិទ​​ ​ទើប​ជួល​រថយន្ត​ពី​ខេត្ត​​សៀម​រាប​​​ដើម្បីទៅតា​ម​កូន​នៅខេត្តក្រចេះ​ តែ​មិន​ត្រូវ​ថ្លៃ​ដោយ​រថយន្ត​ទារ​​ថ្លៃ​ឈ្នួល​​រហូត​ដល់​​១៥០​ដុល្លារ​ ​។ ស្ត្រីជា​ម្តាយ​ដោយ​សារ​​គ្មានលុយ​ក៏​អង្គុយ​​យំ ​នៅ​ចំណត​រថយន្ត​ក្រុង​សៀ​ម​រាប ​រហូត​ដល់​ព្រលប់​​ទើប​ទៅ​សម្រាក​នៅផ្ទះសំណាក់​សៀម​រាបមួយ​យប់ ។ លុះ​ព្រឹក​​ឡើង​​ថ្ងៃទី​២៧ សីហា ​​ស្ត្រីជាម្តាយ​ក្មេង​ស្រី​​​បាន​ទទួល​ទូរស័ព្ទ​មួយ​មកពីភូមិ​ធម្មជាតិ​សម្តេច​តេជោ​ពីបុរសម្នាក់​ឈ្មោះ​ហាក់ ​​ដែល​​បាន​លេខ​ទូរស័ព្ទ​​ពីស្ត្រី​​ដែល​យក​កូន​ទៅលក់​ឱ្យគាត់​ ដោយ​​សារ​​ពេល​នោះ​ឈ្មោះ​ហាក់ ​គិត​ថា​ស្ត្រី​រូប​នោះ​ពិត​ជា​លួចកូន​គេ​យក​​ទៅលក់​ឱ្យគាត់ហើយ ​ក្នុងតម្លៃ​៥០០​ដុល្លារ​។​

បុរស​​​ឈ្មោះ​ហាក់​ ជាម្ចាស់​​ផ្ទះ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្តាយ​ក្មេងស្រី​​​ថា​ឱ្យ​​មក​កាន់​ភូមិ​ស្រឯម​ឱ្យ​លឿន​ ដោយ​​ពេល​នោះ​បុរស​ឈ្មោះ​ហាក់ ​មិន​បាន​ប្រគល់​លុយ​ទៅ​ឱ្យ​ស្ត្រី​សង្ស័យ​នោះទេ​គឺ​​​ឱ្យ​ចំនួន​តែ​១០​ម៉ឺន​រៀល​ ​និងទូរស័ព្ទ​ដៃ​១គ្រឿង​ដោយ​​ប្រាប់​​ទៅ​សិន​ទៅ​ចាំគាត់​វេរលុ​យ​ឱ្យ​តា​ម​ក្រោយ ​។

​​ពេល​​បាន​​ទទួល​ដំណឹង​ពីកូន​ហើយ​ម្តាយ​​ក្មេង​ស្រី​ក៏​​​ដាច់​ចិត្ត​ខ្ចីប្រាក់​គេទាំងព្រឹក​ជួល​រថយន្ត​​ជិះ​​​ពីខេត្តសៀម​រាប​​ទៅ​កាន់ភូមិ​ធម្មជាតិ​។ ​​នៅ​ពេល​​កំពុងជិះ​​រថយន្ត​ ​ស្ត្រី​ឈ្មោះ​ចន្ធូ​បាន​ទូរស័ព្ទ​​សួរ​​គាត់ថា ​ទៅ​​​ដល់ណា​ហើយ​ ​ហើយគាត់​​ឆ្លើយ​ថា ​​ជិតដល់​ខេត្ត​បាត់​ដំបង​ហើយ ​តែ​ការពិត​បាន​ទៅ​ដល់​ភូមិធម្មជាតិ​ ព្រម​ទាំង​បា​ន​ឃើញ​កូន​ស្រីសំណព្វ​ក៏​ឱប​កូន​យំ​ស្រែក​ ។ ​ពេលនោះ​ស្ត្រី​លួច​កូនគេ​មក​លក់​បាន​​បង្ខំ​ឱ្យ​រថយន្តចេញ​ឱ្យលឿន​​ តែបុរសឈ្មោះ​ហាក់ ​​បានជិះ​ម៉ូតូ​ទាំង​គ្មាន​ស្បែក​ជើង ​តាម​ស្ទាក់រថយន្ត​នៅ​ក្នុងភូមិ​ស្រឯម​ ហៅអ្នក​នៅក្បែរ​​ខាង​​​​ឱ្យ​​ជួយ​ចាប់​ស្ត្រី​រូប​នេះ​​និងហៅ​​ប៉ូលិស​​ប៉ុស្តិ៍​​ឱ្យ​ជួយ​ធ្វើ​ការ​ឃាត់​ខ្លួន​ភ្លាមៗ ។

ខណៈ​ពេល​នោះ​ ​ស្ត្រី​ជា​មិត្ត​ភក្តិ​​​​ឈ្មោះ​គង់ ចន្ធូ​ បាន​លុតជង្គង់​ថា្វយ​បង្គំ​ម្តាយ​ក្មេងស្រី​​​ដោយ​សារ​ភាព​សុំទោស​ ​ទោះបីជាបែបណា​ច្បាប់​មិន​​​បាន​លើក​លែងទោស​ទេ ​៕