ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​​ផ្ទះ​​អស់​​៣០​​ខ្នង ការ​​បង់​​ជា​​អ​គ្គិ​ភ័​យ​​ខ្លះ​ស​ង្ស័​យ​​ទុ​ស្សេ​ចរន្ដ​​អ​គ្គិ​ស​នី​​ខ្លះ​​ស​ង្ស័យ​​​ភ្លើង​​ធូប

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ លំនៅឋានប្រជា​ពល​រដ្ឋ​ដែល​សង់ជាប់ៗគ្នានៅមាត់​ច្រាំងតាម​ដង​​ទន្លេ​សាប​ ខាង​ក្រោយឆៀងខាង​ជើងស្ថានីយ​ទូរទស្សន៍​ស៊ីធី​អិន​ ស្ថិតនៅភូមិក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ ត្រូវ​ភ្លើង​​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅកាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​ថ្ងៃទី៣១ សីហា បណ្តាលឱ្យ​លំនៅ​ឋានចំនួន៣០ខ្នង​ក្លាយ​ជា​​​​ចំណី​ព្រះ​អគ្គី​ទាំង​ស្រុង ។

រាជ​ធានីភ្នំពេញ​ ៖ លំនៅឋានប្រជា​ពល​រដ្ឋ​ដែល​សង់ជាប់ៗគ្នានៅមាត់​ច្រាំងតាម​ដង​​ទន្លេ​សាប​ ខាង​ក្រោយឆៀងខាង​ជើងស្ថានីយ​ទូរទស្សន៍​ស៊ីធី​អិន​ ស្ថិតនៅភូមិក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ ត្រូវ​ភ្លើង​​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅកាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​ថ្ងៃទី៣១ សីហា បណ្តាលឱ្យ​លំនៅ​ឋានចំនួន៣០ខ្នង​ក្លាយ​ជា​​​​ចំណី​ព្រះ​អគ្គី​ទាំង​ស្រុង ។

ទាក់ទិនការកើតមានអគ្គិភ័យនេះ គេពុំ​ដឹង​ពី​មូលហេតុ​​​ពិត​​​នៅ​ឡើយ​ទេ ។ ​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​ដឹងថា ​បណ្តាលមកពីទុស្សេ​ចរន្តអគ្គិស​នី​​ដែល​ឆេះ​ចេញពីផ្ទះជួល​លក់គ្រឿង​ទេស​​ ហើយ​ឆេះ​រាលដាលទៅលំនៅឋានផ្សេងទៀត ដែល​ធ្វើ​ពី​ឈើ​ប្រក់សង្ក័សីសង់ជាប់ៗ​គ្នានៅតាម​មាត់ទន្លេ​ដែល​ការឆាបឆេះ​​នេះ​មាន​រយៈ​ពេលជិត១​ម៉ោង ។ បន្ទាប់ពីមាន​​ការ​​​​​ឆេះ​ គេឃើញ​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​ជាច្រើន​គ្រឿងបានចេញទៅ​អន្តរា​គមន៍ជួយពន្លត់បាន​ជួប​​​ឧប​សគ្គ​ជាខ្លាំង ដោយ​សារ​ផ្លូវតូចចង្អៀតរថយន្តចេញចូលមិនអាចបត់ត្រឡប់​ក្រោយបាន ។ ទោះបីជា​យ៉ាណា ដោយ​មានការខិតខំ និងមានកប៉ាល់​​ពន្លត់​​​អគ្គិភ័យ​ចំនួន៣​គ្រឿង​ចូល​រួម​​​​​ផង​ដែរ ទើប​​អន្តរាគមន៍​ពន្លត់បាន​ទាន់​ពេល ។

នៅក្នុងហេតុការណ៍​នេះ គេឃើញ​លោក​ឧត្តម​សេនីយ៍​ត្រីទូច ណារ៉ុថ ស្នងការ​នគរបាល​រាជ​ធានីភ្នំពេញនិងលោកឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ ព្រមទាំងសមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋានបានចុះទៅជួយអន្តរាគមន៍​​ផ្ទាល់​​​​​​នៅ​កន្លែង​​​កើត​ហេតុ​ ។

លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការ​នគរបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា អគ្គិភ័យ​​ត្រូវបានកម្លាំង​សមត្ថកិច្ចទប់ស្កាត់​បាន​ទាន់​ពេល​ទោះបីមិនអាចទប់ស្កាត់បានទាំងស្រុងក៏ដោយ ។ តាមការវាយតម្លៃការ​កើតមាន​អគ្គិភ័យ​នេះ​អាចបណ្តាល​មកពីការ​សែន ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃសែនក្បាលទឹក ដែលបងប្អូនដុត​ទៀន​ធូប​ខ្វះ​ការប្រុងប្រយ័ត្ន ។ នៅពេលកើត​មាន​អគ្គិភ័យ​ រថ​យន្ត​ពន្លត់អគ្គិភ័យ​មានការ​លំបាក​ក្នុង​ការ​ចូល​ទៅ​អន្តរាគមន៍​ តែយើង​អាច​ទប់​ស្កាត់​បាន​ដែល​នេះ​ជា​មោទនភាពណាស់ ។

លោកស្នងការក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្សែ​ភ្លើង ដែល​ត​​រញ៉េរ​រញ៉ៃគ្មាន​បច្ចេក​ទេស​ និងនៅ​ពេល​ដុតធូប​សែន​ផ្សេងៗ ។ ជុំវិញ​ការ​កើតមាន​អគ្គិភ័យនេះ​ ពុំបណ្តាលឱ្យ​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិតឡើយ គឺមាន​តែ​ដួល​សន្លប់​ដោយ​​រន្ធត់​ និងរងរបួសស្រាល​ប៉ុណ្ណោះ ។

លោកឃ្លាំង ហួត អភិបាល​ខណ្ឌឫស្សីកែវ ឱ្យ​ដឹងថា អគ្គិភ័យនេះ​បាន​កើត​មាន​នៅតាម​មាត់​ច្រាំងទន្លេ ដែលជាទីប្រជុំជន​ប្រជាពល​រដ្ឋ​​រស់​នៅយ៉ាងកុះករ រហូតដល់ក្រោយ​ស្ថានីយ​ទូរ​ទស្សន៍​ស៊ីធីអិន ។ លោក​​និយាយ​ថា ​នេះ​ចាត់​ទុក​ជាសំណាងហើយ ដែល​យើង​អាច​គ្រប់​គ្រង​បាន​ ដែលការ​ខូចខាត​មាន​​តិច​ជាងការរំពឹងទុក ។

លោកកូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវ ឱ្យ​ដឹងថា លំនៅឋានចំនួន៣០​ខ្នងធ្វើ​អំពី​ឈើ​ប្រក់សង្ក័សី ត្រូវ​ឆេះទាំង​ស្រុង​ ដែល​​ការ​ឆាប​ឆេះនេះ ​ចេ​ញ​ពីផ្ទះលក់​គ្រឿង​ទេស​ ។ នៅ​ពេល​កើតមាន​អគ្គិភ័យ​នេះ ម្ចាស់​ផ្ទះ​បានស្រែក​ហៅគេ​ឱ្យ​ជួយដែរ តែត្រូវភ្លើង​​ឆាបឆេះ​រហ័ស​ពេក ហើយឆេះរាល​ដាលយ៉ាង​សន្ធោ​សន្ធៅតែ​ម្តង ។

លោកវរសេនីយ៍ទោ នេត វត្ថា ប្រធានការិ​យាល័យពន្លត់អគ្គិភ័យនៃស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ​រថយន្តពន្លត់​អគ្គិ​ភ័យ​ចេញអន្តរាគមន៍ចំនួន២៤គ្រឿង និងមាន​កប៉ាល់​ចំនួន៣​គ្រឿង​មក​ជួយពន្លត់បាន​ទាន់​ពេល​​ ដែល​ក្នុងនោះ​មាន​រថ​យន្តរបស់​ស្នង​ការ​ដ្ឋាន​ចំនួន​១៦គ្រឿង មកពី​អង្គ​ភាព​ប្រឆាំងភេរ​វ​កម្ម​ចំនួន២គ្រឿង,រថយន្ត​ក្រុម​ហ៊ុនសូគីម៉ិច៣​គ្រឿង,កងរាជអាវុធ​ហត្ថចំនួន​៣​គ្រឿង ព្រម​ទាំងកប៉ាល់ចំនួន៣គ្រឿង ។

លោកប្រធានការិយាល័យបានឱ្យ​ដឹងថា នៅដើមឆ្នាំ២០១២ នៅក្នុងរាជធានីភ្នំពេញ មាន​អគ្គិភ័យកើតឡើងចំនួន៥៤ករណីដែលថ្ងៃនេះ
បានកើតឡើងនៅចុងខែចំថ្ងៃសែនក្បាល​ទឹក​តែម្តង ។

ដោយឡែកនៅ​សង្កាត់ច្បារ​អំពៅ​ទី១ ខណ្ឌ​មានជ័យ ក៏​មាន​អគ្គិភ័យ​កើត​ឡើង​ដំណាល​គ្នាដែរ តែពុំធ្ងន់​​​​ទេបាន​ពន្លត់​​ទាន់​ ដោយ​សារ​​តែ​ការ​​អុជ​ធូប​​សែន​ក្បាល​ទឹក​ ៕​