ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​កម្មការិ​នី​​រោង​ចក្រ​​កាត់​ដេរ​​អូ​សេ​អង់​បន្ត​ធ្វើ​​កូដ​​កម្ម​​ហែ​ក្បួន​​ចេញ​ពី​រោង​ចក្រ​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ ​កម្មករ​​កម្មការិនី​​រោង​ចក្រ​​កាត់ដេរ​​យី​ហោ​​អូសេ​អង់​​ជាង​​​៣ពាន់​នាក់​​​បាន​បន្ត​​ធ្វើ​កូដ​ក​ម្ម​​មិន​​ព្រម​ចូល​ធ្វើ​ការ​ ព្រោះ​​តែ​ការ​ដោះ​ស្រាយ​លក្ខ​ខណ្ឌ​ការ​ងារ​​មិន​ត្រូវ​រ៉ូវ​គ្នា​ ហើយ​ពេល​នេះ​​កម្មករ​ជាង​​២​ពាន់​នាក់​​ ក្នុង​​ចំនួន​សរុប​​ខាង​លើ​បាន​​នាំ​គ្នា​​ដើរ​ហែ​ក្បួន​​ចេញ​ពី​​ក្នុង​​រោង​ចក្រ​​ក្នុង​បំណង​​ទៅ​កាន់​ក្រសួង​​ការ​ងារ​​ ប៉ុន្តែ​ត្រូវ​​បាន​សមត្ថ​កិច្ច​​ប៉ូលិស​​ធ្វើ​ការ​រា​រាំង​​ជាប់​នៅ​មុខអាកាស​យាន​​​​ដ្ឋាន​​​

រាជ​ធានី​ភ្នំពេញ​​ ៖ ​កម្មករ​​កម្មការិនី​​រោង​ចក្រ​​កាត់ដេរ​​យី​ហោ​​អូសេ​អង់​​ជាង​​​៣ពាន់​នាក់​​​បាន​បន្ត​​ធ្វើ​កូដ​ក​ម្ម​​មិន​​ព្រម​ចូល​ធ្វើ​ការ​ ព្រោះ​​តែ​ការ​ដោះ​ស្រាយ​លក្ខ​ខណ្ឌ​ការ​ងារ​​មិន​ត្រូវ​រ៉ូវ​គ្នា​ ហើយ​ពេល​នេះ​​កម្មករ​ជាង​​២​ពាន់​នាក់​​ ក្នុង​​ចំនួន​សរុប​​ខាង​លើ​បាន​​នាំ​គ្នា​​ដើរ​ហែ​ក្បួន​​ចេញ​ពី​​ក្នុង​​រោង​ចក្រ​​ក្នុង​បំណង​​ទៅ​កាន់​ក្រសួង​​ការ​ងារ​​ ប៉ុន្តែ​ត្រូវ​​បាន​សមត្ថ​កិច្ច​​ប៉ូលិស​​ធ្វើ​ការ​រា​រាំង​​ជាប់​នៅ​មុខអាកាស​យាន​​​​ដ្ឋាន​​​អន្តរ​​ជាតិ​​ភ្នំពេញ​ ចម្ងាយ​ប្រមាណ​​៣​គីឡូ​ម៉ែត្រ​​ពី​រោង​ចក្រ ។​

​ការ​ហែ​ក្បួន​​នេះ​បាន​ធ្វើ​​ឡើង​​កាល​ពី​វេលា​ម៉ោង​​១​និង​​៣០​នាទី​​រសៀល​ថ្ងៃ​ទី​​៣០ សីហា ​ដោយ​ពួក​​គេ​បាន​​នាំ​​គ្នា​​ដើរ​​ចេញ​ពី​រោង​ចក្រ​​អូសេ​អង់​ ​ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​​ក្នុង​ភូមិ​​ព្រៃ​ទា ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ក្រុម​​កម្មករ​​បាន​ឱ្យ​ដឹង​ថា ពួក​​គេ​​ធ្វើ​កូដ​កម្ម​​​នេះ​មាន​រយ​ៈ​​ពេល​​២០​ថ្ងៃ​​​ហើយ ​បើ​គិត​មក​​ទល់នឹង​​​ពេល​នេះ ​ដែល​មូល​ហេតុ​​​ដំបូង​ទាម​ទារ​​ឱ្យ​ថៅ​កែ​​​​ដក​ប្រធាន​​ផ្នែក​សង្វាក់​​ផលិត​កម្ម​​នៅ​ក្នុង​រោង​ចក្រ​​ឈ្មោះ​ហ្វា​រ៉ុក ​ជា​ជន​ជាតិ​​​បង់​ក្លា​ដែសចេញ​​​​ ព្រោះ​​ជន​នោះ​​បាន​និយាយ​​មើល​ងាយ​​មើល​ថោក​​​​ស្ត្រី​​ខ្មែរ​ទូ​ទៅ​​ថា​ ស្ត្រី​ខ្មែរ​​ចង់​​យក​​ទៅ​ដេក​​ពេល​ណា​ក៏​​បាន​​ឱ្យ​តែ​លុយ​​​បន្តិ​ច​បន្តួច​ គឺ​បាន​ហើយ​ ជា​ពិ​េសស​​មើល​ងាយ​​កម្មការិនី​​នៅ​ក្នុង​រោង​ចក្រ​​នោះ​តែ​ម្តង ។

​នៅ​ក្នុង​រយៈ​​ពេល​​២​០​ថ្ងៃ​​ដែល​ពួក​គេ​ធ្វើ​កូដ​កម្ម​​នោះ​ ភាគ​ច្រើន​ធ្វើ​តែ​នៅ​ក្នុង​រោង​ចក្រ​​​ប៉ុណ្ណោះ ​ហើយ​ការ​ដើរ​​ហែ​ក្បួន​​​ចេញ​​​ក្រៅ​​រោង​ចក្រ​​​បែប​នេះ​​មា​​ន​ចំនួន​៣​ដង​ហើយ​​ទាំង​លើក​នេះ​​ ​ក្នុង​​បំណង​​ទៅ​កាន់​​ក្រសួង​​ការ​ងារ​ ប៉ុន្តែ​​មិន​បាន​​ទៅ​ដល់​​ដូច​បំណង​ឡើយ​​​ ដោយ​សារ​ត្រូវ​​សមត្ថ​កិច្ច​​រា​រាំង​​រហូត ។​ក្រុម​​កម្មករ​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពេល​​ផ្ទុះ​​កូដ​កម្ម​​ទ្រង់​​ទ្រាយ​​ធំ​បែប​នេះ​ក៏​​​មាន​ការ​ជួប​ដោះ​ស្រាយ​​គ្នា​ជ​ា​បន្ត​បន្ទាប់​​រវាង​​ថៅ​កែ​​ និង​តំណាង​​កម្មករ​ ដោយ​មាន​​ការ​ចូល​រួម​​ពី​សំណាក់​​គណៈ​​​កម្មការ​​ចម្រុះ​​រួម​​មាន​អាជ្ញា​ធរ​​ ​សមត្ថ​កិច្ច​​មូល​ដ្ឋាន​ និង​មន្ត្រី​​មក​ពី​ស្ថា​ប័ន​​នានា​ជា​ច្រើន​​​ ដោយ​​ពេល​នោះ​កម្មករ​​បាន​ទាម​ទារ​​នូវ​លក្ខ​ខណ្ឌ​​ការ​ងារ​​២​​ចំណុច​​បន្ថែម​​ពី​លើ​​ការ​ទាម​​ទារ​ដក​ឈ្មោះ​​ហ្វារ៉ុក​​នោះ​ទៀត​ ។

​នៅ​ក្នុង​​កា​រដោះ​ស្រាយ​​នោះ ​ថៅ​កែ​​បាន​យល់​ព្រម​​តាម​ការ​​ទាម​ទារ​​របស់​ពួក​​គេ​ទាំង​អស់​ ហើយ​នៅ​ថ្ងៃ​ទី​​​២៣ ​និង​​២៤ សីហា ​ពួក​គេ​បាន​​យល់​ព្រម​​ចូល​ធ្វើ​​ការ​វិញ​​ ព្រោះ​​ឃើញ​ថៅ​កែ​​យល់​ព្រម​អស់​ហើយ​​​​ ។​ ​លុះ​ក្រោយ​​មក​ទៀត​​ការ​យល់​ព្រម​តាម​លក្ខ​ខណ្ឌ​​ដែល​កម្មករ​​ទាម​ទារ​​នោះ​គឺ ស្ថិត​នៅ​​តែ​លើ​​បបូរ​មាត់​​ថៅ​កែ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​​ថៅ​កែ​​នេះមិន​បាន​​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​​ឡើយ​ ​​ដែល​មាន​​ន័យ​​ស្មើ​​ទៅ​នឹង​​ការ​មិន​យល់ព្រម​​ដែរ មិន​តែ​​ប៉ុណ្ណោះ​​ថៅកែនេះ​បាន​ដាក់​ពាក្យ​​ប្តឹង​ទៅ​តុលា​ការ​​ដក​តំណាង​​​សហ​ជីព​​​ចលនា​កម្មករ​​ចំនួន​​៥​នាក់​ ​ចេញ​ពី​រោង​ចក្រ​​ទៀត​​​ផង​​ ។

​ក្រុម​​​កម្មករ​​បាន​បន្ត​​​​ថា លក្ខ​ខណ្ឌ​​ការ​ងារ​ដែល​​ពួក​គេ​​ទាម​ទារ​​​បន្ថែ​ម​ទៀត​នោះ​​ គឺទី​​១- ​សុំ​ឱ្យ​ថៅ​កែ​​គិត​​ដល់​អត្ថ​ប្រ​យោជន៍​​របស់​​​កម្មករ​​ក្នុង​ការ​​​​ធ្វើ​កូដ​កម្ម​​​រយៈ​​ពេល​​២០​ថ្ងៃ​​កន្លង​មក​នេះ​ មិន​ត្រូវ​​កាត់​​ប្រាក់​ឈ្នួល​​​ឡើយ​ ទី​២- ​សុំ​ឱ្យ​ថៅ​កែ​​ដក​ពាក្យ​បណ្តឹង​​ដែល​ប្តឹង​តំណាង​​សហ​ជីព​​ចលនា​​​កម្មករ​​ចេញ​ពី​តុលា​ការ​ និង​ទទួល​​យក​​​ពួក​​គេ​ចូល​​ធ្វើ​​ការ​វិញ ។ ​ដោយ​ឡែក​​រឿង​ប្រធាន​​ផ្នែក​សង្វាក់​​ផលិត​កម្ម​ឈ្មោះ​ហ្វា​រ៉ុក​ ​គឺទុក​​ឱកាស​ឱ្យ​​សមត្ថ​កិច្ច​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​ ប្រសិន​បើ​​សមត្ថ​កិច្ច​រក​​ឃើញ​​ថា​ជន​នេះមានទោស​​កំហុស​នោះ​ ហើយ​​​លក្ខ​ខណ្ឌ​ការ​ងារ​​​ខាង​លើ​​ថៅ​កែ​បាន​យល់​ព្រម​​តែ​មាត់​ប៉ុណ្ណោះ ​តែ​​​មិន​អនុវត្ត​ ដោយ​​ប្រាប់​​ថា​ចាំ​​​ឆ្លង​យោ​បល់​​ថៅ​កែ​ធំ​​សិន ។

ក្រុម​​កម្មក​រ​​បន្ត​ថា ​ជាង​នេះ​​ទៀត​​ ថៅ​កែ​​បែ​រ​ជា​ដាក់​​លក្ខ​ខណ្ឌ​​​តប​មក​វិញ​​ថា បើ​ចង់​​ឱ្យ​ដក​​ពាក្យ​​ប្តឹងតំណាង​​​​​សហ​ជីព​​នោះ​ចេញ​​ទាល់​តែ​​​ឱ្យ​គាត់​​យក​ឈ្មោះ​​ហ្វារ៉ុក​​នោះ​ចូល​ធ្វើ​​ការ​វិញ​​ដែរ ហើយ​​ដោយ​​សារ​តែ​មូល​​ហេតុ​​​បែប​នេះ​​ ទើប​ពួក​​គេ​លែង​ចូល​ធ្វើ​ការ​​វិញ រួច​នាំ​គ្នា​​បន្ត​​ធ្វើ​កូដ​កម្ម​​​​ទៀត​ ។ ដោយ​ឡែក​​កាល​ពី​​រសៀល​​ថ្ងៃ​ទី​​៣០ សីហា ​នោះ​ ខណៈ​ពេល​​ហែ​ក្បួន​​ទៅ​ដល់​មុខ​​អាកា​ស​យាន​ដ្ឋាន​​អន្ត​រ​ជាតិ​ភ្នំពេញ​ ស្ថិត​នៅ​ក្នុង​​​ភូមិ​តា​ងួន ​សង្កាត់​កា​កាប ​​ក៏​ត្រូវ​សមត្ថ​កិច្ច​​​ឃាត់​​និង​​​​ប្រាប់​ថា​កុំ​​បន្ត​ដំណើរ​​ទៅ​មុខ​​ទៀត​​អី​​តុលា​ការ​​យល់​ព្រម​​ហើយ ទើប​​ពេល​នោះ​​ពួក​​គេ​​​ឈប់​​នៅ​ត្រឹម​​នោះ​​មិន​បន្ត​​ដំណើរ​​ទៅ​មុខ​​ទៀត​ ៕