ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ក្លិប​​ម៉ូណា​កូ​​​ត្រូវ​គេ​កា.ប់​របួស​ធ្ងន់​​2នាក់​​​ព្រោះ​រាំ​​ជាមួយ​សង្សារគេ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ យុវជន​​​២នាក់​​បាន​រង​របួស​​​ជា​ទម្ងន់​​​​​ ដោយ​សារ​ត្រូវ​​ជន​អន្ធ​ពាល​​ព្រួត​វាយ​​ និង​កា.ប់​​ដោយ​កាំបិត​​ប័ុង​​តោ​ ខណៈ​​​យុវជន​​រង​គ្រោះ​​​រួម​ជាមួយ​មិត្ត​ភក្តិ​​​​សរុប​ចំនួន​៧នាក់​​​(ប្រុស​​៤នាក់​ ស្រី​៣នាក់​​​)នាំគ្នា​​​ចូល​ទៅ​ផឹក​ស៊ី​​​ និង​រាំកម្សាន្ត​​​នៅ​ក្លិប​​​ម៉ូណាកូ​​ ដែល​ស្ថិត​​នៅ​​តាម​​បណ្តោយ​​ផ្លូវ​​​លេខ​១៩៨៦​​ ក្នុង​ភូមិ​​ភ្នំពេញ​ថ្មី សង្កាត់​​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ​ កាល​ពី​វេ​លា​ម៉ោង​១២និង​៤០​នាទី​

រាជធានី​ភ្នំពេញ​ ៖ យុវជន​​​២នាក់​​បាន​រង​របួស​​​ជា​ទម្ងន់​​​​​ ដោយ​សារ​ត្រូវ​​ជន​អន្ធ​ពាល​​ព្រួត​វាយ​​ និង​កាប់​​ដោយ​កាំបិត​​ប័ុង​​តោ​ ខណៈ​​​យុវជន​​រង​គ្រោះ​​​រួម​ជាមួយ​មិត្ត​ភក្តិ​​​​សរុប​ចំនួន​៧នាក់​​​(ប្រុស​​៤នាក់​ ស្រី​៣នាក់​​​)នាំគ្នា​​​ចូល​ទៅ​ផឹក​ស៊ី​​​ និង​រាំកម្សាន្ត​​​នៅ​ក្លិប​​​ម៉ូណាកូ​​ ដែល​ស្ថិត​​នៅ​​តាម​​បណ្តោយ​​ផ្លូវ​​​លេខ​១៩៨៦​​ ក្នុង​ភូមិ​​ភ្នំពេញ​ថ្មី សង្កាត់​​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ​ កាល​ពី​វេ​លា​ម៉ោង​១២និង​៤០​នាទី​ រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​៣០​ សីហា​ ។ ចំពោះ​​មូលហេតុ​​ដែល​ក្រុម​ជន​អន្ធ​ពាល​​​ព្រួត​គ្នា​​ដេញ​កាប់​​​​នេះ​ត្រូវ​បាន​ប្រាប់​ថា មក​​ពីរាំ​​ជាមួយ​ស្រី​​សេ្នហ៍​​របស់​ពួក​គេ​ ។

ជន​រងគ្រោះ​​ម្នាក់​ឈ្មោះ សង់​ ទី ភេទ​ប្រុស​​ អាយុ​​២៤​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​​​​ ស្នាក់​នៅផ្ទះ​លេខ​​១១ ក្រុម​១០ ផ្លូវ​​លំ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ​ដែល​កំពុង​សម្រាក​ព្យាបាល​​​នៅក្នុង​មន្ទីរ​ពេទ្យ​ព្រះកុសុ​មៈ​​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​​​​នៅ​វេលាម៉ោង​​​៩និង​៣០​នាទី​យប់​ រូបគេ​​និង​មិត្តភក្តិ​​​ចំនួន​៦​នាក់​​ទៀត​បាន​នាំគ្នា​ចូល​​​ទៅផឹក​ស៊ី​​ និង​រាំកម្សាន្ត​​​នៅក្នុង​ក្លិប​​ម៉ូណាកូ​ ដែលស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីផ្ទះ​ ។ នៅ​ពេល​រាំកម្សាន្ត​ និង​ផឹក​ស៊ី​ជាមួយ​មិត្តភក្តិ​​​នោះអស់​ស្រា​​បៀរ​ជា​ច្រើន​​​ថូ ពេល​នោះ​មាន​​ស្ត្រី​ម្នាក់​ដែល​ស្គាល់​គ្នា​​ជាមួយ​​មិត្ត​ភក្តិ​ស្រី​​​របស់​ខ្លួន​​ បាន​​មក​ចូល​រួមផឹក​ស៊ី​​​​ជាមួយ​គ្នា​ ។ ពេល​នោះ​​ខ្លួន​ក៏​សុំ​​ស្ត្រី​ដែល​ទើប​នឹង​​ស្គាល់​ឡើង​​រាំស្លូ​វ​ជាមួយ​​​ និង​បង្ហាញ​ភាព​សិទ្ធស្នាល​ជាមួយ​គ្នា ដោយ​មិន​ដឹង​ថា ​ស្ត្រី​​នេះ​មាន​ប្រុស​​កំណាន់​​​ចិត្ត​នៅក្នុង​ក្លិប​នេះ​​ទេ។

ជន​រងគ្រោះ​​​រៀ​ប​រាប់​​ទៀត​ថា ​នៅ​វេ​លា​ម៉ោង​​​​១២​និង​២៥​រំលង​នាទី​​​អធ្រាត្រ​​​ ខ្លួន​និង​មិត្ត​​ភក្តិ​​ម្នាក់​​​ឈ្មោះ ប៉ែន​ សុខ​លីស ភេទ​ប្រុស​ អាយុ​​២៤​ឆ្នាំ​ មាន​ទីលំនៅ​​​ក្បែរ​គ្នា​ បាន​សុំ​មិត្ត​ភក្តិ​​ដែល​ផឹក​ស៊ី​ជាមួយ​​​ចេញ​ពីក្លិប​​​ទៅផ្ទះមុន​ ។ ពេល​​​ដើរ​តាមផ្លូវ​​​​ជិត​ដល់​ផ្ទះ​​ទៅហើយ​ ស្រាប់​តែ​​​លេច​មុខ​​ក្រុម​ជន​​អន្ធ​ពាល​​ចំនួន​៤ទៅ​៥​នាក់​​​​ព្រួត​គ្នា​វាយ​និង​កាប់​ពួកគេ​​ទាំង​​២នាក់​ ដោយ​កាំបិត​ប៉័ង​​តោ និង​កាប់​​ត្រូវ​រូប​ខ្លួន​ចំនួន​៣​កន្លែង​​​គឺ​ចំក្បាល​​ ដៃ​និង​ជើង​ បណ្តាលឱ្យ​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​​នៅ​លើ​ដង​ផ្លូវ​ រីឯ​​​មិត្ត​ភក្តិ​​​ម្នាក់​នោះ​ក៏​ត្រូវ​គេ​កាប់​​​ដែរ​តែ​រង​របួស​ស្រាល​​ហើយ​បាន​ចេញ​ពីមន្ទីរពេទ្យ​ទៅ​ផ្ទះ​ហើយ​ក្រោយ​ពី​​ពេទ្យ​​លាង​របួស​​​រួច ។ ​

យុវជន​រង​គ្រោះ​​បាន​បន្ត​ថា ការ​​ដែល​ក្រុម​ក្មេង​​អន្ធ​ពាល​​ដេញ​កាប់​នេះ​គឺមក​ពី​ខឹង​ខ្លួន​រាំ​ស្លូ​វ​ជាមួយ​​ស្រី​ស្នេហ៍​​របស់​ពួកគេ ហើយ​ខ្លួន​បាន​ស្គាល់​មុខ​ជន​ដៃដល់​​​នោះ​និង​កំពុង​​តែប្តឹង​​ទៅ​សមត្ថ​កិច្ច​ ។ លោក​​​​ម៉ក់ ហុង​ អធិការ​ប៉ូលិស​​​​​ខណ្ឌសែន​សុខ​​​បាន​ឱ្យដឹង​ថា សមត្ថកិច្ច​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កំពុង​​​តែ​ចុះ​​​ស្រាវ​ជ្រាវ​​ពីក្រុម​​​ជន​ដៃ​ដល់​​​ខាង​លើ​នេះ​​​ហើយ​ ក្រោយ​​ពីពេល​កើតហេតុ​ ៕