កាលពីថ្ងៃទី១៨ សីហា ២០១២ តារាម៉ូដែលជាច្រើនរូបបានស្លៀកសម្លៀកបំពាក់ហែលទឹកដើម្បីចូលរួមក្នុងការប្រកួតបវរកញ្ញាគោ ក្នុងគោលបំណងផ្សព្វផ្សាយនូវផលិតផលធ្វើពីទឹកដោះគោ ដែលព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើនៅស្រុក Shanyin ទីក្រុង Shuozhou ខេត្ត Shanzi ប្រទេសចិន ។ នេះបើយោងតាមប្រភពគេហទំព័រឆាយណាប៊ើស ចេញផ្សាយថ្ងៃទី២០ សីហា កន្លងមក។
ប្រភពព័ត៌មានបន្តថា គោញីទាំងនោះត្រូវអាជ្ញាធរក្នុងស្រុកជួលពីប្រជាជនមកធ្វើការប្រកួតជាសាធារណៈក្នុងគោលបំណងផ្សព្វផ្សាយពីគុណភាពខ្ពស់នៃផលិតផលក្នុងស្រុកដែលផលិតពីទឹកដោះគោ ហើយនេះក៏ជាព្រឹត្តិការណ៍ដំបូងដែលធ្វើឡើងនៅប្រទេសចិនផងដែរ ។
ប្រភពបានឱ្យដឹងទៀតថា ឆ្លងកាត់ការប្រកួតជាច្រើនម៉ោង អ្នករៀបចំការប្រកួតក៏ជ្រើសរើសបានបវរកញ្ញាគោ « Miss Cow » មួយក្បាល ដោយផ្អែកលើគុណភាពនៃទឹកដោះ, រូបសម្បត្តិ និងពូជរបស់មេគោនេះ ៕








ចែករំលែកព័តមាននេះ