រាជធានីភ្នំពេញ ៖ នៅទីស្នាក់ការក្រុមហ៊ុនDKSH កាលពីថ្ងៃទី១០ សីហា មានរៀបចំពិធីចាប់ឆ្នោតផ្តល់រង្វាន់ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung Galaxy Note ចំពោះអតិថិជនដែលនិយមប្រើប្រាស់ផលិតផលបំបាត់ស្លាកស្នាម Hiruscar ។ Hiruscar ជាផលិតផលថ្នាំលាបបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខមកពីប្រទេសស្វ៊ីស នាំចូលមកទីផ្សារកម្ពុជាដោយក្រុមហ៊ុនDKSHជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ។
បន្ទាប់ពីដំបៅបានបិទមុខហើយ នៅពេលដែលអតិថិជនយកផលិតផលHiruscarទៅលាបរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះនឹងទទួលបានលទ្ធផលជាទីគាត់ចិត្ត ហើយបើស្លាកស្នាមចាស់លាបរយៈពេល១២សប្តាហ៍នឹងទទួលបានជោគជ័យ ។ អតិថិជនដែលមានសំណាងទទួលបានរង្វាន់ពីការចាប់ឆ្នោតនៅពេលនោះគឺមានឈ្មោះថា ឆវ័ន្ត មូលីការ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ៕
ចែករំលែកព័តមាននេះ