ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកស្រូវ​ធុនធ្ងន់​សំរុក​ដឹក​លើស្ពាន​​បាក់ស្រុត​ដែលអាជ្ញាធរហាមឃាត់

13 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្បួនរថ​យន្ត​​ដឹកស្រូវបន្ត​គ្នា​នាំចេញ​ទៅប្រទេស​​វៀត​ណាម​ឆ្លង​កាត់​ស្ពាន​ចាស់​ទ្រុឌ​ទ្រោម​មួយជារៀង​រាល់​ថ្ងៃ ខណៈ​សាលា​​ខេត្ត​​ចេញសេចក្តី​ជូនដំណឹង​ហាម​ឃាត់​ ​ឆ្លង​កាត់ ។ ស្ពាននោះប្រភេទដែក​អ៊ីក្រាលឈើ​ស្ថិត​ក្នុងស្ថាន​ភាព​ពុកបាក់​សសរ ព្រម​ទាំង​ធ្នឹម​មួយ​ចំនួនអាចបង្ក​ជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​​ឆ្លងកាត់​ជាយថា​ហេតុ​ ។ ​រឿង​ដែល​គួរ​ឱ្យព្រួយ​បារម្ភ​ខ្លាំងនោះ គឺជា​រៀង​រាល់ថ្ងៃ​ក្រុម​ឈ្មួញ​ប្រើ​ប្រាស់​រថយន្ត​ធំៗ​​សំរុកដឹក​ស្រូវ​ឆ្លង

ខេត្តព្រៃវែង ៖ ក្បួនរថ​យន្ត​​ដឹកស្រូវបន្ត​គ្នា​នាំចេញ​ទៅប្រទេស​​វៀត​ណាម​ឆ្លង​កាត់​ស្ពាន​ចាស់​ទ្រុឌ​ទ្រោម​មួយជារៀង​រាល់​ថ្ងៃ ខណៈ​សាលា​​ខេត្ត​​ចេញសេចក្តី​ជូនដំណឹង​ហាម​ឃាត់​ ​ឆ្លង​កាត់ ។ ស្ពាននោះប្រភេទដែក​អ៊ីក្រាលឈើ​ស្ថិត​ក្នុងស្ថាន​ភាព​ពុកបាក់​សសរ ព្រម​ទាំង​ធ្នឹម​មួយ​ចំនួនអាចបង្ក​ជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​​ឆ្លងកាត់​ជាយថា​ហេតុ​ ។ ​រឿង​ដែល​គួរ​ឱ្យព្រួយ​បារម្ភ​ខ្លាំងនោះ គឺជា​រៀង​រាល់ថ្ងៃ​ក្រុម​ឈ្មួញ​ប្រើ​ប្រាស់​រថយន្ត​ធំៗ​​សំរុកដឹក​ស្រូវ​ឆ្លង​កាត់ស្ពាន​ទ្រុឌ​ទ្រោម​ក្នុង​១ថ្ងៃៗ​ពី​៦០ ទៅ៧០​គ្រឿង​​ និង​ក្នុង១​គ្រឿង​ផ្ទុកទំងន់​ពី៤០​ទៅ​៥០​តោន ​ឬ​លើស​ពី​នេះ​ទៀត​ ​តែពុំមានការ​រំខាន​ពីសមត្ថកិច្ចឡើយ ។

​ស្ពានស្ថិតនៅក្នុង​ភូមិបា​រាយណ៍​​ខាងលិច សង្កាត់បារាយណ៍​ ក្រុង​ព្រៃ​វែងនោះ​កាល​ពី​ពេល​កន្លងទៅ​​សាលា​ខេត្ត​ធ្លាប់​​ចេញសេចក្តី​ជូន​ដំណឹង​​លេខ​៥៩២ ចុះ​ថ្ងៃទី៥ វិច្ឆិកា ​​២០១០ ​​ប្រកាស​ហាម​ឃាត់​មិនឱ្យ​រថយន្ត​ដឹកទំនិញ​ និង​មនុស្ស​ធុន​ធំ​​គ្រប់ប្រភេទ​បើក​ឆ្លង​កាត់​ជា​បណ្តោះអាសន្ន​លើកលែង​តែ​រថយន្ត​ទេស​ចរណ៍​​ធុនតូច​សំរាប់​គ្រួសារ ។ សេចក្តី​ជូនដំណឹងនោះហាក់ដូច​ជា​គ្មាន​ប្រសិទ្ធភាព​​សោះ ព្រោះ​គេសង្កេត​ឃើញក្បួន​រថយន្តធំៗរបស់​ឈ្មួញ​​នៅ​តែ​បន្តសំរុក​ដឹក​ទំនិញ​​ពិសេស​ស្រូវ​ឆ្លងកាត់យ៉ាង​រលូនជា​រៀង​​រាល់ថ្ងៃ ។

លោកលឹម តេង ធ្លាប់ប្រាប់កោះសន្តិ​ភាពថា បើ​សមត្ថកិច្ច​ណាបើក​ដៃ​ឱ្យ​រថ​យន្ត​​​ដឹកទំនិញ​របស់ឈ្មួញ​បើក​ឆ្លង​កាត់​ស្ពានចាស់ទ្រុឌ​ទ្រោម​មួយនោះផ្ទុយពី​សេចក្តី​ជូន​ដំណឹង​របស់សាលា​ខេត្ត​សមត្ថកិច្ច​​ត្រូវ​តែទទួលខុសត្រូវ​ចំពោះ​​មុខ​ច្បាប់ ។ ​ជុំ​វិញ​ករណី​នេះ​មតិសា​ធា​រណ​​ជន​លើក​ឡើងថា បើ​សមត្ថកិច្ច​ និងអាជ្ញា​ធរ​ខេត្ត​នៅតែ​​មិនអើពើ​នឹងសកម្មភាព​​របស់ឈ្មួញទេ​​​ស្ពាន​ដ៏​ជរា​នោះប្រាកដ​ជា​ស្រុត​បាក់​នៅ​ក្នុង​ពេលឆាប់ៗខាង​​មុខជាមិនខាន ។ ជា​រៀង​រាល់​ថ្ងៃមាន​ភ្ញៀវ​ទេស​ចរ​​រាប់ពាន់​នាក់​ធ្វើ​ដំណើរ​​ឆ្លងកាត់​ស្ពាន​ ​ដើម្បី​ទៅទស្សនា​​ទីក្រុង និងរម​ណីយដ្ឋាន​​​នានាក្នុង​ខេត្ត ក៏​ដូច​ជា​ឆ្លង​កាត់ទៅ​កាន់​ខេត្ត​កំពង់ចាម កំពង់ធំ​ សៀម​រាប ​និងខេត្ត​​ដទៃ​ទៀត ។ លោក គ្រូ​ អ្នកគ្រូ​​ សិស្សា​នុសិស្ស​​ដែល​ត្រូវ​​ទៅ​​បង្រៀន​និងរៀន​នៅក្នុង​ក្រុង ប្រជាកសិ​ករ​​ មន្ត្រី​រាជ​ការ​​ជា​ច្រើន​សុទ្ធ​តែ​ឆ្លង​កាត់​​ស្ពាន​នេះ​ ដើម្បីចូលទៅ​ក្នុង​ក្រុង​ព្រៃ​វែង បើ​ស្ពាន​មួយនេះ​បាក់ទាំង​អស់​គ្នា​ច្បាស់​ជាត្រូវ​ជិះកង់​ ម៉ូតូ​​ ឡាន ​វាងតាម​ស្រែ​ចំងាយ​រាប់សិបគីឡូ​ម៉ែត្រមិន​ខាន​ ៕