កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១២ នៅឆ្នេរសមុទ្រមួយនៃទីក្រុង Daliam ខេត្ត Liaoning ភាគឦសានប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារនារីម្នាក់បានយកពស់ថ្លាន់ទៅលេងទឹកសមុទ្រ ។ នេះបើយោងតាមប្រភពគេហទំព័រឆាយណាប៊ើស ចេញផ្សាយថ្ងៃទី១២ សីហា ២០១២ កន្លងមក ។
ប្រភពបន្តថា ស្ត្រីជាម្ចាស់បាននិយាយថា ពស់ថ្លាន់នេះមានប្រវែង៤ម៉ែត្រ ដោយនាងបានចិញ្ចឹមបីបាច់អស់រយៈពេល១១ឆ្នាំហើយ ។
ភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះមានការចាប់អារម្មណ៍ជាខ្លាំង ហើយបានទៅថតរូបជាមួយពស់ថ្លាន់នោះទុកជាអនុស្សាវរីយ៍ទៀតផង ។
រូបថតដែលគេថតនារីនោះនាងលីពស់ថ្លាន់រត់សំដៅទៅទឹកសមុទ្រ ត្រូវបានគេបង្ហោះតាមគេហទំព័រ Sina Weibo និងបណ្តាញសង្គមផងដែរ ៕
ចែករំលែកព័តមាននេះ