យោងតាមតុល្យការថ្មីមួយកាលពីថ្ងៃទី៩ សីហា ត្រឹមវេលាម៉ោង៨ព្រឹក អាជ្ញាធរត្រួតពិនិត្យទឹកជំនន់ចិនឱ្យដឹងថា មនុស្សជាង៦លាននាក់ក្នុងតំបន់៤របស់ចិនរងការប៉ះពាល់ដោយព្យុះឈ្មោះ HAIKUI ។ ព្យុះ HAIKUI ដែលបោកបក់កាលពីព្រឹកថ្ងៃទី៨សីហា លើខេត្តហ្សេយ៉ាង ភាគខាងកើតចិនបានបំផ្លាញផ្ទះសម្បែង៧៥៦១ខ្នង និងផ្ទៃដីដាំដុះ៣៨៨.១៨០ហិកតាក្នុងខេត្តហ្សេយ៉ាង យ៉ាងស៊ូ អានហ្វី និងក្រុងសៀងហៃ ។
នាថ្ងៃទី៩ សីហា វេលាម៉ោង៨ព្រឹកកម្ពស់ទឹកបឹងតៃហ៊ូ ជាបឹងទឹកសាបធំជាងគេបំផុតទី២របស់ចិនឡើងដល់៣,៥៩ម៉ែត្រ គឺលើកម្រិតប្រកាសអាសន្ន០,០៩ម៉ែត្រ ។ ព្យុះ HAIKUI ដែលចុះថមថយកម្លាំងមកជាព្យុះត្រូពីកាល់ខ្លាំងមួយនាវេលាម៉ោង១៦កាលពីថ្ងៃត្រង់ថ្ងៃទី៩ សីហា ស្ថិតក្នុងទីក្រុងជីហ្សូ ខេត្តអានហ្វី ៕
ចែករំលែកព័តមាននេះ