ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជាជន​ខណ្ឌ​ឫស្សី​កែវ​​នាំ​ទេយ្យ​ទាន​​ ទៀន​វស្សា​​​ទៅ​ប្រគេន​​ដល់​ព្រះ​សង្ឃ​​គង់​ចាំ​​វស្សា​នៅ​វត្ត​អម្ព​ផល វត្ត​​​សូរិយា​ពោធិ​មាស និង​វត្តពោធិ​យារ៉ា​ម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​ព្រឹក​ថ្ងៃទី​២ សីហា ​២០១២ ​គណៈ​កម្មាធិការ​បក្ស​ប្រជា​​ជន​ខណ្ឌ​ឫស្សីកែវ បាន​នាំ​យក​ទេយ្យ​ទាន​ និង​ទៀន​វស្សា​​ទៅ​ប្រគេន​​ដល់​​ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​​នៅ​វត្ត​ចំនួន​​៣​ គឺ​វត្ត​អម្ពផល ស្ថិត​​នៅ​សង្កាត់​កោះ​ដាច់ ​វត្ត​សូរិយា​ពោធិ​មាស ស្ថិត​នៅសង្កាត់​បាក់​ខែង និង​វត្តពោធិ​

រាជធានីភ្នំពេញ ៖ ​កាល​ពី​ព្រឹក​ថ្ងៃទី​២ សីហា ​២០១២ ​គណៈ​កម្មាធិការ​បក្ស​ប្រជា​​ជន​ខណ្ឌ​ឫស្សីកែវ បាន​នាំ​យក​ទេយ្យ​ទាន​ និង​ទៀន​វស្សា​​ទៅ​ប្រគេន​​ដល់​​ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​​នៅ​វត្ត​ចំនួន​​៣​ គឺ​វត្ត​អម្ពផល ស្ថិត​​នៅ​សង្កាត់​កោះ​ដាច់ ​វត្ត​សូរិយា​ពោធិ​មាស ស្ថិត​នៅសង្កាត់​បាក់​ខែង និង​វត្តពោធិ​យារ៉ាម ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ដើម្បីឧទ្ទិស​​កុសល​ជូន​ដល់​​ជីដូន​ជីតា​​ ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​​ចែក​ឋាន​​ទៅ​កាន់​​លោក​ខាង​មុខ និង​ឧទ្ទិស​​កុសល​ជូន​ដល់វីរ​យុទ្ធ​ជន អ្នក​ស្នេហា​ជាតិ​ដែល​បាន​ស្លាប់​​បាត់​បង់​ជីវិត​ ដើម្បី​បុព្វ​ហេតុ​ជាតិ និង​មាតុ​ភូមិ និង​​សូម​ឱ្យ​ប្រទេស​ជាតិ​​មាន​សុខ​សន្តិ​ភាព​ជា​រៀង​​រហូត ។

ការ​នាំ​យកទេយ្យ​ទានទៅ​ប្រគេនដល់​​ព្រះ​សង្ឃ​នេះ​ក្រោម​ការ​ផ្តួច​ផ្តើម​ និង​ដឹក​នាំ​​ដោយ​លោក​​​ឃ្លាំង ​ហួត ជំនួយ​ការ​សម្តេច​អគ្គ​​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ​ប្រធាន​គណៈ​កម្មាធិការ​​​ប​ក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ឫស្សី​កែវ និង​ជាអភិ​បាល​​ខណ្ឌ ព្រម​​ទាំង​មាន​ការ​ចូល​រួម​ពីក្រុម​ការ​ចុះ​​​ជួយ​សង្កាត់​ទាំង​៣ សមាជិក​ សមា​ជិកា​​បក្ស​យ៉ាង​ច្រើន​កុះ​ករ ។

ទេយ្យ​ទាន​ដែល​នាំ​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​​​ក្នុង​ឱកាស​នោះ​សម្រាប់​វត្ត​អម្ពផល និង​វត្ត​សូរិយា​​ពោធិ​មាស​ ក្នុង​វត្ត​នីមួយៗ​ទទួល​បាន សាដក១, ទៀន​នាគ​១គូ, ប្រេង​ម៉ាស៊ូត​១កាន, អង្ករ​២​បាវ, ទឹក​បរិសុទ្ធ​​៤​កេស, មីយើង​​៤​កេស, ទឹក​ដោះ​គោ​១​កេស, ស្ករ​ស​​១​បាវ, តែ​៤​​កញ្ចប់, ទឹក​ក្រូច​​៤​កេស និង​បច្ច័យ​ចំនួន​៣០​ម៉ឺន​រៀល និង​២៥​​ដុល្លារ ។ ដោយ​ឡែក​វត្ត​ពោធិ​យារ៉ាម ហៅវត្ត​ចាស់​ទទួល​បាន​ទេយ្យ​ទាន​ និង​ទៀន​​​វស្សា​​ដូច​គ្នា​​បច្ច័យ​ចំនួន​៥៥៧.០០០​​រៀល និង​​៤០​​ដុល្លារ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕