ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បន្លំ​ដើរ​ធ្វើ​ឡេ​ឡឺ​ៗ តាម​ពិត​មុខសញ្ញា​គា​.​ស់​ផ្ទះ​ពលរដ្ឋ​សោះ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​លួច​គា​.​ស់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ដង ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្គាល់​ភិនភាគ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ត្រូវ​បាន​គេ​វា​.​យ និង​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​លួច​គា​.​ស់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ដង ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្គាល់​ភិនភាគ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ត្រូវ​បាន​គេ​វា​.​យ និង​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​១៨២ ជិត​ស្តុ​ប​សំណង់​១២​សង្កាត់​ទឹកល្អក​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ នៅ​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ស្គាល់​ច្បាស់​ដោយ​តាម​កាមេរ៉ា​សុវត្ថិភាព ជនសង្ស័យ​ម្នាក់​ខាងលើ​តែងតែ​គា​.​ស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែង​កើតហេតុ​ជា​ច្រើន​ដង​មក​ហើយ បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ជនសង្ស័យ​ដើរ​តាម​ដងផ្លូវ​ក៏​នាំ​គ្នា​ឃាត់​វា​.​យ​ជា​ច្រើន​ដៃ និង​ជើង បណ្តាល​ឲ្យ​ទ្រម​ខ្លួន ។

ដោយជនសង្ស័យ​ខាងលើ​ ធ្វើ​ដើរ​ឡេ​ឡឺ​ៗ​ដូច​មនុស្ស​ឆ្កួត ដើរទៅ​ណេះ​បន្តិច ទៅ​ណោះបន្តិច ហើយ​ប្រជាពលរដ្ឋ​ដឹង​ច្បាស់​នឹង​ភិនភាគ​ខាងលើ​ក៏​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ជួយ​អន្តរាគមន៍ និង​ឃាត់​ជនសង្ស័យ​បាន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ