ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត TUNDRA បុក​ម៉ូតូឌ្រីម​សេ​១២៥ អូស​១០០​ម៉ែត្រ​ស្លា.ប់​ភ្លាមៗ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានខ្ទាត​ប៉ើងធ្លាក់ចូលប្រឡាយទឹកស្លា.ប់ភ្លាមៗ​នៅ​កន្លែង​កើតហេតុ រីឯម៉ូតូរបស់ខ្លួនត្រូវបានរថយន្តម៉ាក Tundra បុកហើយអូសជន​រង​គ្រោះ​ប្រមាណ​១០០ម៉ែត្រ ទើបបណ្តាលឱ្យ​ប៉ើងជនរងគ្រោះ​ចូល​ទឹកប្រឡាយស្លា.ប់ភ្លាមៗនៅនឹងកន្លែង រួច​រថយន្តបានអូសម៉ូតូប្រមាណជិត២គីឡូ ទើប​ឈប់លែង​ទៅ​មុខរួចហើយនាំគ្នាគេចខ្លួ​ន​បាត់​តែ​ម្តង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន​កើត​ឡើង​កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃ​ទី១៤ កក្កដា ស្ថិតនៅលើកំណាត់​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានខ្ទាត​ប៉ើងធ្លាក់ចូលប្រឡាយទឹកស្លាប់ភ្លាមៗ​នៅ​កន្លែង​កើតហេតុ រីឯម៉ូតូរបស់ខ្លួនត្រូវបានរថយន្តម៉ាក Tundra បុកហើយអូសជន​រង​គ្រោះ​ប្រមាណ​១០០ម៉ែត្រ ទើបបណ្តាលឱ្យ​ប៉ើងជនរងគ្រោះ​ចូល​ទឹកប្រឡាយស្លាប់ភ្លាមៗនៅនឹងកន្លែង រួច​រថយន្តបានអូសម៉ូតូប្រមាណជិត២គីឡូ ទើប​ឈប់លែង​ទៅ​មុខរួចហើយនាំគ្នាគេចខ្លួ​ន​បាត់​តែ​ម្តង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន​កើត​ឡើង​កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃ​ទី១៤ កក្កដា ស្ថិតនៅលើកំណាត់​ផ្លូវជាតិ​លេខ១ ទល់មុខវត្តកោះ ក្នុងស្រុកកៀនស្វាយ ខេត្ត​កណ្តាល។

ជនរងគ្រោះ​ឈ្មោះ​ធូ អៀវ ហៅ​ចំណាប់ អាយុជាង​២០ឆ្នាំ រស់នៅភូមិល្វាសក្រោម ស្រុក​ល្វាឯម ខេត្តកណ្តាល ជិះម៉ូតូម៉ាក​ឌ្រីម​សេ ១២៥ ស៊េរីឆ្នាំ២០១២ តែម្នាក់ឯង។ អ្នកបើកបរ រួម​ទាំង​អ្នកជិះ ក្នុងរថយន្ត​ចំនួន​៤នាក់ក្នុងនោះ ស្រី​២នាក់ បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ​សមត្ថកិច្ចបានចុះទៅវាស់​វែង ហើយស្ទូច​យកម៉ូតូ និងរថយន្តបង្កហេតុ ទៅ​រក្សាទុក ដើម្បីដោះស្រាយបន្តទៀត ខណៈ​ដែលអ្នកបើកបររថយន្ត និងអ្នក​រួមដំណើរ​ដែល​គេ​មិនស្គាល់អត្តសញ្ញាណបាន​និងកំពុងរត់គេច​ខ្លួន។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕