ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អច្ឆរិយអាយុ​4​ឆ្នាំ​មាន​សមត្ថភាព​ពិសេស

11 ឆ្នាំ មុន

ក្មេង​ប្រុស ឃីល័រ លីម (Kyler Lim) ទើប​តែ​មាន​អាយុ​៤​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មាន​សមត្ថ​ភាព​ពិសេស​​​អាច​អាន​អក្សរ​ ហើយ​​​ចាំ​ពាក្យ​ទាំង​នោះ​ ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​អ៊ាស៊ី​វ័ន​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១១ កក្កដា កន្លង​មក ។

ប្រភព​បន្ត​ថា នៅ​ពេល​ឃីល័រ​ មាន​អាយុ​១៨​ខែ ឪពុក​ម្តាយ​របស់​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឃើញ​គេ​កំពុង​អាន​ទស្សនា​វដ្តី​មួយ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវបញ្ចេញ​សំឡេង​ខ្លាំង​ៗ ។ ស្ថិត​ក្នុង​ភាព​ស្រឡាំង​កាំង​នូវ​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ​នាពេល​នោះ លោក ស្ទីវិន លីម ​និង​អ្នក​ស្រី ហ្វ៊ីលីសែ​បាន​បញ្ជូន​ឃីល័រ​ទៅ​ប្រឡង​សំនួរ IQ (ធ្វើ​តេស្ត​ពី​ភាព​ឈ្លាស​វៃ​) ហើយ​លទ្ធ​ផល​គេ​បាន​ពិន្ទុ ១៤០ពិន្ទុ ខណៈ​ពិន្ទុ​គិត​ជា​មធ្យម​សម្រាប់​​​ប្រឡង​សំនួរ​ពី​ភាព​ឈ្លាស​វៃ​របស់​មនុស្ស​ពេញ​វ័យ​នៅ​​ប្រទេស​សិង្ហបុរី​ តែ១០៣​ពិន្ទុ​ប៉ុណ្ណោះ។ ដូច្នេះ​ពិន្ទុ​របស់​ឃីល័រ​លើស​មធ្យម​ភាគ​នៃ​ពិន្ទុ​​របស់​មនុស្ស​ពេញ​វ័យ​ទៅ​ទៀត។

ប្រភព​​បន្ត​ទៀត​ថា ពេល​នេះ​ឃីល័រ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​អង្គការ​ MENSA​ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី ។ MENSA គឺ​​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បង្កើត​ឡើង​សម្រាប់​ធ្វើ​តេស្ត​សមត្ថភាព​របស់​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ទី​ក្រុង​Caythorpe​, Lincolnshire ប្រទេស​អង់​គ្លេស ។​ទន្ទឹម​នឹង​នេះ​ឃីល័រ​កំពុង​សប្បាយ​រីក​រាយ​ជា​មួយ​ការ​អាន​សៀវ​ភៅ, ការ​លេង​ល្បង​ប្រាជ្ញា​ ដើម្បី​បង្កើន​ចំណេះ​ដឹង​ក្នុង​អំឡុង​ពេល​វិស្សមកាល​របស់​គេ ។
ឃីល័រ មិន​ត្រឹម​តែ​ចេះ​អាន​អក្សរ​ទាំង​នៅ​ក្មេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សមត្ថភាព​សរសេរ​អក្សរ​ដោយ​ដៃ​ទាំង​ពីរ​​​ទៀត​ផង ។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​បណ្តាញ​ទូរទស្សន៍​ RazorTV ក្មេងប្រុស​អច្ឆរិយ​នេះ​បាន​ឱ្យ​ដឹង​ពី​សមត្ថភាព​ និង​ចំណង់​ចំណូល​ចិត្ត​របស់​គេ​ទៀត​ផង គឺ​គេ​ចង់​ក្លាយ​ទៅ​ជាអ្នក​គ្រប់​គ្រង់​អាជីវកម្ម​ និង​ជា​វិស្វករ​នៅ​ក្នុង​ក្រុម​ហ៊ុនធំមួយ​ ៕​