រាជធានីភ្នំពេញ ៖ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំត្រូវបានប៉ូលិសសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃសហការជាមួយប៉ូលិសមូលដ្ឋានធ្វើការចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ កក្កដា ២០១២ នៅផ្ទះរបស់គាត់ដែលជាស្ថានីយវិទ្យុសំបុកឃ្មុំ អគារលេខ៣៣ ផ្លូវលេខ២៦BT ក្រុម១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពាក់ព័ន្ធបទល្មើសចាប់ដី ញុះញង់ឱ្យមានការចាប់ដីរដ្ឋខុសច្បាប់ និងពាក់ព័ន្ធចលនាបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ។
ការចាប់ខ្លួនលោកម៉ម សូណង់ដូ នេះធ្វើឡើងតាមដីកាបង្គាប់របស់សាលាដំបូងខេត្តក្រចេះ ហើយឥឡូវនេះប៉ូលិសបាននាំខ្លួនលោកទៅសាកសួរនៅក្រសួងមហាផ្ទៃជុំវិញរឿងបង្កើតតំបន់អបគមន៍, ចាប់ដីរដ្ឋខុសឹច្បាប់…។
គួរបញ្ជាក់ថា ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូ បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងការបំផុសឲ្យប្រជាពលរដ្ឋចាប់ដីដោយខុសច្បាប់នៅស្រុកឆ្លូងខេត្តក្រចេះ ហើយថ្មីៗនេះលោកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ ទី១២ កក្កដា ២០១២ ។
សូមបញ្ជាក់ថា កាលពីដើមខែកក្កដា២០១២នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង លោកម៉ម សូណង់ដូ ដោយសារតែជាប់ចោទនឹងករណីបំផុសឲ្យប្រជាពលរដ្ឋចាប់ដីខុសច្បាប់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
សូមរំលឹកថា នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃសុក្រទី៦ កក្កដា ២០១២សមាគមអ្នកប្រជាធិបតេយ្យដែលដឹកនំាដោយ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM ១០៥ បានធ្វើការច្រានចោលថា ខ្លួនមិនមានការពាក់ព័ន្ធនឹងបញ្ហាដីធ្លីជុំវិញព្រឹត្តិការណ៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះទេ ។ លោកជា បំរុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតថា សមាគមអ្នកប្រជាធិបតេ្យមិនបានបញ្ជាឲ្យមានការធ្វើសកម្មភាពនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះទេ ហើយថា លោកម៉ម សូណង់ដូ ក៏ពុំមានការពាក់ព័ន្ធនឹងបញ្ហានេះដែរ ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ឧសភា ២០១២កន្លងទៅ កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលជិត១ពាន់នាក់ រួមជាមួយនឹងឧទ្ធម្ភាគចក្រផងបានធ្វើការឡោមព័ទ្ធនិងបង្រ្កាបក្រុមអ្នកភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយចោទថា ចាប់់ដីដោយខុសច្បាប់ និងបានប៉ុនប៉ងបង្កើតតំបន់អបគមន៍ ។ ក្នុងហេរុការណ៍ដែលរាជរដ្ឋាភិបាលអះអាងថា ជាការបង្រ្កាបក្រុមអនាធិបតេយ្យនាពេលនោះ បានធ្វើឲ្យកុមារីម្នាក់អាយុ១៤ឆ្នាំ ឈ្មោះហេង ចាន់ថា ស្លាប់ដោយគ្រាប់កំាភ្លើងរបស់សមត្ថកិច្ច ។
នៅថ្ងៃជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ដោយបានលើកឡើងថា នៅភូមិសាស្ដ្រភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មានពួកអនាធិបតេយ្យមួយក្រុម មានតួនាទីជាអ្នកដឹកនាំ និងជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យមានឈ្មោះប៊ុន រដ្ឋា ជាមេខ្លោង ដោយបានប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់នានាជាធរមានរបស់ប្រទេសកម្ពុជា ហើយអាជ្ញាធរបានស្វែងរកចាប់ខ្លួនអ្នកទាំង៥នាក់នោះ មានឈ្មោះប៊ុន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ប៊ុន ឆន ភេទប្រុស អាយុ៥៥ឆ្នាំ ឈ្មោះសុខ តុង ភេទប្រុស អាយុ៦១ឆ្នាំ ម៉ា ឆាង ភេទប្រុស អាយុ៤៧ឆ្នាំ និងខាត់ សារឿន ភេទប្រុស អាយុ៤២ឆ្នាំ ៕
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...
ខេត្តសៀមរាប ៖ យុវជនម្នាក់បានត្រូវក្រុមគ្រួសារខាងស្រី ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដោយចោទប្រកាន់ពីបទចាប់រំលោភកូនស្រីរបស់គាត់ ។ ជុំវិញករណីនេះ ធ្វើឱ្យអ្នកតាមដាន...
ខេត្តប៉ៃលិន ៖ រហូតមកដល់ចុងឆ្នាំ២០១៩នេះ បើទោះបីជាដំណាំកសិផលមួយចំនួនមានការធ្លាក់ថ្លៃ ដែលជាហេតុធ្វើឱ្យកសិករមួយចំនួនស្ទើរតែបោះបង់ចោលរបររបស់ខ្លួន ដោយឡែក...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ម្ចាស់ម៉ាស៊ីនកិនស្រូវទាំងអស់ដែលប្រមូលទិញស្រូវពីប្រជាពលដ្ឋមេត្តាកុំធ្វើការទម្លាក់ថ្លៃ...
ខេត្តប៉ៃលិន ៖ បើគេសង្កេតមើលទៅរោងខ្យុសនៅក្បែរមាត់អូរភ្នំដំបង ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហាក់ដូចជាមានសភាពស្ងប់ស្ងាត់មនុស្សបន្តិច ដោយ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែលលោក Pep Guardiola ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Barcelona ថ្មីៗនេះ នាយកក្លិប លោក Josep Maria Bartomeu បាននិយាយ...
ជាមួយនឹងការដាក់បង្ហាញរថយន្តម៉ាក Aston Martin DBX ក្រុមហ៊ុនរថយន្តប្រណីតរបស់ចក្រភពអង់គ្លេសកំពុងសង្ឃឹមថា នឹងមានវាសនាខ្ពស់ អាចជួយបន្ថែមការវិនិយោគរបស់មហាសេដ្ឋីកាណាដា Lawrence...
ខេត្តក្រចេះ៖ ក្រុមមន្ត្រីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀតត្រូវបាន គេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេមេគង្គខេត្តក្រចេះ ជាមួយនិងផ្សោតមេធំមួយ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅពេលនេះ Lionel Messi មានចំនួនគ្រាប់បាល់សរុបដល់ទៅ ៦១៧គ្រាប់ ដែលមានចំនួនច្រើនជាងកីឡាករខ្លាំងៗបីនាក់បូកចូលគ្នានៅ Barcelona។កាលពីថ្ងៃ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីដាក់ពាក្យបណ្ដឹងសុំ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អនាគតរបស់ Kylian Mbappe នៅ Paris Saint-Germain ហាក់ដូចជាស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីមានរបាយការណ៍លេចឡើងថា កីឡាករបារាំងរូបនេះបានបដិសេធមិនចុះ...
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាការសម្រេចដោយឆន្ទានុសិទ្ធិ...
រាជធានីភ្នំពេញ ៖ អតីតតារាកំប្លែងពោរពេញដោយទេពកោសល្យអ្នកនាងអយ ដែលបាត់វត្តមាន៦ទៅ៧ឆ្នាំនោះ បានបង្ហាញវត្តមានគ្រប់សកម្មភាពសិល្បៈដែលមានពិធីផ្សេងៗ។ ដោយសារតែ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាកររបស់ហង្សក្រហម Sadio Mane បានប្រាប់ពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការដណ្តើមពាន Ballon d’Or ឆ្នាំ២០១៩។Mane ឈរ...
ការលើសជាតិស្ករក្នុងឈាមកើតឡើងនៅពេលដែលមានជាតិស្ករច្រើនខុសធម្មតាកំពុងតែចរាចរណ៍ក្នុងចរន្តឈាម។ វាអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទ សរសៃឈាម និងសរីរាង្គជាច្រើន...
ក្រុមហ៊ុន Ford កំពុងព្យាយាមចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយកែច្នៃកាកសំណល់កាហ្វេចាស់ពីហាង McDonald’s ទៅជាគ្រឿងបន្លាស់រថយន្ត។ Ford បាន...
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឆ្នាំ២០១៩ខេត្តបន្ទាយមានជ័យមានអ្នកជំងឺគ្រុនចាញ់ចំនួន១៤នាក់ត្រូវបានព្យាបាលជាសះស្បើយគ្មានអ្នកគ្រោះថ្នាក់ឡើយ នេះបើយោងតាមរបាយការណ៍...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមលើករណីជនជាតិចិន៣នាក់ ប៉ុនប៉ងលួចយករថយន្តនៅក្នុងបរិវេណសាលាក្រុងព្រះសីហនុ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១០ ឧសភា ត្រូវ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរសុទ្ធតែក្មេងៗបានធ្វើសកម្មភាពជិះម៉ូតូដើរដេញវៃយកម៉ូតូពីពលរដ្ឋនៅតាមផ្លូវត្រូវកម្លាំងនគរបាលស្រុកអង្គ...
ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកនាថ្ងៃទី១១ ធ្នូ នេះ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំពិធីមហោស្រព...