ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់​លិខិត​ដឹក​ត្រី​ប្រា​និង​អណ្ដែង ​តែ​ដឹក​ក្បាល​ត្រី​ឆ្ដោ​និង​ត្រី​ទី​ឡា​ព្យ៉ា

15 ឆ្នាំ មុន

ខេត្ដតាកែវ ៖ រថយន្ដ​ដឹក​ត្រី​ចូល​មក​ពី ស្រុក​យួន​១​គ្រឿង​បាន​ត្រូវ​កំលាំង​កង​រាជ អាវុធហត្ថ​ខេត្ដ​ដេញចាប់​បាន រួច​ប្រគល់​ឱ្យ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដ​ដើម្បី​ចាត់ការ​តាម ច្បាប់ ដែល​ត្រី​ទាំង​អស់នោះ ឈ្មួញ​ដឹក​ចូល មក​តាម​ច្រករបៀង​ស្រុក​បុរី​ជលសា រួច​ផ្ទេរ តាម​រថយន្ដ​ផ្សេង​បន្ដ​ទៅ​លក់​នៅ​រាជធានីភ្នំពេញ ។ ការ​ចាប់​រថយន្ដ​ដឹក​ត្រី​ចូល​មក ពី​ស្រុក​យួន​នេះ គឺ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​២ ស្ថិត​ក្នុងភូមិ​គោក​.​ញ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង កាលពី

ខេត្ដតាកែវ ៖ រថយន្ដ​ដឹក​ត្រី​ចូល​មក​ពី ស្រុក​យួន​១​គ្រឿង​បាន​ត្រូវ​កំលាំង​កង​រាជ អាវុធហត្ថ​ខេត្ដ​ដេញចាប់​បាន រួច​ប្រគល់​ឱ្យ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដ​ដើម្បី​ចាត់ការ​តាម ច្បាប់ ដែល​ត្រី​ទាំង​អស់នោះ ឈ្មួញ​ដឹក​ចូល មក​តាម​ច្រករបៀង​ស្រុក​បុរី​ជលសា រួច​ផ្ទេរ តាម​រថយន្ដ​ផ្សេង​បន្ដ​ទៅ​លក់​នៅ​រាជធានីភ្នំពេញ ។ ការ​ចាប់​រថយន្ដ​ដឹក​ត្រី​ចូល​មក ពី​ស្រុក​យួន​នេះ គឺ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​២ ស្ថិត​ក្នុងភូមិ​គោក​.​ញ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង កាលពី​ថ្ងៃ​ទី​៥ មិថុនា វេលា ម៉ោង​១០ និង​៣០​នាទី​យប់ ។

លោក​អនុសេនីយ៍ឯក​ឡា យ៉ស់​យ៉ា ជំនួយការ​មន្ទីរ​សន្ដិសុខ​ព្រហ្មទណ្ឌ​ខេត្ដ​បានឱ្យ ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា មាន​ឈ្មួញ លួច​ដឹក​ត្រី​តាម​ទូក​ពី​ស្រុក​យួន​ចូល​មក​ស្រុក បុរី​ជលសា រួច​មក​ឡើង​រថយន្ដ​នៅ​កំពង់ទូក កំពង់អំពិល​នោះ លោក​ក៏​បាន​រាយការណ៍ សុំ​គោលការណ៍​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ ។ បន្ទាប់​មក លោក​មេបញ្ជាការ​បាន​ចេញ​បទ បញ្ជា​ឱ្យ​លោក​ចាប់​រថយន្ដ​ដឹក​ត្រី​ខុសច្បាប់
នោះ​ឱ្យ​ខាង​តែ​បាន ហើយ​លោក​បាន​យក កំលាំង​ពី​ស្រុក​ទ្រាំង​ចេញ​ប្រតិបត្ដិការ លុះ ដល់​កន្លែង​កើតហេតុ​មាន​រថយន្ដ​ដឹក​ត្រី​ចំនួន​៨​គ្រឿង​តែ​ដោយ​លោក​មាន​រថយន្ដ​សំរាប់ដេញ​តែ​១​គ្រឿង ទើប​កំលាំង​ចាប់​បាន​តែ ១​គ្រឿង ចំណែក​៧​គ្រឿង​ទៀត​គេច​អស់ ។

លោក​ឡា យ៉ា​ស់​យ៉ា បាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​ចាប់​បាន លោក​ក៏​នាំ​យក​រថយន្ដ​ដឹក ត្រី​នោះ​មក​ទីបញ្ជាការ​ខេត្ដ ហើយ​នៅ​ព្រឹក ថ្ងៃ​ទី​៦ មិថុនា បាន​រើ​ចេញពី​ក្នុង​រថយន្ដ ដើម្បី ពិនិត្យ​ទៅ​ឃើញ​មាន​ក្បាល និង​ពោះ​ត្រី​ឆ្ដោ ចំនួន​៣៥​ស្បោង ត្រី​ទី​ឡា​ព្យ៉ា​ចំនួន​១៩ ស្បោង និង​ត្រី​ប្រា​៣​ស្បោង ។  ចំណែក​នៅ ក្នុង​លិខិតអនុញាត គឺ​ឱ្យ​ដឹក​តែ​ត្រី​ប្រា​និង​ត្រី អណ្ដែង​ប៉ុណ្ណោះ តែ​នេះ​គេ​ដឹក​ក្បាល​ត្រី​ឆ្ដោ ពោះ និង​ត្រី​ទី​ឡា​ព្យ៉ា​សរុប​ទាំងអស់​៣៥០ គីឡូក្រាម ។
ម្ចាស់​ត្រី​ឈ្មោះ​កង រាម បាន​ប្រាប់​កោះ សន្ដិភាព​ថា ត្រី​ទាំង​អស់នេះ​លោក​ទទួល ទិញ​ពី​លោក​ជូ សា​រឿ​ន ជា​ថៅកែ​ធំ​ដែល​រក ស៊ី​ដឹក​ត្រី​ពី​ស្រុក​យួន​ចូល​មក​កំពង់ទូក​កំពង់ អំពិល ស្រុក​បុរី​ជលសា ដោយ​លោក​ទទួល ទិញ​បន្ដ​១​គីឡូក្រាម​៣.០០០​រៀល លក់​ដល់ ភ្នំពេញ​១​គីឡូក្រាម​បាន​៥.០០០​រៀល​។

លោក​គឹ​ម សា​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល ផល​ខេត្ដ​បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ ថា ចំពោះ​ក្បាល​ត្រី​ឆ្ដោ ពោះ និង​ត្រី​ទី​ឡា ព្យ៉ា ដែល​កងរាជអាវុធហត្ថ​ចាប់​ប្រគល់​ឱ្យ នេះ គឺ​យើង​គ្រាន់តែ​ធ្វើការ​ពិន័យ​ទេ មិន​អាច ដុត​ចោល​បាន​ឡើយ ហើយ​ត្រី​ដែល​យើង អាច​ដុត​កំទេច​ចោល​នោះ​មាន​តែ​ត្រី​ចាប និង ត្រី​ប្រា​ប្រឡាក់​ដែល​មាន​ជាតិ​គីមី​ប៉ុណ្ណោះ ។