ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​មុខ​៣​ឬ​សាលា​រួមចិត្ដ ចុង​នៃ​កំពូលភ្នំ​ដងរែក តំបន់​សំគាល់​ព្រំប្រទល់​ប្រទេស​៣ តែ​ធ្វើ​ចូល​ដី​កម្ពុជា​៣០០​ម

14 ឆ្នាំ មុន

តំបន់​មុំ​បី​ជា​ចំណុច​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​សំរាប់​ប្រទេស​បី​ដែល​មាន ​ព្រំប្រទល់​ជាប់​គ្នាស្ថិត​នៅ​ទិសឧត្ដរ​នៃ​ប្រទេស​កម្ពុជា ។ មុំ​បីស្ថិត​នៅ​ចំណុចកំពូល​នៃ​ចុង​ភ្នំ​ដងរែក​មានព្រំប្រទល់​ជាប់​ខេត្ដ​ ចំនួន​បី​នៃ​ប្រទេស​បី ក្នុងនោះ​មាន​ខេត្ដព្រះវិហារ​ប្រទេស​កម្ពុជា​, ខេត្ដ អ៊ូ​ប៊ុ​ន ប្រទេស​សៀម និង​ខេត្ដ​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ តំបន់​មុំ​បី​ស្ថិត​នៅ​ចុង​ភ្នំ​ដងរែក​ភាគ​ខាងជើង​ប្រទេស​ត្រង់​ចំណុច​ ក្បាលទន្លេ​ល្ពៅ​ដែល​ហូរ​ចាក់​ទន្លេមេគង្គ​លើ​នៃប្រទេស​កម្ពុជា

តំបន់​មុំ​បី​ជា​ចំណុច​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​សំរាប់​ប្រទេស​បី​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នាស្ថិត​នៅ​ទិសឧត្ដរ​នៃ​ប្រទេស​កម្ពុជា ។ មុំ​បីស្ថិត​នៅ​ចំណុចកំពូល​នៃ​ចុង​ភ្នំ​ដងរែក​មានព្រំប្រទល់​ជាប់​ខេត្ដ​ចំនួន​បី​នៃ​ប្រទេស​បី ក្នុងនោះ​មាន​ខេត្ដព្រះវិហារ​ប្រទេស​កម្ពុជា​, ខេត្ដ អ៊ូ​ប៊ុ​ន ប្រទេស​សៀម និង​ខេត្ដ​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ តំបន់​មុំ​បី​ស្ថិត​នៅ​ចុង​ភ្នំ​ដងរែក​ភាគ​ខាងជើង​ប្រទេស​ត្រង់​ចំណុច​ក្បាលទន្លេ​ល្ពៅ​ដែល​ហូរ​ចាក់​ទន្លេមេគង្គ​លើ​នៃប្រទេស​កម្ពុជា ។ តំបន់​មុំ​បី​មាន​ប្រវត្ដិ​ជា​យូរណាស់​មក​ហើយ​សំរាប់​ក្រុម​អ្នកតស៊ូ​ខាងនយោបាយ​របស់​ប្រទេស​កម្ពុជានិង​ជាទីកន្លែង​ក្រុម​ចោរ​លាក់ខ្លួន​ឆ្លង​ដែន​ចេញ​-​ចូលប្រទេស​ទាំង​បី​ទៀត​ផង ។អ្នកនយោបាយ​ខ្មែរ​ដែល​ធ្លាប់​បាន​ទៅជ្រកកោន​ក្នុង​តំបន់​នោះ​ឱ្យ​ដឹង​ថាតំបន់​មុំ​បីគឺជា​តំបន់​មួយ​ដែល​មាន​ភូមិសាស្ដ្រ​ដ៏​ពិសិដ្ឋសំរាប់​ផ្ដល់​ឱ្យ​អ្នកតស៊ូ​មិន​ថា​ឡើយ​តែប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ចាប់តាំងពីទស​វត្ស​ឆ្នាំ​១៩៤០ នា​សម័យ​អាណានិគមបារាំង​គ្រប់គ្រង​ឥណ្ឌូចិនតំបន់​នោះ​មាន​ទាំងអ្នកតស៊ូ​សៀម ឡាវ និង​វៀតណាម​សេរីដែល​ពួក​អ្នកតស៊ូ​ទាំង​អស់នោះ​ស្ថិត​ក្រោមការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​ធំ​ៗ ក្នុង​នោះ​មាន​ដូចជា​អា​មេ​រិ​កនិង​ចិន​ជាដើម ។ អ្នកតស៊ូ​ខាងនយោបាយ​ដែលរ​ត់ទៅ​កាន់​តំបន់​នោះ​សុទ្ធតែ បាន​ទទួល​ជំនួយ​ជា​ច្រើន​ទាំង​ស្បៀងអាហារ ទាំង​គ្រឿង​សព្វាវុធ និង​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​កងកំលាំង​រៀង​ៗ​ខ្លួន​ដើម្បី​តស៊ូ​ដ៏យូរអង្វែង ។

តំបន់​នោះ​ពុំ​មាន​ផ្លូវ​គមនាគមន៍​ចេញចូល​ទៅ​ដល់​ទេ គឺជា​ភូមិសាស្ដ្រ​ល្អ​បំផុតសំរាប់​ពួក​អ្នកតស៊ូ​ទាំង​ការ​លាក់ខ្លួនទាំង ការ​លួច​ឆ្លង​ដែន​ដើម្បី​ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំង​បី ។ តំបន់​មុំ​បី​ស្ទើរតែរាប់​សិប​ទស​វត្ស​មក​ហើយ​ប្រទេស​ទាំង​បី​ពុំសូវ​ដែល​បាន​យកចិត្ដទុកដាក់​ក្នុង​ការ​អភិវ​ឌ្ឍ​ទេ ។ ដោយឡែក​តំបន់​មុំ​បី​ក្នុង​ចំណែកទឹកដី​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៧០ បន្ទាប់​ពីមានការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្ដេចព្រះ នរោត្ដម សីហ​នុ ពី​ព្រះ​ប្រមុខរដ្ឋ​មកតំបន់ នោះ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​អ្នកតស៊ូ​ខាងនយោបាយ​ខ្មែរ​ជា​ច្រើន​បក្សដោយ​គេ​យកតំបន់​នោះ​ធ្វើ​ជា​កន្លែង​លាក់ខ្លួន​ពួន​អាត្មាដើម្បី​បន្ដ​ការ​ច្បាំង​ប្រយុទ្ធ​បង្ហូរឈាម​យ៉ាងក្ដៅ​គគុក​រវាង​ខ្មែរនិង​ខ្មែរ​។រហូត​មក​ដល់​ចុងឆ្នាំ​១៩៩៨ បន្ទាប់​ពី​មានគោលនយោបាយ​ឈ្នះ​=​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ទើប​តំបន់​មុំ​បី បាន​ក្លាយទៅជា​តំបន់​មាន​សន្ដិភាព​ចុងក្រោយ​គេ​បំផុត​ក្នុង​ប្រទេស​រហូត​មក​ទល់​នឹងពេល​បច្ចុប្បន្ន ។ តំបន់​នោះ​កំពុង​ក្លាយទៅជាតំបន់​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដ៏​ធំមួយ​ដោយ​មានការ​ជួយ​ស្វែងរក​មូលនិធិ និងឧបត្ថម្ភ​ដ៏​សន្ធឹកសន្ធាប់​ផ្ទាល់​ពី​សំណាក់​សម្ដេច តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​តាម​ព័​ត៌មាន​ដែល​កោះសន្ដិភាព​ក្ដាប់​បាន និង​ដឹង​តាម ការ​និយាយ​ត​ៗ​គ្នា​ថាត្រូវ​បាន​លោក​ឧត្ដម សេនីយ៍​ខ្មែរ​ម្នាក់​ឈ្មោះ នួន ភា អតីត​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​១​ជា​អ្នក​កសាងឡើង​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០ ដែល​សម័យនោះ​តំបន់​មុំ​បី​អានសេះ​ស្ថិត​តាម​បណ្ដោយជួរ​ភ្នំ​ដងរែកគឺ​គ្រប់គ្រង​ដោយ​យោធភូមិភាគ​ទី​១ ។ ការ​ពិត​សាលា​រួមចិត្ដ​ដែល​សង់ឡើង​នៅ​លើ​ចំណុច​ត្រីកោណ​នៃ​តំបន់​មុំ​បីនោះគឺ​មិនមែន​សង់​ឡើង​នៅ​ទស​វត្ស​ឆ្នាំ១៩៩០ និង​មិនមែន​ជា​ស្នាដៃ​របស់​អតីតឧត្ដមសេនីយ៍​នួន ភា ទេ ។ តាម​ការ​អះ អាង​ជា​ច្រើន​ពី​អតីតមន្ដ្រី​រាជការ​ស៊ី​វិល និងអតីត​មេបញ្ជាការ​ទ័ព​កម្ពុជា​ជា​ច្រើន​រូប​ដែលដឹង​ច្បាស់​ពី​ប្រវត្ដិ​សាលា​រួមចិត្ដ​ឱ្យ​ដឹង​ថា សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ គឺ​ត្រូវ​បានកសាង​ឡើង​នៅ​ពាក់កណ្ដាល​នៃ​ទស​វត្ស​ឆ្នាំ៩០ ក្រោយ​ពេល​មាន​រាជរដ្ឋាភិបាល​កម្ពុជាអាណត្ដិ​ទី​១ ដោយ​ក្រុមហ៊ុន​ឈើហុប​ក្នុងស្រុក​របស់​ថៃ​ឈ្មោះ​ប៊ុល​ឡា​ផា ។
កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ ២០១០ អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​បាន ជួប​សាកសួរ​លោក​ឧត្ដមសេនីយ៍​នួន ភា អតីតនាយសេនាធិការ​យោធភូមិ​ភាគ​ទី​១ បច្ចុប្បន្នជា​នាយ​រង​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទខណៈ លោក​ឧត្ដមសេនីយ៍​អមដំណើរ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយមាស​៥ និង​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ដំណើរ​អញ្ជើញ​ទៅ​សួរសុខទុក្ខ​កងកំលាំងកម្ពុជា​នៅ​តាម​ខ្សែត្រៀម​ជួរ​មុខ​នៃ​តំបន់​មុំ​បី ហើយ​លោក​ឧត្ដមសេនីយ៍​បាន​បំភ្លឺ​ប្រាប់​កោះសន្ដិភាព​ថា រូប​លោក​ផ្ទាល់​ពុំ​មែន​ជា​អ្នកសាងសាលា​រួមចិត្ដ​នៅ​ក្នុង​ដី​របស់​កម្ពុជានោះ​ទេ ។

ទោះជា​យ៉ាងណា​ក្ដី​រូប​លោក​ផ្ទាល់ដឹង​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​កសាងព្រោះ​នៅក្នុង​អំឡុង​ខែកញា និង​ខែតុលា ឆ្នាំ​១៩៩៧  ជា​គណៈ​មេបញ្ជាការ​សមរភូមិ​ទិស​ព្រំដែននៃ​តំបន់​មុំ​បីនិង​អានសេះ ។លោក​ឧត្ដមសេនីយ៍​បញ្ជាក់​ថា សាលា មុខ​បី​ហៅ​សាលា​រួមចិត្ដត្រូវ​បាន​កសាង​ឡើង នៅ​ឆ្នាំ​១៩៩៤ ដោយ​ក្រុមហ៊ុន​ឯកជន​សៀម ឈ្មោះ​ប៊ុល ឡា​ផា ដែល​ជា​ក្រុមហ៊ុន​ក្នុង ស្រុក​សៀម​រកស៊ី​ឈើហុប ។ ការ​សាងសង់សាលា​រួមចិត្ដ​នេះ​ក៏​បាន​សហការ​ជាមួយ អាជ្ញាធរ​ខេត្ដព្រះវិហារ​ផង​ដែរ ដែល​ពេលនោះ​មាន​លោក​ឧត្ដមសេនីយ៍ មៀន សា​រិ​ន អតីត​ជា​អភិបាល​ខេត្ដព្រះវិហារ​មក​ពី​កូតា ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ក្នុង​អាណត្ដិ​ទី​១​នៃ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ។ ក្រុមហ៊ុន​ប៊ុល​ឡា​ផា កសាងសាលា​មុខ​បី​នៅ​លើ​មុំ​បី​នោះ គឺ​ក្នុង​គោលបំណង​ដើម្បី​ដាក់​ឱ្យ​ត្រូវ​ចំណុច​ត្រីកោណ​នៃរង្វាស់​ផែនទី​ប្រទេស​ទាំង​បី​លើ​តំបន់​នោះ តែធាតុ​ពិត​សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដគឺត្រូវ​បាន​សង់​ឡើង​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជាតែ​ម្នាក់ឯង​ក្នុង​ជំរៅ​៣០០​ម៉ែត្រ​ឯណោះ​មិនមែន​លើ​ចំណុចសូន្យ​ដូចដែល​ថៅកែ​សៀមបាន​គិត​នោះ​ទេ ។សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​គេ​សង់ឡើង​អំពី​ឈើបាត​ក្រោម​បេតុងក្រាល​ការ៉ូ និង​ប្រក់​ហ្វ៊ី​ប្រូ​ពណ៌​ក្រហមនិង​រចនា​ដំបូលចេញ​ជា​បី​មុខមួយ​ជ្រុង​បែរមុខ​ទៅ​ទិស​ខាងត្បូង គឺ​ប្រទេស​កម្ពុជា​មាន​តំកល់​ព្រះពុទ្ធ រូប​១​អង្គ​បែរមុខ​ទៅ​ទិស​ខាងត្បូង និង​មានតំកល់​រូប​អប្សរានិង​រចនា​នៅ​លើ​ជ្រុង​ដំបូលមាន​រូបព្រហ្ម​មុខ​បួន​។

មួយ​ជ្រុង​ទៀត​បែរមុខ​ទៅ​ទិស​ខាងជើង​ឆៀង​ខាងលិច គឺប្រទេស​សៀម​មាន​តំកល់​ព្រះ​ពុទ្ធរូប​បែរមុខ ទៅ​ទិស​ខាងជើងនិង​នៅ​លើ​ជ្រុង​ដំបូល​ខាងលើ​មាន​រូប​ទេវតា​។ មួយ​ជ្រុង​ទៀត​បែរមុខទៅ​ទិស​ខាងកើតគឺ​បែរ​ទៅ​ប្រទេស​ឡាវ មាន​តំកល់​ព្រះ​ពុទ្ធរូប​ដូច​គ្នា​នៅ​លើ​ជ្រុង​ដំបូល​ខាងលើ​មាន​រូប​ដើមឈើ ។បច្ចុប្បន្ន​សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដដែល​សៀម​សង់​ឡើង​នៅ​លើ​ទឹកដី​របស់កម្ពុជា​នោះ​តាម​មន្ដ្រី​យោធា​កម្ពុជា​ដែលកំពុង​ប្រចាំការ​នៅ​លើ​មុំ​បី​បានឱ្យ​ដឹង​ថា សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​សង់​ឡើងស្ថិត​ក្នុង​ចំណុច​ផែនទី​២២.៨៤.​សូន្យ​២ ។ បច្ចុប្បន្ន​នៅ​ចំណុច​សាលា​រួមចិត្ដ​ពុំ​មាន​ភាគីកងកំលាំង​ណាមួយ​អាច​បោះទីតាំង​ឈរជើង លើ​ចំណុច​នោះ​បាន​ទេ​ទាំង​បី​ភាគី​តែ​អាច ទៅ​ទស្សនា​កំសាន្ដ​បាន​ម្ដងម្កាល​។តំបន់​មុំ​បី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យឈ្មោះ​ថា ជា​តំបន់ត្រីកោណ​មរកត​នោះ គឺ តំបន់​មួយ​ប្រកប​ទៅ​ដោយ​សក្ដានុពល​សេដ្ឋ កិច្ច​ដែល​មាន​វិសាលភាព​យ៉ាង​ធំធេង​សំរាប់ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​រវាង​ប្រទេស​ទាំង​បី​។ តំបន់​មុំ​បី​ខាង​កម្ពុជា​គេ​រំពឹង​ទុក​ថាអាច​ក្លាយ ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​សំរាប់ធ្វើ​កន្លែង​កីឡាវាយកូនគោល​ខ្នាត​អន្ដរជាតិ ។ ពិសេស​តំបន់​នោះ​អនាគត​ដ៏​ខ្លី​ខាងមុខ​គេ​សង្ឃឹមថា នឹង​ក្លាយទៅជា​តំបន់​អភិ វឌ្ឍន៍​ផ្នែក​កសិឧស្សាហកម្ម​របស់​ជាតិ​យ៉ាងធំ ។តំបន់ត្រីកោណ​មរកត​ដែល​ពី​មុន​យើងគិត​ថា ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​នោះ បន្ទាប់​ពី​មានការ​កសាង​ផ្លូវ​គមនាគមន៍​រួច រាល់​ជា​ស្ថាពរ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន​កំពុង​ទទួល​បាន​ភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​ផ្នែក​កសិឧស្សាហកម្ម​ជា​ច្រើន​ចូលទៅ​ទស្សនា​ព្រៃ​ធម្មជាតិ និង​សិក្សា​ផ្ទៃដី សំរាប់​គំរោង​អភិវឌ្ឍន៍​នោះ​ទៀត​ផង ។