ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​ខឹង​គេ​ស្ដីឱ្យ យក​ថង់​ទឹកអំពៅ​គប់​ប៉ូលិសចាប់​អប់រំ

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ក្រុម​យុវជនទំនើង​២​នាក់​ពេល​ផឹកស្រា​ស្រវឹង​ត្រូវ​គេ​ស្ដីឱ្យ​បន្ដិចបន្ដួច យក​ថង់​ទឹកអំពៅ​ដែល​មានទឹកកក​គប់​ទៅ​លើ​គូទំនាស់ បណ្ដាល​ឱ្យ​រង​របួស ពក​ចុង​ចិញ្ចើម ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​យក មក​អប់រំ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី៣ មិថុនា ឆ្នាំ​២០១០ នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ឫស្សី​ក្រោក ។លោក​វរសេនីយ៍ត្រី ផុ​ន សាលី​ម អធិការ នគរបាល​ស្រុក​មង្គលបុរី បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​របស់​ជន​រង​គ្រោះ

ខេត្ដបន្ទាយមានជ័យ ៖ ក្រុម​យុវជនទំនើង​២​នាក់​ពេល​ផឹកស្រា​ស្រវឹង​ត្រូវ​គេ​ស្ដីឱ្យ​បន្ដិចបន្ដួច យក​ថង់​ទឹកអំពៅ​ដែល​មានទឹកកក​គប់​ទៅ​លើ​គូទំនាស់ បណ្ដាល​ឱ្យ​រង​របួស ពក​ចុង​ចិញ្ចើម ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​យក មក​អប់រំ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី៣ មិថុនា ឆ្នាំ​២០១០ នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ឫស្សី​ក្រោក ។លោក​វរសេនីយ៍ត្រី ផុ​ន សាលី​ម អធិការ នគរបាល​ស្រុក​មង្គលបុរី បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​របស់​ជន​រង​គ្រោះ កំលាំង​នគរបាល​ស្រុក​មង្គលបុរី​បាន​ចុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​យុវជន​ទំនើង​ទាំង​២​នាក់ ដែល​មានឈ្មោះ ១-​ឈ្មោះ​សោម ច​ន្ធី ភេទ ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះ​ហាប់ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

ទាំង​២​នាក់​នេះ​រស់ នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ឫស្សី​ក្រោក ស្រុកមង្គលបុរី ។ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១០ យុវជន​ទំនើង​ទាំង​២​នាក់​នេះ បាន​ផឹកស្រា​ស្រវឹង រួច​ជិះ​ម៉ូតូ​ទៅ​ទិញ​បុកល្ហុង ដែល​គេ​លក់​ក្នុងភូមិ​ដើម្បី​យក​មក​ក្លែម ពេល នោះ​មានឈ្មោះឈិ​ត ចាន់​សាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ស្ដី​លើ ឃុំ​គយ​មែ​ង ស្រុក​មង្គលបុរី ឃើញ​ជិះ​ម៉ូតូ​ក្នុង​សភាពស្រវឹងស្រា​បើក​ក្នុង​ល្បឿន​លឿន ក៏​និយាយថា ប្រយ័ត្ន​ដួល​ងាប់ ក៏​កើត​ទំនាស់​នឹង​គ្នាតែ​ម្ដង ។