ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសង្កាត់ទឹកថ្លាចុះពិនិត្យការដាក់ប្រព័ន្ធលូនិងស្ថាបនាផ្លូវក្រាលបេតុង

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ កាលពីរសៀលថ្ងៃ ទី២១ ខែមិថុនា មន្ត្រី​អាជ្ញាធរសង្កាត់ទឹកថ្លា បានចុះពិនិត្យ​ការដាក់​ប្រព័ន្ធ​លូ​ និង​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង ​ដែល​កំពុង​ដំណើរ​ការ​បាន​ប្រមាណ​២០​ទៅ​៣០​ភាគ​​រយ ​នៅ​ក្នុង​ភូមិ​ទឹក​ថ្លា​ និង​ភូមិ​ចុង​ថ្នល់​ខាង​លិច​ ក្នុង​​សង្កាត់​ទឹកថ្លា ខ័ណ្ឌ​សែន​សុខ ។

រាជ​ធានីភ្នំពេញ​ ៖ កាលពីរសៀលថ្ងៃ ទី២១ ខែមិថុនា មន្ត្រី​អាជ្ញាធរសង្កាត់ទឹកថ្លា បានចុះពិនិត្យ​ការដាក់​ប្រព័ន្ធ​លូ​  និង​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង ​ដែល​កំពុង​ដំណើរ​ការ​បាន​ប្រមាណ​២០​ទៅ​៣០​ភាគ​​រយ ​នៅ​ក្នុង​ភូមិ​ទឹក​ថ្លា​ និង​ភូមិ​ចុង​ថ្នល់​ខាង​លិច​ ក្នុង​​សង្កាត់​ទឹកថ្លា ខ័ណ្ឌ​សែន​សុខ ។

លោ តាន់ ណាវិន ចៅសង្កាត់​ទឹក​ថ្លា​ បាន​ឱ្យ​​ដឹង​ថា ​ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​សា​លា​រាជធានី​ភ្នំពេញ​ និង​សាលា​ខណ្ឌ​សែនសុខ ​ជំរុញ​​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ធ្វើ​ឱ្យ​​សង្កាត់​ទឹក​ថ្លា​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ហើយ​ផ្លូវ​ជា​ច្រើន​ខ្សែ​ និង​ប្រព័ន្ធ​លូ​​ត្រូវ​បាន​ស្ថាបនា​ជា​បន្ត​បន្ទាប់ ។ នៅ​ក្នុង​ឆ្នាំ​២០១២​ នេះ​ សង្កាត់​ទឹក​ថ្លា​បាន​ដំណើរការ​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ និង​ដាក់​ប្រព័ន្ធ​លូ​ជា​ច្រើន​ខ្សែ ​ក្នុង​នោះ​ភូមិ​ចុង​ថ្នល់​ខាង​លិច​ ដាក់​ប្រព័ន្ធ​លូ​ចំនួន​២ខ្សែ​ប្រវែង​៦៥៣​ម៉ែត្រ​ ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ប្រវែង​៨៨២​ម៉ែត្រ​គុណ​នឹង​​៥ម៉ែត្រ​ ដែល​ជាគម្រោងអភិវឌ្ឍ​ន៍​​​សង្កាត់​ឆ្នាំ​២០១២ ។

នៅ​ភូមិ​ទឹកថ្លា​ ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ចំនួន​៣ខ្សែ​ប្រវែង​៥៥២​ម៉ែត្រ​  ភូមិអូរ​បែក​ក្អម ​ស្ថាបនា​ផ្លូវ​២ខ្សែ​ប្រវែង​៣៥២​ម៉ែត្រ​ ភូមិ​ត្រពាំង​ឈូក ​ស្ថាបនាផ្លូវ​ក្រាល​បេតុង​​២ខ្សែ​ប្រវែង​៥៥២​ម៉ែត្រ​ និង​ភូមិ​សេប៉េសេ​ស្ថាបនា​​ផ្លូវ​៣ខ្សែ​ប្រវែង​៧២៥​ម៉ែត្រ​ ដែល​ប្រើប្រាស់​ថវិកា​​របស់​សាលារាជធានីភ្នំពេញ ។

លោ តាន់ ណាវិន​ ​បាន​បន្ត​ទៀត​ថា​ ក្រៅ​ពី​ស្ថាបនា​ផ្លូវ ​និង​ដាក់​ប្រព័ន្ធ​លូ​ សង្កាត់​បាន​ជំរុញ​​ការ​ស្តារ​លូរំដោះ​ទឹកភ្លៀង​ជូន​ប្រជាពល​រដ្ឋ​នៅ​ភូមិ​ស្លែងរលើង​ បាន​ប្រវែង​១៩៧​ម៉ែត្រ​​ និង​ស្តារ​លូ​នៅ​ភូមិ​ចុង​ថ្នល់​ខាង​កើត​ និង​ភូមិ​ផ្សារ​ទឹក​ថ្លា​ផងដែរ ។ ក្រៅពី​នេះ​ ​សង្កាត់​នឹង​ខិត​ខំ​ប្រឹងប្រែង​បន្ត​ជំរុញ​​ការ​អភិវឌ្ឍ​សង្កាត់​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​សម្រាប់​អាណត្តិ​ទី​៣​ខាង​មុខ​នេះ ៕