ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល​ ហ្វ្រច់​បញ្ឈប់​លូ​ស៊ាន ប៊ូត​ក្នុង​ទឹក​ទី​៥​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ IBF

13 ឆ្នាំ មុន

កីឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​​​ខាល ហ្វ្រច់​​បាន​​ក្លាយ​​ជា​​ម្ចាស់​​ជើង​​ឯក​​ពិភព​លោក​​៣​​ជំ​នាន់​បន្ទាប់​ពី​បញ្ឈប់​កីឡាករ​កា​ណា​ដា លូ​ស៊ាន ប៊ូត​ក្នុង​ទឹក​ទី​៥​នៅ​​​​សង្វៀន​ Nottingham Capital FM Arena​​ក្រុង​ Nottinghamប្រ​ទេស​អង់​គ្លេស​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៦​ឧសភា​ ​។

កីឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​​​ខាល ហ្វ្រច់​​បាន​​ក្លាយ​​ជា​​ម្ចាស់​​ជើង​​ឯក​​ពិភព​លោក​​៣​​ជំ​នាន់​បន្ទាប់​ពី​បញ្ឈប់​កីឡាករ​កា​ណា​ដា លូ​ស៊ាន ប៊ូត​ក្នុង​ទឹក​ទី​៥​នៅ​​​​សង្វៀន​ Nottingham Capital FM Arena​​ក្រុង​ Nottinghamប្រ​ទេស​អង់​គ្លេស​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៦​ឧសភា​ ​។

អំ​ឡុង​ការ​ប្រ​កួត​ក្នុង​ទឹក​ទី​១​និង​ទី​២ កីឡាករ​ទាំង​ពីរ​បាន​ប្តូរ​កណ្តាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សា​ហាវ​ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​មាន​បញ្ហា​នោះ​ឡើយ​។ ឯទឹក​ទី​៣​​ ការ​ប្រ​កួត​រឹត​តែសា​ហាវ​ជាង​ពីរ​ទឹកដំ​បូង​។ នៅ​ក្នុង​ទឹក​នេះ ប៊ូត​ត្រូវ​អាជ្ញា​កណ្តាល​រាប់​ក្រោយ​ពី​ភ្លាត់​ស្នៀត​ចូល​ពេញ​កណ្តាប់​ដៃ​ខាល ហ្វ្រច់​។ ជា​ថ្មី​ម្តង​ទៀត​ក្នុង​ទឹក​ទី​៤ ខាល​ ហ្វ្រច់​នៅ​តែ​ធ្វើ​បាន​ល្អ​​ដដែល​។ គេ​បាន​ធ្វើ​ឱ្យ​ប៊ូត​ងី​ងើ​វង្វេង​រក​កល់​ដួល​ តែ​សំ​ណាង​ល្អ​ជួង​បញ្ចប់​ទឹក​ក៏​បាន​បន្លឺ​ឡើង​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​ប្រ​កួត​ត្រូវ​បាន​បញ្ចប់​​នៅ​ទឹក​ទី​៥​ក្នុង​នា​ទី​ ១:០៥ខណៈប៊ូត​បាន​បញ្ចេញ​នូវ​ភាព​កំ​សាក​និង​ខ្លប​ខ្លាច​មិន​អាច​វាយ​តបត​លើ​​ហ្វ្រច់​បាន ​ហើយ​យក​ខ្សែ​រេញ​ជា​បង្អែក​។ ក្នុង​ទឹក​នេះ​ ហ្វ្រច់​បាន​ប្រើ​កណ្តាប់​ដៃ​ស្តាំបំ​បាក់​ស្មា​រតី​គូ​ប្រ​កួត​និង​អម​ជា​មួយ​កណ្តាប់​ដៃ​ឆ្វេង​-ស្តាំ​យ៉ាង​ច្រើន​រាប់​ស្ទើរ​មិន​ទាន់​។ ដោយ​មើល​ឃើញ​ ប៊ូត​គ្មាន​លទ្ធ​ភាព​តប​ត​បាន អាជ្ញា​កណ្តាល​ក៏​សម្រេច​បញ្ឈប់​ការ​ប្រ​កួត​ក្នុង​ទឹក​នេះ​។

ហ្វ្រច់​វ័យ​៣៤​ឆ្នាំ​ធ្លាប់​ប្រ​កួត​បាន​ចំនួន ៣១​​លើក​(គិត​ទាំង​លើក​នេះ​)​ក្នុង​នោះ​ចាញ់​២​មិន​ដែល​ស្មើ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំនួន​២១​លើក​។ កាល​ពី​ប្រ​កួត​នៅ​រដ្ឋ​ញូវ​ជើ​ស៊ី សហ​រដ្ឋ​អា​មេរិក​​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១១ គេ​ចាញ់​ពិន្ទុ​កីឡាករ​អា​មេរិក Andre Ward។ គិត​ពី​ខែ​តុ​លា​ឆ្នាំ​២០០៩មក ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាកររូបនេះ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។ ហ្វ្រច់​មិន​ដែល​ធ្លាប់​បរា​ជ័យ​ម្តង​ណា​ទេ​នៅ​ក្នុង​ការ​ប្រ​កួត​៤​លើក​នៅ​ក្នុង​ប្រ​ទេស​អង់​គ្លេស​ បើ​ទោះ​បី​កាល​ពី​ជាង​២ឆ្នាំ​មុន​ គេ​ឈ្នះ​កីឡាករ Andre Dirrellប្រ​ផិត​ប្រ​ផើយ​យ៉ាង​ណា​ក្តី​ ។

​គេ​បាន​ថ្លែង​ថា​៖«បន្ទាប់​ពី​ចាញ់​ Andre Wardមក ខ្ញុំ​ពិត​ជា​ខ្មាសគេ​ខ្លាំង​ណាស់​។ ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ​។ ខ្ញុំ​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​លើក​មុន​»។ លូ​ស៊ាន ប៊ូត​ដែល​មាន​អា​យុ​ទើប​៣២​ឆ្នាំគឺ​ធ្លាប់​មាន​ឯតទគ្គកម្ម​ប្រ​កួត​ល្អ​បំ​ផុត​។ នៅ​ក្នុង​ការ​ឡើង​សង្វៀន ៣១​លើក​នេះ​ជា​លើក​ទី​១​ហើយ​ដែល​គេ​បរា​ជ័យ​​។ កន្លង​មក​ គេ​ធ្លាប់​​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំនួន​២៤លើក។ ប្រ​កួត​​កាល​ពី​ថ្ងៃ​ទី ៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១១នៅ​ទី​ក្រុង​កេ​បិច​ប្រ​ទេស​កា​ណា​ដាគេ​ឈ្នះ​កីឡាករ​ហ្សា​ម៉ា​អុីក Glen Johnson​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ។

ចាប់​ពី​ឈ្នះ​ខ្សែ​ក្រវាត់​នេះ​ក្នុង​ឆ្នាំ ២០០៧​មក គេ​ធ្លាប់​បាន​ឡើង​ការ​ពារ​ចំនួន​៩​លើក​ហើយ​ដោយ​មិន​រាប់​បញ្ចូល​លើក​នេះ​។ ភាគ​ច្រើន​នៃ​ការ​ប្រ​កួត​របស់​គេ​ពី​មុន​មក​ធ្វើ​នៅ​ប្រ​ទេស​កា​ណា​ដា​។ នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​រូប​គេ​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​នៅ​ក្រៅ​ទឹកដី ៕