ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូ ៖ បង្ហាញ​ពី​អ្នក​ជំងឺ​ងើប​ចេញ​ពី​គ្រែវះ​កាត់ដេញ​វាយ​ក្រុម​គ្រូ​ពេទ្យ

11 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​ហេតុ​ការណ៍​ដ៏​កម្រ​មួយ​ដែល​កើត​មាន​នៅ​លើ​លោក​នេះ ហើយ​ក៏អាច​ចាត់​ទុក​ថាជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​លោក​វេជ្ជ​បណ្ឌិត ក៏​ដូច​ជា​ក្រុម​គ្រូ​ពេទ្យ​ផ្នែក​វះ​កាត់​អ្នក​ជំងឺ​ផង​ដែរ ។

យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ឆាយ​ណា​ប៊ឺស​ចេញ​ផ្សាយ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១២ ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង៣​និង​៣០​នាទី​រសៀលថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១២ មាន​ករណី​អ្នក​ជំងឺ​ម្នាក់​ដែល​ត្រូវ​ធ្វើ​ការ​វះ​កាត់​ បែរ​ជា​ក្រោក​ឡើង​អង្គុយ រួច​សម្លឹង​មើល​មុខ​​គ្រូ​ពេទ្យម្នាក់​ដែល​គេ​ស្គាល់​ថា ឈ្មោះ លី​​ (Li) ដោយ​គ្មាន​ហេតុ​​ផល​អ្វី​សោះ រួច​ក៏​​​ចុះ​ចេញ​ពី​គ្រែ​វះ​កាត់​ដេញ​វាយ​ក្រុម​គ្រូ​ពេទ្យ​ពេញ បន្ទប់​ បណ្តាល​ឱ្យ​គ្រូ​ពេទ្យ​រង​របួស និង​សម្ភារ​បរិក្ខា​រពេទ្យ​មួយ​ចំនួន​ត្រូវ​ខូច​ខាត ព្រម​ទាំង​វាយ​បំបែក​កញ្ចក់​បង្អួច​ក្នុង​មន្ទីរ​ពេទ្យ​ទៀត​ផង ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​​ក្នុង​មន្ទីរ​ពេទ្យ People’s Hospital ស្ថិត​នៅក្រុង​​Jingzhou ខេត្ត Hubei ប្រទេសចិន ។

យោង​តាម​ប្រភព​ពី​កាមេរ៉ា​វីដេអូ​​ត្រួត​ពិនិត្យ​នៅ​ក្នុង​បន្ទប់​វះ​កាត់​បាន​បង្ហាញ​ថា បុរស​អ្នក​ជំងឺ​រូប​នោះ​បាន​រុញ​លោក​គ្រូ​ពេទ្យ​លីចេញ បន្ទាប់​ពី​លោក​គ្រូ​ពេទ្យ​លី​បញ្ចុះ​បញ្ចូលគាត់​ឱ្យ​បន្ត​ធ្វើ​ការ​វះ​កាត់ ហើយ​អ្នក​ជំងឺ​រូប​នេះ​ក៏​កញ្ឆក់បាន​ឧបករណ៍​បរិក្ខារពេទ្យ​មួយ​ចំនួនគប់​សំដៅ​ទៅ​លោក​គ្រូ​ពេទ្យ​លី​តែ​ម្តង ។ ចំណែក​​​វេជ្ជបណ្ឌិត​ឯទៀត​ក៏​បាន​រត់​ចេញ​ពី​បន្ទប់​វះ​កាត់​ នៅ​តែ​លោក​គ្រូ​ពេទ្យ​លី ដែល​គាត់​នៅ​ឆ្ងាយ​ពី​ទ្វា​រ ត្រូវ​អ្នក​ជំងឺ​រូប​នេះ​វាយ​ឱ្យ​របួស​ ក ដៃ និង​កន្លែង​ផ្សេង​ទៀត​យ៉ាង​ដំណំ ។ ក្រោយ​មក ​បុរស​អ្នក​ជំងឺ​ក៏​បាន​ចាក​ចេញ​ពី​បន្ទប់​វះ​កាត់​ទៅ ។

នៅ​ក្នុង​នោះ​ដែរ កញ្ចក់​ការ​ពារ​កាំ​រស្មី​នៅ​តាម​ច្រ​របៀង​ត្រូវ​អ្នក​ជំងឺ​រូប​នេះ​វាយ​បំបែក​ បណ្តាល​ឱ្យ​មន្ទីរ​ពេទ្យ​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ការ​វះ​កាត់​ចំនួន​១៥​បន្ទប់​ នៅ​ក្នុង​ជាន់​នេះ​តែ​ម្តង ដោយ​ពួក​គេ​ខ្លាច​ខ្យល់​ខាង​ក្រៅ​បក់​ចូល​មក​ បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ដល់​អ្នក​ជំងឺ​ក្នុង​អំឡុង​ពេល​វះ​កាត់ ។
ប្រភព​បន្ត​ថា ​ក្រោយ​ហេតុ​ការណ៍​នេះ​កើត​ឡើងរយៈពេល​២០​នាទី បន្ទាប់​ពី​មាន​ការ​បញ្ចុះ​បញ្ចូល​ពី​ក្រុម​គ្រួសារ និង​ជំនួយ​បន្ថែម​ពី​ក្រុម​គ្រូពេទ្យ​ ទើប​បុរស​អ្នក​ជំងឺ​រូប​នេះ​ស្ងប់​ចិត្ត​ និង​​យល់​ព្រម​ធ្វើ​ការ​វះ​កាត់​ព្យាបាល​ជំងឺ​ម្តង​ទៀត​ ។

លើក​នេះ ​ដើម្បី​ការ​ពារ​ក្រែង​មាន​ករណី​កើត​ឡើង​ម្តង​ទៀត និង​ដើម្បី​ដំណើរ​ការ​វះ​កាត់​បាន​ជោគ​ជ័យ​ផង​នោះ មន្ទីរ​ពេទ្យ​បាន​យក​គ្រូពេទ្យ​វះ​កាត់​ម្នាក់​ទៀត​មក​ជំនួស​លោក​គ្រូពេទ្យ​លី​វិញ ហើយ​អនុញ្ញាត​ឱ្យ​ម្តាយ​ និង​បង​ប្រុស​របស់​អ្នក​ជំងឺ​នៅ​ជា​មួយ​ក្នុង​បន្ទប់​វះ​កាត់​នោះ​ដែរ ។
ប្រភព​ពី​មន្ទីរ​ពេទ្យ​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​យ៉ាង​ប្រញាប់​ប្រញាល់​ក្នុង​អំឡុងម៉ោង​៣​រសៀល ដើម្បី​ធ្វើ​ការ​វះ​កាត់​បន្ទាន់ ។ គាត់​ត្រូវបាន​គេ​ដឹង​ថា​រង​របួស​ដោយ​សារ​កាំ​បិត និងស្រវឹង​ស្រា ។

ដោយ​ឡែក​ម្តាយ​របស់​អ្នក​ជំងឺ​រូប​នេះ​បាន​និយាយ​ថា កូន​ប្រុស​របស់​គាត់​​ក៏​ជា​ជន​រង​គ្រោះ​ដែរ ។ គាត់​ខឹង​ក្រុម​គ្រូ​ពេទ្យ​វះ​កាត់ ខណៈ​​ពេល​​គាត់​មាន​អារម្មណ៍​មិន​ល្អ ។
បច្ចុប្បន្ន​ ប៉ូលិស​ប្រចាំ​តំបន់​កំពុង​បើក​ការ​ស៊ើប​អង្កេតជុំ​វិញ​ករណី​នេះ​ផង​ដែរ ៕