ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្កាត់​ភ្លើង​ស្នេហ៍​ក្តៅ​រោល​រាលឈាន​ដល់​​​រួម​មេត្រី​ក្នុង​កន្ត្រក​យោង​ត្រូវ​ហាម​ឃាត់​នៅ​ប្រទេស​ចិន

11 ឆ្នាំ មុន

អាជ្ញាធរចិន​ ហាម​ដាច់​ខាត​មិន​អនុញ្ញាត​ឱ្យ​គូស្នេហ៍​រួម​មេត្រី​នៅ​ក្នុង​កន្ត្រក​យោង​​ឡើយ ។ នេះ​បើ​យោង​តាម​ប្រ​ភព​ពី​គេហទំព័រ​ឆាយណា​ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី៦ ឧសភា ឆ្នាំ ២០១២ ។

ប្រភព​បន្ត​ថា ​សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​គូ​ស្នេហ៍​​វ័យ​ក្មេង​មួយ​គូ​ ត្រូវ​បានគេ​ប្រទះ​ឃើញ​កំពុង​រួម​រ័ក​គ្នា​នៅ​ក្នុង​កន្ត្រក​យោង​មួយ​នៅតំបន់​ទេសចរណ៍​ Yaoshan Mountain ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល និង​គួរ​ឱ្យ​ទាក់​ទាញ​​មួយ ​ស្ថិត​នៅ​ខេត្ត​ ​Henan ប្រទេស​ចិន ​។

ដោយ​ឡែក​ ការ​ជិះ​កន្ត្រក​យោង​នៅ​តំបន់​ទេសចរណ៍​នេះ គឺ​ជា​សេវាកម្ម​មួយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ ។ ដូច្នេះ​ដើម្បី​រក្សា​នូវ​សុវត្ថិ​ភាពអាយុ​ជីវិតរបស់​ពួក​គេ ក៏​ដូច​ជា​រក្សា​បាន​នូវ​​កិត្តិ​យស​ និង​សេចក្តី​ថ្លៃ​ថ្នូរ អាជ្ញាធរ​បាន​ដាក់​ស្លាក​សញ្ញា​មួយ​ដោយ​ព្រមាន​ថា « គូស្នេហ៍​ទេសចរ​វ័យ​ក្មេងទាំង​ឡាយ មិន​ត្រូវ​បង្កាត់​ភ្លើង​ស្នេហ៍​ក្តៅ​រោល​រាល​រួម​មេត្រី​ក្នុង​កន្ត្រក​យោង​ជា​ដាច់​ខាត » ។ ការ​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​នេះ អាច​បង្កឱ្យមាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ពេល​កំពុង​ធ្វើ​ដំណើរ​​ក្នុង​លំហ​អាកាស​ដែល​មាន​កម្ពស់​ខ្ពស់​បែប​នេះ ។ ជា​ពិសេស​ បង្កឱ្យ​បរិយាកាស​នៅ​តំបន់​ទេសចរណ៍​ Yaoshan Mountain នេះ​ក្លាយ​ជា​តំបន់​អនាធិបតេយ្យ និង​អាប់​ឱន​ដល់​កិត្តិយស​ប្រទេស​ជាតិ ៕