ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ឈប់​ម៉ូតូ​​នៅ​មុខផ្ទះ​ត្រូវចោរ​ប្លន់​យក​ទៅ​បាត់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​​ខណៈ​​កំពុង​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះរបស់​ខ្លួន​​ត្រូវក្រុម​ចោរ​មាន​គ្នា​២​នាក់ ​ដក​កាំភ្លើង​​ភ្ជង់​យក​ម៉ូតូទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​តែ​ម្តង ។ ហេតុ​ការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៩ មេសា ២០១២ ​នៅ​​មុខ​ផ្ទះ​​របស់​​នារី​រង​

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​​ខណៈ​​កំពុង​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះរបស់​ខ្លួន​​ត្រូវក្រុម​ចោរ​មាន​គ្នា​២​នាក់ ​ដក​កាំភ្លើង​​ភ្ជង់​យក​ម៉ូតូទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​តែ​ម្តង ។ ហេតុ​ការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៩ មេសា ២០១២ ​នៅ​​មុខ​ផ្ទះ​​របស់​​នារី​រង​គ្រោះ​ភូមិ​ទួល​​គោក សង្កាត់​​ទួលសង្កែ ​ខណ្ឌ​ឫស្សីកែវ ។

នារីរងគ្រោះ​​​ឈ្មោះ​សុំ ម៉ុតទិកា អាយុ​ប្រហែល​២០​ឆ្នាំ ម៉ូតូដែល​ត្រូវក្រុម​ចោរ​ប្លន់​យក​ទៅ​​បាត់​ដោយ​​សុវត្ថិ​ភាព​នោះ​ម៉ាក​ឌ្រីម C125 ​ស៊េរី​២០១០ ពណ៌ខ្មៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕