ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​​​​RX330ចេញពី​​​ហូប​ការ​​បងប្អូន​​បើក​ឡើង​​​លើ​សួន​ច្បារ​មុខ​ផ្សារ​ស៊ិនជូរី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស​RX330ពណ៌ស មួយគ្រឿងដែល​គេ​​ដឹង​ថា​ ត្រឡប់មកពី​​ហូប​ការបងប្អូននៅសល់ប្រមាណ​៣០​ម៉ែត្រទៀតដល់ផ្ទះ​​បានជ្រុលចង្កូតទៅបុក​ស្លាក​សញ្ញា​មហាវិថីសហព័ន្ធ​រុស្ស៊ី រួចជ្រុល​ឡើងលើសួនច្បារទៅបុករនាំងដែក​បាក់​អស់​​

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស​RX330ពណ៌ស មួយគ្រឿងដែល​គេ​​ដឹង​ថា​ ត្រឡប់មកពី​​ហូប​ការបងប្អូននៅសល់ប្រមាណ​៣០​ម៉ែត្រទៀតដល់ផ្ទះ​​បានជ្រុលចង្កូតទៅបុក​ស្លាក​សញ្ញា​មហាវិថីសហព័ន្ធ​រុស្ស៊ី រួចជ្រុល​ឡើងលើសួនច្បារទៅបុករនាំងដែក​បាក់​អស់​​មួយ​​ផ្ទាំង ហើយទៅ​បុកស្លាកប៉ាណូមួយ​ទៀត​​ ។ ហេតុការណ៍នេះ​បាន​កើតឡើងកាលពីវេលាម៉ោង២​និង៥០នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថៃ្ងទី​២៧ មេសា នៅកែង​មហាវិថីសហព័ន្ធរុស្ស៊ី​ និង​ផ្លូវលេខ២០០៥ ទល់មុខផ្សារស៊ិនជូរីផ្លាហ្សា  ស្ថិត​ក្នុងសង្កាត់កាកាប ខណ្ឌដង្កោ ប៉ុន្តែ​​​​មិន​បណ្តាល​​ឱ្យ​មាន​​​​មនុស្ស​​រងរបួសទេ ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តឡិច​ស៊ីស​មួយគ្រឿង​នេះពណ៌ស ជិះគ្នា២នាក់​សុទ្ធ​​សឹង​ជានិស្សិត បើកតាមមហាវិថីសហព័ន្ធ​រុស្ស៊ីពី​កើតទៅលិច លុះ​មកដល់កែងជាមួយផ្លូវលេខ​២០០៥ រថយន្តក៏បាន​បត់​ស្តាំ ។ ដោយសារ​បើក​លឿន​ហើយ​ទំនង​ជា​ស្រវឹង​ផង បួងចង្កូតមិន​ទាន់ក៏ជ្រុលទៅ​បុក​ស្លាក​មហាវិថីសហព័ន្ធរុស្ស៊ី​​​នៅ​កែងផ្លូវ​លេខ​២០០៥ប៉ើងទៅ​លើសួន​ច្បារ រួចរថយន្ត​ជ្រុល​ឡើងលើសួនច្បារ​ទៅបុក​រនាំង​ដែកបាក់អស់មួយផ្ទាំង ហើយជ្រុល​ទៅ​បុកបាក់​ផ្ទាំងប៉ាណូថ្វាយ​ព្រះពរទៀត ។តាមស្រ្តីជាម្តាយ​របស់​យុវជនបើករថ​យន្ត​និយាយថា កូនប្រុសរបស់គាត់ទើបនឹង​ចេញ​មក​ពីហូបការបងប្អូន ។

ចំណែកយុវជនជាអ្នកបើក​បររថយន្តប្រាប់សមត្ថកិច្ចថា មូលហេតុនៃការ​បុកនេះបណ្តាល​មកពីរូបគេ​បើក​គេចពីម៉ូតូមួយ​គ្រឿង ។ ក្រោយ​ពេលកើតហេតុ រថយន្តជ្រុះ​កាង​និងខូចខាតផែ្នក​ខាងមុខហើយត្រូវបាន​សមត្ថកិច្ចស្ទូចយកទៅសាលា​រាជធានីភ្នំពេញ​ដើម្បី​​​ទារ​​សំណងដល់​សម្បត្តិ​សាធារណៈដែល​​​ខូចខាត​ ៕